នេះជារឿងថ្មីទៀតហើយ បានកំពុងបង្កឲ្យមានការរិះគន់ដូចព្យុះ ខណៈប្តីប្រពន្ធ២នាក់បើកឡានដឹកទុយោទៅចម្ការ ដោយដាក់ទទឹងឡាន លយចេញម្ខាងៗសឹង១ម៉ែត្រៗ ហាក់ដូចផ្លូវមួយបែកតែឯងអ៊ីចឹង។
ក្នុងនោះ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Ly Sovanduong បានបង្ហោះវីដេអូជាក់ស្តែង និងសរសេររៀបរាប់ទាំងហួសចិត្តថា៖ «សូមជួយអោយយោបល់ផង តើប៉ូលីសខុស រឺអ្នកឡានខុស!? បើកឡានដឹកទុយោទាំងបែបទទឹងទិសប៉ុណ្ណឹងហើយ! នៅហ៊ានស្រែកជំទាលទាំងប្ដីទាំងប្រពន្ធសួរទៅមន្ត្រីប៉ូលិសថា តើខ្ញុំខុសអី?ទៀត! គំនិតខ្ញុំ ប៉ូលិសគាត់ហៅនឹង ត្រឹមត្រូវណាស់ ការដឹកបែបនឹង បង្កហានិភ័យខ្លាំងណាស់ ព្រោះដាក់ទុយោទទឹងអ៊ីចឹង បើបើកប៉ះ ឬកៀរគេទៅ មិនបង្កគ្រោះថ្នាក់ដល់ជីវិតគេឯងមិនខាន»។
ជាមួយនឹងទង្វើរដឹកមិនមើលគេឯងនេះផងដែរ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម នាំគ្នាព្រលះឲ្យធ្ងន់ធ្ងរថា៖ «ខុសហើយអត់ដឹងថាខ្លួនខុសទៀត អត់ខួរមែន, ដឹកទុយោទទឹងងាងពេញផ្លូវហើយអត់ខុសទៀតហី?, នេះហើយគឺជាគំរូដ៏អាក្រក់ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម, ធ្វើចរឹតឲ្យថ្លៃដូចឡានផង យាយតាអើយ, តាមធ្យម ងំយាយ! ប្រហែលកាលពីក្មេង គាត់ទទួលបានការអប់រំតិចតួច អ៊ីចឹងគួរអប់រំគាត់បន្ថែម កុំឲ្យខ្មាសចៅៗគាត់, អ្នកជិតខាងឃើញវីដេអូនេះហើយ ប្រហែលពួកគាត់ខ្មាសជួសយ៉ាងណាទេ!…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង