Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ស្នើ​ឲ្យ​កម្លាំង​ជំនាញ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​បាន​ទាន់ពេលវេលា​

​កំពង់ចាម​៖ ក្រុមការងារ​ព័ត៌មាន និង​ប្រិ​ត្តិ​កម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពង់ចាម សូម​ជម្រាបជូន​សាធារណជន អ្នកសារព័ត៌មាន និង​ពិសេស​បណ្តាញ​ទំនាក់ទំនង​សង្ក​ម​ជ្រាប ថា នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ ២០២១ វេលា​ម៉ោង​១១ និង​០០​នាទី បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​គេហទំព័រ​សារព័ត៌មាន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស , ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកកុយ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ជា ជួន អធិការនគរបាល​ស្រុក​កងមាស និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប ទីតាំង​លួច​លេងល្បែង​សុ​ី​សង​ខុសច្បាប់ (​ជល់​មាន់​ភ្នាល់​ដាក់​លុយ ) ស្ថិតនៅ​ចំណុច​មេទឹក​ស្រ​ង៉ែ ខាងក្រោយ​ភូមិ​គោហ៊េ ដែលមាន​ចម្ងាយ​ប្រហែល ២០០០​ម៉ែត្រ ស្ថិតក្នុង​ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្តកំពង់ចាម ។​

​នៅពេលដែល​កម្លាំង​សមត្ថកិច្ច ចុះទៅ​ដល់ទី​តាំង​ខាងលើ ពុំមាន​ឃើញ​មាន​សកម្មភាព​ក្រុម​អ្នកញៀន​ល្បែងស៊ីសង លេងបៀ អាប៉ោង ឬ ជល់​មាន់​នោះឡើយ ប៉ុន្តែ​បាន​រកឃើញ​មាន​ស្បៃ​មុង និង​ស៊ុម​សម្រាប់​ក្រុងមាន់​ចំនួន​០៣​។ វត្ថុតាង​ទាំងនេះ​ត្រូវបាន​សមត្ថកិច្ច​ប្រមូល​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស ដើម្បី​ស្រាវជ្រាវ​បន្ត ។​

​ផ្អែក​តាម​ការពិនិត្យ​ស្ថានភាព​ទីតាំង​ល្បែង​ជល់​មាន់​នេះ សមត្ថកិច្ច​អាច​សន្និដ្ឋានបានថា ជា​កន្លែង​ដែល​ក្រុម​អ្នកញៀន​ល្បែង​ណាត់​ជួបគ្នា​ប្រជល់មាន់​ក្នុង​ទ្រោ​ង​ទ្រាយ​តូចតាច (​មួយ ឬ ពីរ​គូ​) និង​ចល័ត​ក្នុងភូមិ​សាស្ត្រ​ឃុំ ស្រុក​ខាងលើ​ប៉ុណ្ណោះ មិនមែនជា​សង្វៀន​ជល់​មាន់​ទ្រោ​ង​ទ្រាយ​ធំ​នោះទេ​។​

​ដោយឡែក ចំពោះ​ឈ្មោះ ធារ៉ា ដែល​ត្រូវបាន​សារព័ត៌មាន ចុះ​ផ្សព្វផ្សាយ​ថា ជា​ម្ចាស់​សង្វៀន​ជល់​មាន់ ខាងលើ​នោះ សមត្ថកិច្ច​នគរបាល​បានធ្វើការ​ស្រាវជ្រាវ និង​ដោយមាន​ការបំភ្លឺ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ថា ឈ្មោះ ធារ៉ា មិនមែនជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន ឃុំ​ព្រែកកុយ នោះឡើយ​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដោយមាន​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជា​សេនាធិការ នឹងធ្វើ​ការស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​មុខសញ្ញា​ខាងលើ ក៏ដូចជា​ចាត់តាំង​កម្លាំង​ជំនាញ​បន្ត​ល្បាត​ត្រួតពិនិត្យ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ពិសេស​ចំណុច​ទីតាំង​ដែល​សារព័ត៌មាន​បានបញ្ជាក់​ខាងលើ និង​ចាត់វិធានការ​អនុវត្ត​ជំនាញ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម សូម​ថ្លែងអំណរគុណ​ចំពោះ​បណ្តាសារ​ព័ត៌មាន សាធារណជន និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​តែងតែ​សហការ​ផ្ដល់ព័ត៌មាន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់តាំង​អនុវត្ត​ជំនាញ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​បាន​ទាន់ពេលវេលា ពិសេស​បាន​ចូលរួមចំណែក​ក្នុង​ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×