Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ស៊ែរ​បាន​យល់ដឹង​ទាំងអស់គ្នា​! ដោយសារតែ​ជំនឿ​មួយ​នេះ ស្មាន​មិន​ដល់​នាំទុក្ខ​ដល់​កូន ជាមួយ​ការចម្លង​មេរោគ​ជាច្រើន​បែបនេះ​…

​ភ្នំពេញ ៖ យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក Medical news for Cambodia កាលពី​យប់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ បាន​បង្ហោះ​ចែករំលែក​នូវ​ការយល់ដឹង និង​គួរតែបញ្ឈប់​ធ្វើ​វិធី​មួយ​នេះ ដែល​ស្ទើរតែ​គ្រប់​ឪពុកម្តាយ​មាន​ជំនឿ​តាំងពី​សម័យ​ដើម​មក​។

​ក្នុងនោះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ បានធ្វើការ​ពន្យល់​ពី​លទ្ធផល​នាំទុក្ខ ចំពោះ​កុមារ​ដែល​ត្រូវបាន​ឪពុកម្តាយ​ពាក់​ខ្សែ​សី​ម៉ា​នៅ​ដៃ ជើង ឬ ក យ៉ាង​ដូច្នេះ​ថា​៖ «​ក្មេង​ដែល​ខ្ញុំ​ជួប​១០០​នាក់ មាន​ប្រហែល​៩០​នាក់​ហើយ​សុទ្ធ​តែមាន​ខ្សែ​អំបោះ​ខ្សែ​សី​ម៉ា​ពាក់​ជាប់ដៃ ជើង និង ក ដែល​ខ្សែ​ទាំងនេះ​ជា​បណ្តុំ​ផ្ទុកមេរោគ​រាប់សិប​មុខ និង​មាន​ចំនួន​រាប់រយ​លាន​មេរោគ ហើយ​គាប់​ជួន​នឹង​ប្រព័ន្ធ​ការពារ​ក្មេង​នៅ​ខ្សោយ​ផង​ដែលជា​ហេតុ​នាំ​ឲ្យ​ក្មេង​ងាយ​ឈឺ​បំផុត ព្រោះ​វា​ឆ្លងតាម​ការចាប់​កាន់ និង​បៀម​(​ជា​ញឹកញាប់​បំផុត​ធ្វើ​ឲ្យ​ក្មេង​មាន​ជំងឺ រលាក​បំពង់ក រលាក​ផ្លូវដង្ហើម រលាក​ក្រពះ​ពោះវៀន ដោយ​មេរោគ​ដែល​ជំងឺ​ទាំងអស់នេះ អាច​នាំ​ឲ្យ​មាន​ផលវិបាក​ខូច​ដល់​តម្រងនោម ប្រឹស​បេះដូង និង​សន្លាក់​កូនក្មេង​)​។​

​ការចិញ្ចឹម​ក្មេង​របស់​ឪពុកម្តាយ​ស្រុក​ខ្មែរ​មានការ​យល់ដឹង​ទាប​ខ្លាំង​មែនទែន រឹតតែ​យ៉ាប់​អ្នក​ដែល​នៅតាម​ជនបទ​ស្រុកស្រែ​ចម្ការ​។ បញ្ហា​អនាម័យ ជំនឿ​ផ្តេសផ្តាស ទម្លាប់​ផ្តេសផ្តាស បញ្ហា​អាហារូបត្ថម្ភ ការបង្រៀន​កូន ការផ្តល់​គំនិត​ខុសឆ្គង​….. សរុបមក​ការថែទាំ​ទាំង​ផ្នែក​រា​ង្គ​កាយ និង​ការផ្តល់​គំនិត​បញ្ញា​គឺមាន​ការខ្វះខាត​ច្រើន​មែនទែន​។ ភាគរយ​កុមារ​កម្ពុ​ជាច្រើន​ណាស់ដែ​ល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​(​ភាគច្រើន​មិនមែន​ដោយសារ​ខ្វះ​អី​ហូប​ទេ តែដោយសារ​ការយល់ដឹង​របស់​ឪពុកម្តាយ​)​។​

​ក្មេង​ជា​ទំពាំង​ស្នង​ឫស្សី ចុះបើ​ក្មេង​ស្រុក​យើង​ភាគច្រើន​ខ្សោយ​កាយ បញ្ញា ស្មារតី ទៅហើយ តើ​ប្រទេស​យើង​នឹង​រីកចម្រើន​ទៅ​ថ្ងៃមុខ​យ៉ាងម៉េច​នឹង​កើត​ទៅ​!!!?????»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×