Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធនាគារជាតិ​នៃ​កម្ពុជា និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(KOICA) បានប្រកាស “​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ‍​‍​‍​‍​‍​‍​‍​‍​‍​ប្រព័ន្ធ​រី​ធែ​ល​ផេ​”

​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(KOICA) បានប្រកាស “​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ‍​‍​‍​‍​‍​‍​‍​‍​‍​ប្រព័ន្ធ​រី​ធែ​ល​ផ‍េ​” ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច តាមរយៈ​ការ​ផ្តល់នូវ​ការទូទាត់​ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព និង​ជា​ឧបករណ៍​ទូទាត់​ដោយ​រហ័ស សម្រាប់​ការទូទាត់​ពាណិជ្ជកម្ម​។

​ការប្រកាស​ដាក់ឱ្យ​ដំណើរការ​នេះ ធ្វើឡើង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង ធនាគារជាតិ​នៃ​កម្ពុជា ឯកឧត្តម បណ្ឌិត ផាក ហ៊ឹង​ខ្យ​ង់ (Park Heung-kyeong) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា និង លោក នោ ហ្យ​ន់​ជូន (Rho HyunJun) ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(KOICA)​ប្រចាំ​នៅ​កម្ពុជា តំណាង​មកពី​សមាគម​ធនាគារ​នៅ​កម្ពុជា តំណាង​មកពី​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ នា​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ KOICA​។​

​សាធារណរដ្ឋ​កូរ៉េ និង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ព្រមព្រៀង​ធ្វើការ​រួមគ្នា​លើ​គម្រោង​ការពង្រឹង​ប្រព័ន្ធ​ទូទាត់​ជាតិ​ក្នុងប្រទេស​កម្ពុជា ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២០ ដោយ​ផ្តល់​ជំនួយឥតសំណង​ចំនួន ៨ ០០០ ០០០ លាន​ដុល្លារ (​ប្រាំបី​លាន​ដុល្លារ​អាម៉េរិក​) តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) សម្រាប់​ការធ្វើផែនការ ការកំណត់​អត្តសញ្ញាណ ការបញ្ជាក់ ការ​រចនា ការអនុវត្ត ការសាកល្បង និង​ការបង្កើត​ប្រព័ន្ធ​ទូទាត់​ចំនួន​៣ រួមមាន ប្រព័ន្ធ​ផ្ទេរ​មូលនិធិ​ភ្លាមៗ​(real-time fund transfer “RFT”) ប្រព័ន្ធ​ទូទាត់​ចល័ត​(mobile payment system “MPS”) និង​ប្រព័ន្ធ​ទូទាត់​តាមរយៈ​QR​កូដ (QR-code payment system “QPS”) ។ ទន្ទឹមនេះ វា​ក៏​រួមបញ្ចូល ប្រព័ន្ធ​ផាត់ទាត់​អេឡិចត្រូនិក (electronic clearing system “ECS”) ផងដែរ​។​

​លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹងថា ការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​អេ​ឡិច​ត្រូ​និ​ក‍​‍​‍​‍​‍​‍​‍​‍​ Retail Pay បានផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ដល់​វិស័យ​ធនាគារ និង​អ្នកប្រើប្រាស់ ព្រោះ​ប្រព័ន្ធ​ទូទាត់​នេះ ប្រើប្រាស់​ដោយ​ទូលំទូលាយ មាន​ភាពងាយស្រួល និង​ប្រើប្រាស់​បាន​ពិសេស​ដល់​អាជីវករ ប្រកប​អាជីវកម្ម​ផ្សេងៗ​។​

​លោកស្រី ជា សិរី បាន​ឲ្យ​ដឹងថា «​ការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក Retail Pay ផ្ដល់​អត្ថប្រយោជន៍​ច្រើន ទាំង​វិស័យ​ធនាគារ និង​អតិថិជន ការទូទាត់​តាម Retail Pay អាច​គ្រប់​គ្រង់​អំពី​ចំណូល​ចំណាយ​របស់ខ្លួន​បាន​។ ចំណែកឯ​សម្រាប់​ធនាគារ​នឹង​ងាយស្រួល ក្នុង​ការដឹង​ព័ត៌មាន​ពី អតិថិជន​របស់ខ្លួន​។ ដូច្នេះហើយ​បានជា​ធនាគារជាតិ​នៃ​កម្ពុជា ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក ក្នុងការ​ទូរ​ទាត់ ឬ​ចំណាយ​»​។​

​លោកស្រី​បាន​បន្ថែមថា ការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក មាន​ភាពងាយស្រួល ជាង​ការចាយវាយ​ជា​ក្រដាស់ប្រាក់​ព្រោះថា ការចាយ​ក្រដាស់ប្រាក់​ហុច​ពី ដៃ​មួយ​ទៅ​ដៃ​មួយ ធ្វើ​ឲ្យ​មាន​មេរោគ​កខ្វក់​ជាប់​ក្រដាស់ប្រាក់ និង​គ្មាន​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់ ជា​ស្ដែង​ដូច​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​។ មួយវិញទៀត​ការផលិត​ក្រដាស់ប្រាក់​មានតម្លៃ​ថ្លៃ ពិបាក​ក្នុង​ការប្រមូល​ក្រដាស់ប្រាក់​ចាស់ៗ​មកវិញ និង​ជំនួស​ដោយ​ក្រដាស់ប្រាក់​ថ្មី​។​

​លោកស្រី បន្ថែមថា «​អត្ថប្រយោជន៍​ផ្ដល់ជូន​ទាំង​អតិថិជន និង​ធនាគារជាតិ​នៃ​កម្ពុជា ព្រមទាំង​ធនាគារ និង​គ្រឹះស្ថាន​ផ្សេងៗ​ទៀត​។ ចំណេញ​សម្រាប់​ធនាគារជាតិ​ត្រង់​ថា ការបោះ​ផ្សាយ​ការចំណាយ​ទាប ចំណែកឯ​ចំណេញ​សម្រាប់​ធនាគារ និង​គ្រឹះស្ថាន​ផ្សេង​ត្រង់ ស្គាល់​អតិថិជន​របស់​ខ្លួន​កាន់តែច្បាស់​។ ដូច្នេះ​ការប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក «​បា​គង់​» និ​ង‍​‍​‍​‍​‍​‍​‍​‍​ Retail Pay ឬ​ប្រព័ន្ធ​ផ្សេងៗ​គឺ​ផ្ដល់​ភាព​ចំណេញ​ច្រើន​»​។​

​សូមជម្រាបថា កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា ធ្លាប់​បានដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់ តាម​អេឡិចត្រូនិក​នេះ​ឈ្មោះថា «​បាគង​» ដើម្បី​កុំ​ឲ្យ​យល់ច្រឡំ​រវាង​ប្រព័ន្ធ​ទូទាត់​តាម​អេឡិចត្រូនិក បាគង និង Retail Pay លោកស្រី ជា សិរី បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ថា​៖ ប្រព័ន្ធ​បាគង ជាការ​ផ្ទេរប្រាក់ ពី​កាបូប​លុយ​អេឡិចត្រូនិក​មួយ​ទៅមួយ​ទៀត​។ ប្រព័ន្ធ​បាគង អាច​ឲ្យ​ក្រុមហ៊ុន​ផ្ទេរប្រាក់​នានា​អាច​ក្លាយជា សមាជិក​បាន​ដោយសារតែ ការប្រើប្រាស់​តាម​កាបូប​លុយ​អេឡិចត្រូនិក ។​ប្រព័ន្ធ​បាគង អតិថិជន​អាច​ប្រើប្រាស់​បាន​លុះត្រា​តែមាន​ទូរស័ព្ទ​ទំនើបៗ​។​

​ចំណែក​ប្រព័ន្ធ Retail Pay គឺ​ផ្ទេរ​ផ្ទាល់​ពី​គណនី​ក្នុង​ធនាគារ​មួយ​ទៅ​គណនី​ធនាគារ​មួយទៀត​។ Retail Pay មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផ្ទេរប្រាក់​នានា ក្លាយជា​សមាជិក​ខ្លួន​បានឡើយ ព្រោះ​មិនអាច​បើក​គណនី​សន្សំ​បាន​។​Retail Pay អតិថិជន​អាច​ប្រើប្រាស់​បាន​ដោយ​សេរី ទោះបី​គ្មាន​ទូរស័ព្ទដៃ​ទំនើប​ក៏ដោយ​។​

​ប្រព័ន្ធ​ទូទាត់​ថ្មី ឬ “​ប្រព័ន្ធ​រី​ធែ​ល​ផ‍េ​” ត្រូវបាន​បង្កើតឡើង ក្រោម​ការផ្តល់​ជំនួយឥតសំណង​ពី KOICA គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​សំខាន់ ដែល​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច តាមរយៈ​ការ​ផ្តល់នូវ​ការទូទាត់​ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព និង​ជា​ឧបករណ៍​ទូទាត់​ដោយ​រហ័ស សម្រាប់​ការទូទាត់​ពាណិជ្ជកម្ម​។​
លើសពីនេះ​ទៀត ធនាគារជាតិ​នៃ​កម្ពុជា បាននិងកំពុង​ធ្វើការ​លើ​ការអភិវឌ្ឍ ប្រព័ន្ធ​រី​ធែ​ល​ផ‍េ ដែលជា​អាទិភាព​មួយ​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​សាច់ប្រាក់ និង​ជំរុញ​ការប្រើប្រាស់​ការទូទាត់​តាម​អេឡិចត្រូនិក​ក្នុង​សេដ្ឋកិច្ច ក៏ដូចជា​ជំរុញ​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


×