Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ថ្ងៃ​អង្គារ​បាន​ងើប​ឡើងវិញ​

​ភ្នំពេញ ៖ គិត​ត្រឹម​ពេល​ផ្សារ​បិទ​នៅ​រសៀល​ថ្ងៃ​អង្គារ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​នៅ ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ងើប​ឡើងវិញ មកដល់​១២១ លាន​រៀល​។

​យ៉ាងណាមិញ ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា បាន​បន្ត​ធ្លាក់ចុះ​០,៣២% ទៀត មក​ត្រឹម​៦៤០,៧៤​ពិន្ទុ​។
​ការធ្លាក់ចុះ​នេះ​គឺ​បាន​បណ្តាលមកពី ភាគហ៊ុន​បី កំពង់ផែ​ស្វយ័ត​ព្រះសីហនុ (PAS) ធនាគារ​អេស៊ីលីដា (ABC) និង និង ផេស​ថិ​ក (PEPC) ធ្លាក់​ចុះមក​ត្រឹម ១៣,៩០០​រៀល ១៦,៨២០​រៀល និង​២,៩៥០​រៀល រៀង​គ្នា​។

​ផ្ទុយ​មកវិញ ភាគហ៊ុន​បី​ផ្សេងទៀត​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) ហ្គ្រេ​ន​ធ្វី​ន (GTI) និង តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) បាន​កើនឡើង​មកដល់ ៦,១២០​រៀល ៣,៥០០​រៀល និង​១,៤៦០​រៀល​។ ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម ១១.៦៨០​រៀល​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


×