Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ​ម៉េច​អ៊ីចឹង​! តារាចម្រៀង​រ៉េ​ប Vid Cooler ត្រូវ​តារា​រ៉េ​ប​ល្បី​ដូចគ្នា​ប្រុស​ឡា និង​បក្ខពួក​ព្រួត​វាយ ដេរ​អស់ ៣០ ថ្នេរ​

​ភ្នំពេញ ៖ ថ្មីៗ​នេះ មានរឿង​រ៉ាវ​ដ៏​ក្តៅគគុក​មួយទៀត​ហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈដែល​គេ​បាន​ប្រទះឃើញ​តារាចម្រៀង​រ៉េ​ប​ល្បីឈ្មោះ​មួយរូប ដែល​គេ​ស្គាល់​ឈ្មោះថា Vid Cooler បានដាក់​ពាក្យ​ប្តឹង​មួយ​ទៅ​តុលាការ ក្រោយពី​រូបលោក​ត្រូវបាន​តារាចម្រៀង​រ៉េ​ប​ល្បី​ដូចគ្នា ម្ចាស់​បទ «​នារី​សក់​ខ្លី​» គឺ​ប្រុស​ឡា រួម​និង​បក្ខពួក បាន​ប្រើ​អំពើហិង្សា​ឲ្យ​រង​បួស​ឡើង​ដាច់​សាក់ ដេរ​អស់ ៣០ ថ្នេរ កាលពីពេល​កន្លងទៅ​។​

​ក្នុងនោះ លោក Vid Cooler បាន​រៀបរាប់​បន្ថែម​លើ​ពាក្យបណ្តឹង​នេះ​ថា​៖ «​ស្វាគមន៍ លោក តារា ល្បីៗ ទាំង ប៉ុន្មាន ដួង​នៅ ខាង ក្រោម នេះ ..!

​សូម​លោក​អញ្ជើញ​មក​តុលាការ ដើម្បី​ដោះស្រាយ​រឿងនេះ ខ្ញុំ​រង់ចាំ​នៅ​តុលាការ ..!!

​មាន​ភស្តុតាង​នេះ រឿង​ស្អុយ​ជាច្រើន ដែល​លោក​ត្រូវ​ចូលខ្លួន ..!!

​កុំ​គេចវេះ​ព្រោះ​រឿងនេះ បើ​មិន​ដោះស្រាយ គឺ​វា​ជាប់​ជាមួយ​អស់លោក​មួយជីវិត ..!!

​ផ្ញើ​ជូនទៅ​ក្រុមហ៊ុន Smart ផងដែរ កំពុង​តែមាន​វត្តមាន​តារា​យូ​កូ​ង​បាត​ផ្សា​រពាល​ដែរ ជា​បុគ្គល​ប្រើ​អំពី​ហឹ​ង្សា​ដោយ​ចេតនា​ប្រាស់ចាក នឹង​សង្គម​បែបនេះ នៅក្នុង​ក្រុមហ៊ុន​របស់ខ្លួន សូម​ក្រុមហ៊ុន​ជួយ​ត្រួត​ពិនិត្យឡើងវិញ​ផង​ដើម្បី​កុំ​ប៉ះពាល់​ដល់​ស្ថាប័ន នឹង​សង្គម​ប្រទេស កម្ពុជា​ទាំងមូល ..!

​ចុងក្រោយ ខ្ញុំ​ពិតជា​សោកស្ដាយ​ណាស់ ដែល​ពួកគាត់​ជា​បុគ្គល​គំរូ ទៅកាន់​ក្មេងជំនាន់ក្រោយ​ដែល​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​ដែល​សង្គម​មិន​គាំទ្រ ! »​។​

​លើសពីនេះ លោក Vid Cooler ក៏បាន​បញ្ចេញ​វីដេអូ​ភស្តុតាង​មួយទៀត​ឲ្យ​ដឹងថា «​មុននឹង​ប្រកែក​ថា មិនបាន វៃ ខ្ញុំ ..! សូម​លោក​ស្ដាប់​សម្ដី​ខ្លួនឯង​ម្ដងទៀត ក្នុង​វីដេអូ​នេះ ..! MC Bull ក៏បាន​ប្ដឹង​លោក​ដែរ ! មាន​ថ្ងៃ ខែ ពេលវេលា និង Camera វីដេអូ​ជាច្រើន​ទៀត​! នេះ​ជា​វីដេអូ​ដែល MC Bull ផ្ញើ​ឲ្យ​ខ្ញុំ​តាំងពី​ម្សិលម្ង៉ៃមួយ ..​ជា​វីដេអូ សំឡេង​ប្រុស​ឡា​បានខ​ល​ទៅ​គំរាមកំហែង MC Bull ដោយ​ក្នុងនោះ​គាត់​បាន​និយាយថា​៖ ( Vid Cooler នឹង ហែង​គឺ​បងប្អូន​គ្នា​នឹង​ពួក​ហែង​ចង់​ជាន់​ក្បាល​អញ អញ​វាយ Vid Cooler ហើយ​នៅសល់តែ​ហែង !! )​។​

​លោក​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា​៖ «​ខ្ញុំ និង MC Bull បាន​ដាច់​ខ្សែរយៈ​គ្នា​អស់​ជាច្រើន​ឆ្នាំ​មកហើយ – ដូចដែល​បងប្អូន​បានឃើញ​ស្រាប់ .!!

​ខ្ញុំ​ជា​ជនរងគ្រោះ​ត្រូវគេ​វាយ​ធ្វើបាប​ហើយ MC Bull វិញ ត្រូវគេ​ខ​ល​មក​គំរាមកំហែង .. ប៉ុន្តែ​បែរជា​ត្រូវ​បង ប្អូន​មួយចំនួន​ខ្លះ​ថា ខ្ញុំ​តាមរក​រឿង​គេ​ទៅវិញ ..!

​ខ្ញុំ​ត្រូវ​ប្រុស​ឡា និង​បក្ខពួក ៤​នាក់ វាយ​ធ្វើបាប​នៅ​ថ្ងៃទី​05/08/2020​មកម្ល៉េះ ….! ក៏ប៉ុន្តែ​ខ្ញុំ​មិន​ចង់​បញ្ចេញ​ទេ​.. អស់ រយៈពេល​ជាច្រើន​ខែ ព្រោះ​ខ្ញុំ​គិតពី​អនុស្សាវរីយ៍ នឹង​យល់​មុន​ម៉ា​ត់ដល់​គាត់ , គិតថា​គាត់​នឹង​ដឹងខុសដឹងត្រូវ នឹង​ខ​ល​មក​សម្រួល​សុំទោស​ខ្ញុំ នឹង​ចូលខ្លួន​មក​ដោះស្រាយ​បញ្ហា​នេះ ..! ក៏ប៉ុន្តែ​ពេលនេះ .. បែរជា​គាត់ ខ​ល​ទៅ​គំរាមកំហែង MC Bull ទៀត !

​ទើប​ខ្ញុំ​សម្រេចចិត្តថា Post នៅ FB ដើម្បី​រក​យុត្តិធម៌​បំភ្លឺ​ការពិត .. ដើម្បី​កុំ​ឲ្យ​គាត់​ដើរ​វាយ​គេ​វាយ​ឯង គំរាមកំហែង​គេ​បន្តទៅទៀត ..!

​រឿង​ដល់​តុលាការ​ហើយ​ពេលនេះ ..!

​ខ្ញុំ​មាន​ដីកាកោះ ខ្ញុំ​មាន​ពាក្យបណ្ដឹង ខ្ញុំ​មាន​សាក្សី

​ខ្ញុំ​មាន​ភស្តុតាង​ជាច្រើន .. ដែល​កំពុងតែ​រង់ចាំ​អ្នក​នៅ​តុលាការ ..!

​សូម​អញ្ជើញ​អស់លោក​មក​ចូលខ្លួន​បំភ្លឺ​ដោះស្រាយ​បញ្ហា​នេះ​ជាបន្ទាន់ ..!

​ប្រើ​ហឹ​ង្សា​ត្រូវ​ទទួលខុសត្រូវ​មុខ​ច្បាប់​ប្រទេស​មានច្បាប់ ..​សូម អរគុណ !! »៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×