Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញកំពុង​រៀបចំ​បច្ចេកទេស ទទួលវ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ពី​ចិន​ , ការចាក់​វ៉ា​ក់សាំង​ ​គឺធ្វើឡើង​តាម​ការស្ម័គ្រចិត្ត​គ្មាន​ការបង្ខំ​នោះទេ​

​ភ្នំពេញ​៖ លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា ​ក្រុមការងារ​ក្រសួងសុខាភិបាល ​កំពុង​មមាញឹក​ក្នុងការ​រៀបចំ​បច្ចេក​ទ​ទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​នៅក្នុង​អំឡុង​ខែកុម្ភៈ​ខាងមុខនេះ​។​

លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បានថ្លែងនៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២១​ថា ការចាក់​វ៉ា​ក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ​គឺធ្វើឡើង​តាម​ការស្ម័គ្រចិត្ត​គ្មាន​ការបង្ខំ​នោះទេ​ហើយ​ចាក់​ក្រុម​អាទិភាព​មុនគេ​។

លោកស្រី ឱ វណ្ណឌី​ន ​បាន​បញ្ជាក់ថា ​”​ពេលនេះ​ក្រសួង​បាន​កំពុង​មមាញឹក​ក្នុង​ការរៀបចំ​ពិធីសារ សម្រាប់​ការចាក់​វ៉ាកសាំង​ក៏ដូចជា​កិច្ច​បច្ចេកទេស​មួយចំនួន​សំខាន់ៗ សម្រាប់​ការត្រៀម​លក្ខ​ខណៈ​ទទួលយក​វ៉ា​ក់​សាំំ​ង​ក៏ដូចជា​ការរៀបចំ​ទទួល​ក្រុម​អាទិភាព​ដែល​នឹង​ចាក់​មុន ។ ការចាក់​វ៉ា​ក់​សាំំ​ង​ធ្វើឡើង​ដោយ​គោលការណ៍​ស្ម័គ្រចិត្ត​គ្មាន​ការបង្ខំ​នោះទេ​​។ ​វ៉ា​ក់សាំដែល​យកមក​ចាក់​នៅ​កម្ពុជា​នឹង​ជួយ​លើក​វិធានការ​៣​ការពារ​គឺ​ពាក់​ម៉ាស់ លាងដៃ និង​គ​ម្លា​ត់​សុវត្ថិភាព​បុគ្គល​និង​៣​កុំ​គឺ​កុំទៅ​កន្លែង​ណា​ដែល មាន​មនុស្ស​ច្រើនពេក កុំទៅ​កន្លែង​ណា​ដែល​បិទ​ជិតឈឹង និង​ប្រើ​ម៉ាស៊ីនត្រជាក់​យូរ គ្មាន​ខ្យល់​ចេញចូល និង​កុំ​ចាប់ដៃ កៀរករ ជាដើម​”។
លោកស្រី អ្នកនាំពាក្យ​ក៏បាន​លើកឡើងថា​នៅពេល​បងប្អូន​ដែល​បងប្អូន​បានរ​ករស់នៅ​ធម្មតា ត្រូវធ្វើ​យ៉ាងណា​កុំ​ភ្លេច​ការប្រកាន់​ភ្ជាប់​នូវ​វិធានការ​៣​ការពារ និង​៣​កុំ​ឲ្យ​បាន​ជាប់​បំផុត​។
ជាមួយគ្នា​នោះដែរ​លោកស្រី ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​ដើមការ ឬ​ដើមបុណ្យ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ចំពោះ​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​បាន​ប្រការ​ការណែនាំ​កន្ល​ង​មកនេះ រួចហើយ អំពី​ការចាត់ចែង​ការរៀបចំ​ពិធីបុណ្យ ពិធី​អាពាហ៍ពិពាហ៍ ជាដើម ត្រូវ​រក្ស​គម្លាត​ដោ យ​បន្ថយ​ពី​១០​នាក់ មក ៥​នាក់​។ លោកស្រី បន្តថា ម្ចាស់​ដើម្បី​បុណ្យ ឬ​ដើមការ ត្រូវ​ប្រកាន់​ថា​កន្លែង​កម្មវិធី​ខ្លួន​មិនមែន​ជា​កន្លែង​សម្រាប់​ចម្លងជំងឺ​កូ​វីដ​១៩​នោះទេ ។ ដើម្បី​ចៀសវាង​គឺ​ត្រូវ​ចាត់​តែង​បាញ់​កំដៅ បាញ់​អាលកុល​ជាដើម​។ សូមជម្រាបថា​កាល​ពេលកន្លងមក​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាសថា សម្តេច​នឹង​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​មុនគេ​។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បានបញ្ជាក់​ទៀតថា ​មកដល់ពេលនេះ​មាន​ប្រភេទ​វ៉ាក់សាំង​កូ​វីដ​១៩​មាន​ចំនួន​ជាង​២០០​មុខ ​ប៉ុន្តែ​ក្នុងចំណោម​វ៉ាក់សាំង​កូ​វីដ​១៩​ ទាំង​ជាង​២០០​មុខ​នោះ​ គឺ​វ៉ាក់សាំង​កូ​វីដ​១៩​ ដែល​មាន​វឌ្ឍន​ភាពល្អ ​មាន​ចំនួន​តិចតួច ហើយ​វ៉ាក់សាំង​កូ​វីដ​១៩​ ទាំងនោះ ​កំពុង​ដាក់​ជូន​អង្គការ​សុខភាព​ពិភពលោក ​ពិនិត្យ ​និង​វាយតម្លៃ​បន្តទៀត​។ ក្នុងនោះ​ បន្ទាប់ពី​វ៉ាក់សាំង ភី​ហ្វៃ​ហ្ស៊ី​(Pfizer) ក៏​មាន​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ​(SINOPHARM) ដែលជា​បេក្ខភាព​មួយ​ដ៏​មាន​សក្តានុពល​ ដែល​អង្គការ​សុខភាព​ពិភពលោក កំពុង​ពិនិត្យ និង​វាយតម្លៃ​៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×