Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនជាតិ​វៀតណាម​ចំនួន​០៣ នាក់ ដែល​ឆ្លងដែន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ខុសច្បាប់​ទៅ​នាយកដ្ឋាន​ជំនាញ​

​បាត់ដំបង​៖​ជនបរទេស​ជា​ជនជាតិ​វៀតណាម​ចំនួន​០៣ នាក់ ដែល​ឆ្លងដែន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ខុសច្បាប់ ត្រូវបាន​បញ្ជូនទៅ​នាយ​ក​ដ្ឋា​ន​ជំនាញ​ដើម្បី​អនុវត្តតាម​នីតិវិធី​ក្រោយ ពេលធ្វើ​ច​ត្តា​ឡី​ស័ក​រួច​។​

​នៅ​រសៀល​ថ្ងៃទី ២៧ ខែ មករា ឆ្នាំ​២០២១ នេះ​អនុវត្តតាម​យោបល់​ដឹកនាំ​របស់លោក​ឧ​ត្ត​ម សេ នី​យ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ដា​ញ់ អេង​ប៊ុន​ចាន់ ស្នងការរង​ផែន​ការងារ​អន្តោ ប្រវេសន៍​បានរៀបចំ​បញ្ជូន​ជនបរទេស​ជា​ជន ជា តិ​វៀតណាម​ចំនួន​០៣​នាក់​ទៅកាន់​អគ្គនាយក ដ្ឋា​ន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​ដើម្បី​អនុវត្តតាម​នីតិវិធី​។​

​ការរៀបចំ​បញ្ជូន​ជនបរទេស​ចំនួន​០៣​នាក់​ទៅ នាយកដ្ឋាន​ជំនាញ​នាពេលនេះ បន្ទាប់ពី​រូបគាត់ បានធ្វើ​ដំណើរ​ពី​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​ថៃ ឆ្លង​ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងស្រុក​កំរៀង ខេត្តបាត់ដំបង​ដោយ​ខុសច្បាប់​ហើយ​ត្រូវ បាន​សមត្ថកិច្ច​នៅ​ទីនោះ​ធ្វើការ​ពិនិត្យ និង​បាន ដាក់ឱ្យ​ពួកគាត់​ធ្វើ​ច​ត្តា ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ។ បន្ទាប់ពី​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​កន្លងផុត​ទៅហើយ​ពួកគាត់​មិនមាន​ករណី​Covid-19(​អវិជ្ជមាន​) ទើប​សមត្ថកិច្ច​រៀបចំ​បញ្ជូន​ពួកគាត់ ទៅកាន់​នាយកដ្ឋាន​ជំនាញ ដើម្បី​អនុវត្តតាម​នីតិវិធី​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×