Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​រុស្ស៊ី សាទរ​សមិទ្ធផល​ដែល​កម្ពុជា​ទទួល​ដំណក់​ប្រេង​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​

​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​អបអរសាទរ ចំពោះ​សមិទ្ធផល​ដែល​កម្ពុជា​ទទួល​ដំណក់​ប្រេង​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។​

​ក្នុងជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្សី ប្រចាំ​កម្ពុជា បាន​ថ្លែងថា «​សូម​អបអរ​សារ​ទ​ចំពោះ​សមិទ្ធិផល​ដ៏​អស្ចារ្យ​ដែល​កម្ពុជា​ទទួល​តំណក់​ប្រេង​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កាលពី​ចុងឆ្នាំ​២០២០ កន្លងទៅ​»​។​

​យោងតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​រ៉ែ និង​ថាមពល​នៅ​ថ្ងៃទី​២៧​មករា​ឆ្នាំ​២០២០​បាន​លើកឡើងថា​នៅក្នុង​ជំនួប​នោះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​រ៉ែ ក៏បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​គាំទ្រ ដល់​ការ​វិ និ​យោគ​រុស្សី​មក​កម្ពុជា ជាពិសេស គឺ​ឱកាស​ក្នុងការ​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេ ង​កាត​នៅ​កម្ពុជា​។​

​ក្រសួង​រ៉ែ​និង​ថាមពល បាន​បញ្ជាក់ថា ជំនួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ រវាង​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និង ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហព័ន្ធ​រុស្សី ប្រចាំ​កម្ពុជា នា​ទីស្ដីការក្រសួង​រ៉ែ​និង​ថាមពល ថ្ងៃ​ពុធ ទី​២៧ ខែមករា ឆ្នាំ​២០២១​។ កិច្ចពិភាក្សា​នេះ បាន​ផ្តោតលើ​ប្រធានបទ​សំខាន់ៗ​ដូចជា​៖ – គម្រោង​កិច្ចសហប្រតិបត្តិការ​ភូគព្ភសាស្ត្រ​និង​ការអភិវឌ្ឍ​ធនធាន​រ៉ែ រវាង​ក្រសួង​រ៉ែ​និង​ថាមពល​កម្ពុជា និង​ក្រសួង​ធនធានធម្មជាតិ​និង​បរិស្ថាន​រុស្សី – គម្រោង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រើប្រាស់​ថាមពលបរមាណូ សម្រាប់​បម្រើឱ្យ​គោលបំណង​សន្តិភាព – សក្តានុពល​និង​ឱកាស នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​រុស្ស៊ី ក្នុង​វិស័យ​ប្រេង​និង​ឧស្ម័ន​រួមមាន ការ​ស្វែង​រុករក ការអភិវឌ្ឍ​បច្ចេកវិទ្យា និង​ការបង្កើត​រោងចក្រ​ចម្រាញ់​ប្រេងកាត – សក្តានុពល​និង​ឱកាស​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​រុស្ស៊ី ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ​រួមមាន ថាមពល​ដើរ​ដោយ​ខ្យល់ និង​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ – ការផ្តល់​អាហារូបករណ៍ និង​គម្រោង​កសាង​សមត្ថភាព សម្រាប់​មន្ត្រី និង​សិស្ស​និស្សិត​កម្ពុជា ក្នុង​វិស័យ​ថាមពល ប្រេង​និង​ឧស្ម័ន​។​

​ទន្ទឹមនឹង​នេះដែរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​អបអរសាទរ ចំពោះ​សមិទ្ធិផល​ដ៏​អា​ស្ចា​រ្យ​ដែល​កម្ពុជា ទទួល​ដំណក់​ប្រេង​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កាលពី​ចុងឆ្នាំ​២០២០ កន្លងទៅ​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​គាំទ្រ​ដល់​ការវិនិយោគ​រុស្ស៊ី​មក​កម្ពុជា ជាពិសេស គឺ​ឱកាស​ក្នុងការ​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេងកាត នៅ​កម្ពុជា​។​

​សូ​បញ្ជាក់ថា សម្តេច​តេ​ជោ​ហ៊ុន សែន បានប្រកាស​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ កម្ពុជា​បានចាប់ផ្តើម​ទទួល​ដំណក់​ប្រេង​លើកដំបូង​របស់ខ្លួន​ហើយ ស្ថិតនៅ​តំបន់​ប្លុក A នៃ​ឈូង​សមុទ្រ​កម្ពុជា ដោយ​ក្រុមហ៊ុន Kris Energy ដែល​បាន​ខួង​ប្រេង​ចេញពី​បាតសមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ​។ ជាការ​ប្រពៃ​ណាស់ ការចាប់ផ្តើម​បូម​ប្រេង​ជា​លើកដំបូង​នេះ ពិតជា​អ​ស្ចា រ្យ​ពោលគឺ​ចំ​ថ្ងៃ​ខួប​លើក​ទី​២២ នៃ​ការបញ្ចប់​សង្គ្រាម​នាំមក​នូវ​ការឯកភាព​ជាតិ ឯកភាព​ទឹកដី តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ប្រមុខ ដឹកនាំ​ដ៏​ឆ្នើម​បំផុត​របស់​កម្ពុជា​។​

​សម្តេច​បន្តថា ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល និង​ការចូលរួម​យ៉ាងសកម្ម​ពី ក្រុមហ៊ុន Kris Energy ដែលជា​ប្រតិបត្តិ​ករ​នៃ​គម្រោង​នេះ មកដល់ពេលនេះ​យើង​បាន សម្រេចបាន នូវ​ការបញ្ចប់​ដោយ​ជោគជ័យ​ជា​ស្ថាពរ​នូវ​ការសាងសង់​ការបំពាក់​គ្រឿង​សម្ភារៈ និង​បរិក្ខា​នៃ​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា សម្រាប់​ដំណើរ​ការផលិត​កម្មធ​ន​ធាន រ៉ែ​ប្រេង​របស់​យើង​។​

ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា នឹង​ចាប់ផ្តើម​ផលិត​ចេញពី​អណ្តូងប្រេង​ទី​១ ឈ្មោះ A-0ID នៃ ផ្លាត​ហ្វ​ម A នៅក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា នៅ​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ​២០២០ ដែល​គាប់​ជួន​ជាមួយ​ថ្ងៃ​ខួប​លើក​ទី​២២ នៃ​ការបញ្ចប់​សង្គ្រាម​នាំមក​នូវ​ការឯកភាព​ជាតិ ឯកភាព​ទឹកដី តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ (២៩​ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)​។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈ​សម្បត្តិ​គ្រប់យ៉ាង​ឱ្យ​យើង​មាន​ដំណក់​ប្រេង​លើកដំបូង​នៅ​កម្ពុ​ជានា​ថ្ងៃទី ២៩ ធ្នូ ២០២០ នេះ​។ សម្តេច​តេ​ជោ​ក៏បាន​ធ្លាប់​បញ្ជាក់ថា​ថវិការ​ដែល​បានមកពី​ដំណក់​ប្រេង​របស់​កម្ពុជា​និង​យកទៅ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×