បាត់ដំបង៖ កាលពីរសៀលថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១៥និង១២នាទី នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិ ព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃនៃស្នងការដ្ឋាននគរបាលខេត្តនិងដោយ មានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទណ្ឌ បានចាត់តាំងលោកវរសេនី យ៍ ឯក ឈឿង គឹមសុង នាយការិ យាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណី ល្បែងស៊ីសង ( ភ្នាល់ជល់មាន់ ) ០១ ករណី និងបានធ្វើការនាំខ្លួនមនុស្សចំនួន ០៨ នាក់ មកកាន់ស្នងការដ្ឋាន ។
វត្ថុតាងដកហូតរួមមាន ៖ – សង្វៀនសម្រាប់ជល់មាន់ ចំនួន ០២ – មាន់ជល់ចំនួន ០២ ក្បាល – ស៊ុមសម្រាប់ក្រុងមាន់ចំនួន ០៣ – ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ជល់ចំនួន ០១ – ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ ចំនួន ០១ – ម៉ូតូចំនួន ១១ គ្រឿង ។ នៅពេលនេះសមត្ថកិច្ចនៃការិយាល័យជំនាញកំពុងរៀបចំចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ