Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ឥណ្ឌា​ឯណេះ​ក៏​កំពុង​ក្តៅគគុក​! ក្រោយ​តុលាការ​ជាន់ខ្ពស់ កែ​ច្បាប់​ថ្មី​ថា ត្រឹម​លូកលាន់​កេរ្តិ៍ខ្មាស​ក្មេងស្រី មិនមែនជា​ការបំពាន​ផ្លូវភេទ​ទេ គឺ​ទាល់តែ​….

​បុរស​អាយុ ៣៩ ឆ្នាំ ម្នាក់ ត្រូវបាន​ដឹងថា នឹង​ប្រឈម​បទចោទប្រកាន់​ស្រាល ក្នុងករណី​បាន​ប្រព្រឹត្ត​ទង្វើរ​លូកលាន់​ស្ទាប​សុដន់​ក្មេងស្រី​អាយុ ១២ ឆ្នាំ ម្នាក់ ក្រោយពី​តុលាការ​ជាន់ខ្ពស់​ឥណ្ឌា​បាន​បញ្ជាក់ថា ត្រូវតែមាន «​ការប៉ះពាល់​ស្បែក​និង​ស្បែក ជាមួយ​ចេតនា​ផ្លូវភេទ​» សម្រាប់​សកម្មភាព​ត្រូវបាន​ចាត់ទុកថា​ជាការ​រំលោភ​ជាក់ស្តែង​។​

​នេះ​បើ​យោងតាម​ទូរទស្សន៍ NDTV បាន​ឲ្យ​ដឹងថា ក្រុម​ចៅក្រម​នៃ​តុលាការ​ជាន់ខ្ពស់​នៅ​ប៊ុ​ម​បៃ (Bombay) បាន​និយាយថា ការ​ស្ទាប​ច្របាច់ គឺ​មិន​ធ្លាក់ចូល​ទៅក្នុង​និយមន័យ​នៃ​កា​រំលោភ​ផ្លូវភេទ នៅក្នុង​ការការពារ​កុមារ​ពីបទ​ល្មើស​ផ្លូវភេទ (POCSO) នោះទេ ក្នុងអំឡុងពេល​នៃ​សេចក្តីសម្រេច​កាលពី​ថ្ងៃទី​១៩ ខែមករា កន្លងទៅ​ថ្មីៗ​នេះ​។​

​ទាក់ទង​នឹង​ការចោទប្រកាន់​នេះ​ផងដែរ តាម​ឯកសារ​តុលាការ​បាន​បញ្ចេញ​ឲ្យ​ដឹងថា ដំបូង​ឡើយ គឺ​ជនសង្ស័យ​ឈ្មោះថា Satish បាន​ហៅ​ក្មេងស្រី​អាយុ ១២ ឆ្នាំ ទៅកាន់​ផ្ទះ​របស់គាត់ ដើម្បី​ផ្តល់​ផ្លែ​ត្របែក​ឲ្យ​នាង កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៦​។ ហើយ​ខណៈពេល​កំពុង​នៅក្នុង​ផ្ទះ​របស់គាត់ បុរស​នោះ​ក៏បាន​យកដៃ​ទៅ​ប៉ះ​សុដន់​ពីលើ​សម្លៀកបំពាក់​របស់​នាង ហើយ​បាន​ព្យាយាម​ដោះ​ខោ​ទ្រនាប់​នាង​ចេញ​ទៀតផង​។​

​ជនសង្ស័យ​ដំបូង​ឡើយ ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​យ៉ាងតិច ៣ ឆ្នាំ ក្រោម​ច្បាប់ POCSO នៅក្នុង​តុលាការ​ជាន់​ទាប​។ ទោះយ៉ាងណា តុលាការ​ជាន់ខ្ពស់​បាន​ប្រកែក​ថា ដោយសារ​គ្មាន​ការប៉ះពាល់​ស្បែក​និង​ស្បែក នោះ​ជនជាប់ចោទ Satish នឹង​ត្រូវបាន​ចោទប្រកាន់​ក្រោម​មាត្រា IPC 354 ជំនួស​វិញ ដែល​អនុវត្ត​ទោស​នៅត្រឹម​១​ឆ្នាំ​ប៉ុណ្ណោះ​។​

​ទោះយ៉ាងណា សេចក្តីសម្រេច​របស់​តុលាការ​ជាន់ខ្ពស់​នេះ បានធ្វើ​ឲ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំងក្លា ក្នុងចំណោម​អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ខណៈដែល​តុលាការ​ជាន់ខ្ពស់​ផ្សេងទៀត និង​តុលា​ការជាន់​ទាប នៅក្នុង​ប្រទេស​ឥណ្ឌា ឥឡូវនេះ​នឹងត្រូវ​អនុវត្តតាម​នីតិ​វិធី​នេះ​។​

​នៅក្នុង​សារ​នៅលើ Twitter គណៈកម្មាការ​ជាតិ​សម្រាប់​ស្ត្រី បាន​និយាយថា ពួកគេ​កំពុងមាន​ផែនការ ដើម្បី​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​តុលាការ​ជាន់ខ្ពស់​។​

​លោក Karuna Nundy ជា​មេធាវី​ម្នាក់ នៅ​តុលាការ​កំពូល​នៃ​ប្រទេស​ឥណ្ឌា បាន​អំពាវនាវ​ឲ្យ​មានការ​សាកសួ​​រ និង​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន​ចំពោះ​ចៅក្រម «​ដែល​បានធ្វើការ​វិ​និ​ច្ច័​យ​ផ្ទុយ​ពី​ច្បាប់​ចាស់​ដែល​បាន​បង្កើតឡើង​»​។​

​ចំណែក លោក Ranjana Kumari នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សង្គម ដែល​មិន​រកប្រាក់​ចំណេញ ដែល​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​របស់​ស្ត្រី​នៅក្នុង​ប្រទេស បានលើកឡើង​អំពី​ការសម្រេចចិត្ត​នេះ​ថា ជាការ​គួរអោយ​អាម៉ាស គួរឱ្យ​តក់ស្លុត​រន្ធត់ និង​មិនមាន​ការប្រុងប្រយ័ត្ន​ខាង​តុលាការ​ទាល់តែសោះ​។​

​គួរ​បញ្ជាក់ថា ច្បាប់​ចាស់ POCSO ត្រូវបាន​កំណត់ថា “​អ្នកណា​ដែលមាន​ចេតនា​រួមភេទ​ប៉ះ​នឹង​ទ្វា​មាស​, លិង្គ​, រន្ធ​បាត​ធំ ឬ​សុដន់ របស់​កុមារ ឬ​ធ្វើឱ្យ​កុមារ​ប៉ះ​ទ្វារមាស​, លិង្គ​, រន្ធ​បាត​ធំ ឬ​សុដន់ របស់​ពី​មនុស្ស​ប្រភេទ​នេះ ឬ​ធ្វើ​សកម្មភាព​អ្វី​ផ្សេងទៀត ដោយ​ចេតនា​ផ្លូវភេទ ដែល​ជាប់ទាក់ទង​នឹង​រាងកាយ ដោយ​គ្មាន​ការ​ជ្រៀតចូល​ក៏ដោយ ត្រូវបាន​គេ​និយាយថា​បាន​រំលោភ​ផ្លូវភេទ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

 

×