Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ឃាតកម្ម ជនសង្ស័យ​២​នាក់​ចាប់​សង្កត់​ដៃជើង និង​យក​កន្សែង​រឹត​ខ្ទប់មាត់​ជនរងគ្រោះ​ជា​បុគ្គលិក​ធ្វើការ​ផ្ទះសំណាក់ រហូតដល់​ដាច់ខ្យល់​ស្លាប់ រួច​លួច​យក​ម៉ូតូ​១​គ្រឿង​

​កណ្តាល​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា មាន​ករណី​ឃាតកម្ម ជនសង្ស័យ​២​នាក់​នាំគ្នា​ចាប់​សង្កត់​ដៃជើង និង​យក​កន្សែង​រឹត​ខ្ទប់មាត់​ជនរងគ្រោះ​ដែលជា​បុគ្គលិក​ធ្វើការ​ផ្ទះសំណាក់​រហូតដល់​ដាច់ខ្យល់​ស្លាប់ រួច​លួច​យក​ម៉ូតូ​១​គ្រឿង​ជិះ​គេច​បាត់ នៅ​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​៥​និង​៤៥​នាទី​ព្រឹក ចំណុច​ផ្ទះសំណាក់ យីហោ ៣៦២ បន្ទប់​លេខ​៧​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​១​នាក់​(​ស្លាប់​) ឈ្មោះ ចាន់ សុខ​ឃាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ បុគ្គលិក ផ្ទះសំណាក់​៣៦២ ជនជាតិខ្មែរ ស្នាក់នៅ កន្លែងកើតហេតុ ចំណែក​ម្តាយ​ឈ្មោះ លន់ តាំង​អេង ភេទ​ស្រី អាយុ ៥៣​ឆ្នាំ មុខរបរ អនាម័យ​ផ្ទះសំណាក់​៣៦២ ទីលំនៅ​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

​រីឯ​ជនសង្ស័យ​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស រាង​ស្គម (​គេចខ្លួន​)​។​

​សម្ភារ​បាត់បង់​៖ ១-​ម៉ូតូ​០១​គ្រឿង​ម៉ាក​Honda C125 ឆ្នាំ​២០១៨ ផ្លាកលេខ ភ្នំពេញ 1GP-6929 (​របស់​ម្ចាស់​ផ្ទះសំណាក់​)​។​
២-​ទូរស័ព្ទ​១​គ្រឿង​របស់​ជនរងគ្រោះ ម៉ាក​VIVO ពណ៌​ខៀវ ។ វត្ថុតាង​ចាប់យក​៖ ១-​កន្ទុយបារី​ដែល​ជក់​រួចហើយ​២​ដើម ពណ៌​លឿង និង​ពណ៌​ស ២-​ស្រា​បៀរ​កំប៉ុង​ម៉ាក ANCHOR ៤​កំប៉ុង ផឹក​អស់​២​កំប៉ុង​និង​នៅសល់​២​កំប៉ុង ៣-​ភេសជ្ជៈ​កូកាកូឡា​២​កំប៉ុង​ផឹក​រួច​
៤-​អាវ​ត្រ​ណាត់​ដៃ​វែង​ពណ៌​ប្រផេះ​១ របស់​ជនសង្ស័យ​។​

​នគរបាល​ក្រុង​តាខ្មៅ បាន​រាយការណ៍​ពីស​ភាព​រឿង​ហេតុថា មុនពេល​កើតហេតុ មាន​ជនសង្ស័យ​២​នាក់ បាននាំគ្នា​ដើរមក ផ្ទះសំណាក់​៣៦២ រួចហើយ​ជួល​បន្ទប់​លេខ​៧ ដេក​ស្នាក់នៅ តែ​ខាង​អ្នកមើលការខុសត្រូវ​ផ្ទះសំណាក់​មិនបាន​កត់​ឈ្មោះ ឬ​ទាមទារ យក​អត្តសញ្ញាណ​ប័ណ្ណសម្គាល់ខ្លួន​ឡើយ​។ រហូតមកដល់​វេលា​ម៉ោង​០៣​និង​៣០​នាទី រំលងអធ្រាត្រ នា​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ ជនសង្ស័យ​បាន​ហៅ​ជនរងគ្រោះ ឲ្យ​ចូលក្នុង​បន្ទប់​លេខ​៧ ហើយ​នាំគ្នា​ចាប់​សង្កត់​ដៃជើង និង​យក​កន្សែង​រឹត​ខ្ទប់មាត់​រហូតដល់​ដាច់ខ្យល់​ស្លាប់ បន្ទាប់មក​នាំគ្នា​ចេញពី​បន្ទប់ រួច​ចាក់សោ បន្ទប់​ពី​ក្រៅ​ជាប់ ហើយ​នាំគ្នា​កាត់​សោ​ច្រ​វ៉ា​ក់ យក​ម៉ូតូ​របស់​ម្ចាស់ផ្ទះ​សំណាក់ ជិះ​គេចខ្លួន​បាត់ទៅ​។​

​លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​០៥​និង​៣០​នាទី ឈ្មោះ​អឿន សុជាតិ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ដែលជា​ម្ទា​ស់​ផ្ទះសំណាក់ បាន​ក្រោកពីដំណេក ក៏​ស្រាប់តែ​បាត់​ម៉ូតូ​ម៉ាក​Honda C125 ឆ្នាំ​២០១៨ ផ្លាកលេខ​ភ្នំពេញ 1GP-6929 ដែល​បាន​ទុក​មុខ​បន្ទប់ដេក ហើយ​ស្រែកហៅ​ជនរងគ្រោះ​ដែល​បុគ្គលិក​ធ្វើការ​ផ្ទះសំណាក់ តែ​មិនឃើញ​ឃើញ​ឆ្លើយតប ទើប​ឆែក​កាមេរ៉ា​សុវត្ថិភាព រួច​ឃើញ​មាន​ជនសង្ស័យ​២​នាក់ ដែល​មក​ស្នាក់នៅ​បន្ទប់​លេខ​៧ បាននាំគ្នា​កាត់​សោ​ច្រ​វ៉ា​ក់​ម៉ូតូ លួច​យកទៅ​បាត់ ហើយក៏​ទៅ​មើល​បន្ទប់​លេខ​៧ ឃើញ​ចាក់សោ បាន​យក​សោ​មកចាក់​ចូល​ឃើញ ក៏​ឃើញ​ជនរងគ្រោះ​ដេក ស្លាប់​លើ​គ្រែ ដោយមាន​កន្សែង ចង​រុំ​មុខ យក​ខ្នើយ​ដាក់​ពីលើ​មុខ​។​
​បន្ទាប់មក​ម្ចាស់ផ្ទះ​សំណាក់ ក៏បាន​រាយការណ៍​ប្តឹង​សមត្ថកិច្ច ចុះមក​ពិនិត្យ​ដល់​កន្លែងកើតហេតុ​តែម្តង​។​
​ករណីនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ចំណែក​សព​ជនរងគ្រោះ​បានប្រគល់​ជូន ម្តាយ​ជនរងគ្រោះ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×