Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ដាំដំឡូង​មី​សប្បាយចិត្ត ដោយសារ​ដំឡូង​មី​នៅ​ឆ្នាំនេះ ទទួលបាន​តម្លៃ​ថ្លៃ​ជាង​ឆ្នាំមុន​

​ភ្នំពេញ​៖ ប្រជាកសិករ​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន មាន​ខេត្ត​មណ្ឌល​គី​រី រតនគិរី និង​ស្ទឹងត្រែង​ជាដើម បានបង្ហាញ​ការសប្បាយរីករាយ ចំពោះ​តម្លៃ​ដំឡូង​មី​ឆ្នាំនេះ ដែលមាន​តម្លៃ​ខ្ពស់ជាង​ឆ្នាំមុន​។ ដំឡូង​មី​ជា​ដំណាំ​មួយ​ប្រភេទ ដែល​ប្រជាពលរដ្ឋ​នៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន ភាគច្រើន​និយម​ចូលចិត្ត​ដាំ ។

​ប្រជាកសិករ​នៅ​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ដំឡូង​មី​ស្ងួត​ឆ្នាំនេះ​មានតម្លៃ​៨០០​រៀល ក្នុង​មួយ​គី​ទ្បូ​ក្រាម បើ​ប្រៀបធៀប​និង​ឆ្នាំទៅ​គាត់​លក់​បានតែ​ក្នុងតម្លៃ​ចន្លោះ​ពី​៦០០ ទៅ​៦៥០​រៀល​តែប៉ុណ្ណោះ​។ ដោយឡែក​ដំឡូង​ស្រស់​ឆ្នាំនេះ​លក់បាន​ចន្លោះ​ពី​៤៥០​រៀល​ទៅ​៤៧០​រៀល ថ្លៃ​ជាង​ឆ្នាំមុន ដែល​ឆ្នាំមុន​លក់បាន​តែ​២៨០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម​។

​ប្រជាកសិករ​បាន​ឲ្យ​ដឹង​ទៀតថា បើសិនជា​ដំឡូង​មី​មាន​ទីផ្សារ​ល្អ​ដូច​ឆ្នាំនេះ​គាត់​និង​ឆ្នាំក្រោយ គាត់​នឹង​បង្កើន​ការដាំដុះ​បន្ថែម ឲ្យ​បាន​ច្រើនជាង​ឆ្នាំនេះ​។ ក្នុងឆ្នាំនេះ​គាត់​ដាំដំឡូង​មី​នៅលើ​ផ្ទៃដី​ជាង​៣​ហិកតា ហើយ​នៅ​ឆ្នាំក្រោយ គាត់​នឹង​បន្ថែម​ដី​ដាំ​ដុះ​ទៀត​ដោយសារ​ទីផ្សារ​ដំឡូង​ឆ្នាំនេះ​បាន​ថ្លៃ​ជាង​ឆ្នាំមុន ។​
​បើតាម​ឈ្មួញកណ្តាល​ដែល​ទិញ​ដំឡូង​មី អ្នកស្រី​សុ​ភី រស់នៅ​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា តម្លៃ​ដំឡូង​មី​នៅ​ឆ្នាំនេះ​ឡើងថ្លៃ គាត់​ហ៊ាន​ទិញ​ក្នុងតម្លៃ​ខ្ពស់ ដោយសារតែ​គាត់​យកទៅលក់​នៅ​ទីផ្សារ​ប្រទេស​វៀតណាម​ក៏បាន​ក្នុងតម្លៃ​ខ្ពស់​ផងដែរ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×