Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស្នើ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លុបឈ្មោះ​ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ ចំនួន​៣២​ក្រុមហ៊ុន​

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានស្នើ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លុបឈ្មោះ​ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ ចំនួន​៣២​ក្រុមហ៊ុន ដែល​ត្រូវ​បានប្រកាស​ក្ស័យធន និង​ពុំមាន​សកម្មភាព​បម្រើ​សេវាកម្ម​។​

​សម្តេច​ក្រឡាហោម បាន​ជម្រាបជូន​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ស្តីពី​ការ​លុបឈ្មោះ​ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​ឯកជន​ចំនួន ៣២​ក្រុមហ៊ុន ដែល​ត្រូវ​បានប្រកាស ក្ស័យធន និង​ពុំមាន​សកម្មភាព​បម្រើ​សេវាកម្ម​។

​សម្តេច​ក្រឡាហោម សូម​ជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជ្រាបថា​៖ ក្រសួងមហាផ្ទៃ បាន​ពិនិត្យ និង​ស្រាវជ្រាវ​ឃើញថា ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​ឯកជន ចំនួន ៣២​ក្រុមហ៊ុន​បាន​បង្កើត​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ធ្វើ​សេវាកម្ម ប៉ុន្តែ​ត្រូវបាន​ប្រកាស​ក្ស័យធន និង​ពុំមាន​សកម្មភាព​បម្រើ​សេវាកម្ម ដោយ​ពុំ​អនុលោម​តាម​មាត្រា​១ នៃ​អនុក្រឹត្យ​លេខ ២៨៩ អនក្រ​.​បក ស្តីពី​ការ គ្រប់គ្រង​សន្តិសុខ​ឯកជន​។​

​ដើម្បី​ធានា​ដល់​សំណូមពរ​ការងារ​សន្តិ​សុខ និង​ដើម្បី​រក្សាបាន​នូវ​តម្លាភាព​ក្នុង​វិស័យ​គ្រប់គ្រង​សន្តិសុខ ឯកជន ក្រសួងមហាផ្ទៃ​បាន​លុបឈ្មោះ​ចេញពី​បញ្ជី​នៃ​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​ឯកជន ចំនួន ៣២​ក្រុមហ៊ុន​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×