កាលពីពេលថ្មីៗនេះ អ្នកលេងអ៊ិនធឺណេតម្នាក់មានឈ្មោះ Miko Ling បានផុសនៅលើហ្វេសប៊ុក ចែករំលែកនូវបទពិសោធន៍គួរឲ្យខ្លាចមួយរបស់នាង ដែលបានជួបបុរសម្នាក់ដែលគួរឲ្យសង្ស័យ ខណៈពេលដែលនាងឡើងផ្សារតែឯង។
នៅក្នុងការបង្ហោះនោះ នាងបានព្រមានទៅដល់សុភាពនារីទាំងឡាយថា ឥឡូវនេះមិនគួរឡើងផ្សារតែឯងទេ ព្រោះមជ្ឈមណ្ឌលផ្សារទំនើបទាំងអស់ ត្រូវបាន «រត់ចោល» ដែលមានន័យថា ពុំសូវមានមនុស្សឡើងផ្សារ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
នាងបានកត់សម្គាល់ឃើញបុរសគួរឲ្យសង្ស័យម្នាក់អាយុប្រហែល ៤០ ឆ្នាំ រាងស្តើងខ្ពស់ បានដើរតាមពីក្រោយនាង នៅពេលដែលនាងឡើងជណ្តើរយន្ត។
នាងបានសរសេរថា៖ «នៅពេលខ្ញុំនៅលើជណ្តើរយន្ត ខ្ញុំបានកត់សម្គាល់ឃើញថា គាត់នៅតែនៅឆ្ងាយពីនាងបន្តិចប៉ុណ្ណោះ។ ទោះយ៉ាងណា រំពេចនោះ បុរសនោះបានមកកាន់តែកៀក និងឈរនៅក្រោយខ្ញុំតែម្តង។ មិនមែននរណាម្នាក់ នៅលើជណ្តើរយន្តទេ ដែលជាឱកាសគាត់នៅជិតខ្ញុំបែបនេះ!»។
នៅពេលនាង Miko បានយល់ឃើញថា បុរសនោះបានមកជិតនាងហាក់មិនស្រួល នាងក៏បានប្រញាប់ទាញកាបូបរបស់នាងពីខាងក្រោយ ទៅខាងមុខវិញ។ នាងក៏បានសង្កត់ធ្ងន់ថា នាងបានធុំក្លិនចម្លែកមួយចេញពីបុរសដែលគួរឲ្យសង្ស័យនោះ ក្នុងអំឡុងពេលនៃហេតុការណ៍នោះ។
នៅពេលនាងដើរទៅមុខទៀត នាងក្រឡេកមកក្រោយ និងបានឃើញបុរសនោះបានលួចថតពីខាងក្រោមសំពត់របស់នាង។ ភ្លាមៗនោះ Miko បានព្យាយាមដើរគេចចេញពីបុរសនោះ ដោយនាងបានបញ្ជាក់ថា នាងវិលមុខ និងភ័យខ្លាចបុរសនោះខ្លាំងណាស់ នៅពេលនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង