ប៉ូលីសនៅប្រទេសជប៉ុន បានចាប់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីសាកសពរបស់ម្តាយរបស់នាងដែលបានស្លាប់ ត្រូវបានរកឃើញនៅក្នុងទូទឹកកក នៅក្នុងផ្ទះល្វែងរបស់នាង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីប៉ូលីសនិយាយថា “នាង Yumi Yoshino អាយុ ៤៨ ឆ្នាំ បាននិយាយថា នាងបានរកឃើញម្តាយរបស់នាងបានស្លាប់ ហើយបានលាក់សាកសពម្តាយកាលពី ១០ ឆ្នាំមុន ដោយសារតែនាងមិនចង់យកសពម្តាយចេញពីផ្ទះនៅតូក្យូ”។
ប៉ូលីសបាននិយាយថា មិនមានស្នាមរបួសណាដែលអាចមើលឃើញនៅលើដងខ្លួនសាកសពត្រូវបានបង្កកនោះទេ។ ហើយអាជ្ញាធរក៏មិនអាចកំណត់បានពីពេលវេលា និងមូលហេតុនៃការស្លាប់របស់ស្រ្តីនោះៗដែរ។
សាកសពស្រ្តីនោះ ត្រូវបានគេរាយការណ៍ថា ត្រូវបានរកឃើញដោយអ្នកបោសសំអាតម្នាក់ បន្ទាប់កូនស្រីរងការចោទ Yoshino ត្រូវបានបង្ខំឲ្យចាកចេញបីផ្ទះល្វែង ដោយសារតែការខកខានមិនបានបង់ថ្លៃជួល។
ប៉ូលីសនិយាយថា សាកសពត្រូវបានដាក់សមស្របនៅក្នុងទូទឹកកក។
ប៉ូលីសក៏បានឲ្យដឹងថា នាង Yoshino ត្រូវបានចាប់ខ្លួននៅក្នុងសណ្ឋាគារមួយកន្លែង នៅក្នុងទីក្រុង Chiba ជិតទីក្រុងតូក្យូ កាលពីថ្ងៃសុក្រ៕ រក្សាសិទ្ធដោយ៖ លឹម ហុង