Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រៀម​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត ខណៈ​កំណើន​ពលករ​ខ្មែរ ចេញមក​ពី​ថៃ កើនឡើង​នៅ​ស្រុក​កំរៀង​

​បាត់ដំបង ៖ ឯកឧត្តម ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​ប្រចាំ​ទិញ​ភូមិភាគ​ទី​៤​និង​ទី​៥បាន​មានប្រសាសន៍ថា មណ្ឌល​ច​ត្តា​ឡី​ស័ក​ត្រៀម​រៀបចំ​ថ្មី​ទៀត គឺ​សម្រាប់​នៅពេល​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដែលមាន​ស្រាប់​ពេញ ត្រូវបញ្ជូន​ពលករ​ខ្មែរ ទើប​ត្រឡប់​ចេញមក​ពី​ថៃ​មក​កន្លែង​ថ្មី​ផ្សេងទៀត​។​អាជ្ញាធរខេត្ត​និង​មន្ត្រី​ជំនាញ ត្រូវ​រៀបចំ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ថែម​នេះ​ឲ្យ​បានល្អ មាន​ទាំង​កន្លែង​សម្រាក បង្គន់​អនាម័យ​និង​កន្លែង​ចំអិន​អាហារ​ជាដើម ឲ្យ​បាន​សមស្រប ដើម្បី​ឲ្យ​ពួកគាត់​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​លោក សុខ គឹម​ខុន អភិបាលស្រុក​កំរៀង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ឆ្លងដែន​ចេញពី​ប្រទេស​ថៃ​តាម​ច្រក​ជាប់​ស្រុក​កំរៀង​មាន​ជា​រៀងរាល់ថ្ងៃ​។ បច្ចុប្បន្ន​ក្នុងស្រុក​មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​៣ អាចដាក់​ចំណុះ​ពលករ​បានជា​មធ្យម​ប្រមាណ ៦០០​នាក់ ខណៈ​មាន​អ្នក​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចេញ​ជា​បណ្ដើរ ប៉ុន្តែ​មាន​កំណើន​ពលករ​ខ្មែរ​ចូល​វិញ​ក៏​ច្រើន​។​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ មាន​ក្រុមហ៊ុន​ឯកជន​មួយ បាន​សម្បទាន​ដី​ផ្ទាល់ខ្លួន​ប្រមាណ​២​ហិកតា​នៅក្នុង​ស្រុក​កំរៀង​ជិត​ព្រំដែន​ថៃ ដើម្បី​រៀបចំ​ជាទី​តាំងធ្វើ​មណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាប់​ពលករ​ខ្មែរ​ដែល​ទើប​ប្រ​ឡប់​ចេញ​មកពី​ប្រទេស​ថៃ​។​

​ឯកឧត្តម ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ ប្រចាំ​ទិញ​ភូមិភាគ​ទី​៤ និង​ទី​៥​ក្នុងឱកាស​ចុះ​ពិនិត្យ​ទីតាំង​ត្រូវ​រៀបចំ​ធ្វើ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​កំរៀង កាលពី​រសៀល​ថ្ងៃទី​០៣​ខែកុម្ភៈ ឆ្នាំ​២០២១ បាន​មានប្រសាសន៍ថា មណ្ឌល​ច​ត្តា​ឡី​ស័ក​ត្រៀម​ថ្មី​នេះ គឺ​សម្រាប់​នៅពេល​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដែលមាន​ស្រាប់​ពេញ ត្រូវបញ្ជូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ថៃ​មក​កន្លែង​ថ្មី​ផ្សេង​ទៀតហើយ​នៅពេល​មណ្ឌល​ច​ត្តា​ឡី​ស័ក​កន្លែងចាស់​មានព​លក​រ​ខ្មែរ​ធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​កំណត់​១៤​ថ្ងៃ បានអនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ ទើប​អាចដាក់​ពលករ​ខ្មែរ​ចូលធ្វើ​ច​ត្តា​ឡី​ស័ក​បានជា​បន្តបន្ទាប់​ទៀត​។ អាជ្ញាធរខេត្ត​និង​មន្ត្រី​ជំនាញ ត្រូវ​រៀបចំ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ថែម​ឲ្យ​បានល្អ មាន​ទាំង​កន្លែង​សម្រាក់ បង្គន់​អនាម័យ និង​កន្លែង​ចំអិន​អាហារ​ជាដើម ឲ្យ​បាន​សមស្រប ដើម្បី​ឲ្យ​ពួកគាត់ អនុវត្ត​នូវ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ណែនាំ​ដល់​សមត្ថ​កិច្ចការពារ​ព្រំដែន​ទាំងអស់ ត្រូវ​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល បន្ត​រឹតបន្តឹង​ក្នុងការ​ពិនិត្យ​ទប់ស្កាត់​កុំ​ឲ្យ​ពលករ​ណា​ម្នាក់ អាច​គេចវេស​ពី​ការពិនិត្យ​សុខភាព ការយក​សំណាក​និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​គឺ​មិនអាច​លើកលែង​ក្នុងករណី​អ្នកណាម្នាក់​បាន​នោះទេ​។​

​គួរ​បញ្ជាក់ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ ដើមខែ​កុម្ភៈ​នេះ ចំនួន​ពលករ​ខ្មែរ​ឆ្លងដែន​ចេញពី​ប្រទេស​ថៃ ក្នុងអំឡុង​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​ខេត្ត​សាមុទ​សា​ខន បានធ្វើ​ដំណើរ​ចូលមក​កម្ពុជា​តាម​ច្រក​នានា​ជាប់​ខេត្តបាត់ដំបង មាន​ចំនួន​លើស ១០០​នាក់​និង​មាន​បន្ត​មកទៀត​ជា​ហូរហែរ​។ នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ កំណើន​នៃ​ពលករ​ខ្មែរ​ឆ្លងដែន​ចេញពី​ប្រទេស​ថៃ​នៅតាម​ច្រកព្រំដែន​ជាប់​ខេត្តបាត់ដំបង មាន​កំណើន​ច្រើន​ខុសធម្មតា​។ បញ្ហា​នេះ អាជ្ញាធរខេត្ត​និង​មន្ត្រី​ជំនាញ បាន​ត្រៀម​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត​នៅតាម​ស្រុក​ជាប់​ព្រំដែន ខណៈ​ក្នុង​រដូវ​នេះ សម្បូរ​ទៅដោយ​បុណ្យទាន​ឬ​ពិធីមង្គលការ​ជាដើម​នោះ​៕ រក្សា​សិទ្ធិ​ដោយ ៖ អ៊ុង​សា​រុំ​

×