Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការវាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​ក្រុម​និង​អង្គការ​ស្ថាប័ន​មួយចំនួន ដែលមាន​និន្នាការ​នយោបាយ ប្រឆាំងនឹង​រដ្ឋាភិបាល មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​

​ភ្នំពេញ​៖ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានចេញ​សេចក្តី សង្ខេប​ព័ត៌មាន​ស្ដីអំពី​ស្ថានភាព​សិទ្ធិមនុស្ស​និង​ការអនុវត្ត​ច្បាប់ នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២០​។​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា សូម​ជម្រាប​និង​បំភ្លឺ​ជូន​សាធារណជន​ទាំងអស់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២០ កន្លងទៅនេះ ឆ្លើយតប​ទៅនឹង​ការរិះគន់ និង​របាយការណ៍​ចោទប្រកាន់​ដោយ​លំអៀង​និង​គ្មាន​មូលដ្ឋាន​របស់​ក្រុម​និង​អង្គការ​ស្ថាប័ន​មួយចំនួន ដែលមាន​និន្នាការ​នយោបាយ​ប្រឆាំងនឹង​រដ្ឋាភិបាល ដូចខាងក្រោម​៖

​ការវាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​លំអៀង​និង​គ្មាន​មូលដ្ឋាន​

១. របាយការណ៍​ចោទប្រកាន់ ដោយ​លំអៀង​និង​គ្មាន​មូលដ្ឋាន​របស់​ក្រុម​និង​អង្គការ​ស្ថាប័ន​មួយចំនួន ដែលមាន​និន្នាការ​នយោបាយ​ប្រឆាំងនឹង​រដ្ឋាភិបាល មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​ជាក់ស្តែង​នៅ​កម្ពុជា​នោះទេ ព្រោះថា របាយការណ៍​ទាំងនេះ គ្រាន់តែ​ធ្វើការ​ប្រមូល បូកសរុប​នូវ​ព្រឹត្តិការណ៍ និង​ធ្វើការ​សន្និដ្ឋាន តែ​លើ រូបភាព​ខាងក្រៅ​តែប៉ុណ្ណោះ ពោលគឺ​មិនបាន​សិក្សា​លើ​មូលហេតុ​លំអិត ដែលនាំឱ្យ​កើតមាន​ព្រឹត្តិការណ៍​នីមួយៗ ទិដ្ឋភាព​និង​នីតិវិធី​ច្បាប់ អង្គហេតុ​នៃ​បទល្មើស និង​អំពើ​ដែលជា​ធាតុ​ផ្សំ​នៃ​បទល្មើស ដែលនាំឱ្យ​មានការ ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​នោះទេ​។​

២.​ជា​ទម្លាប់​របស់​អង្គការ​ទាំងនេះ កាលណា​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​ក្រុម​គោលដៅ​ដែល​គេ​មាន របៀបវារៈ​ច្បាស់លាស់​ក្នុងការ​ការពារ ដូចជា​សកម្មជន​អតីត​បក្សប្រឆាំង សកម្មជន​អង្គការ​សង្គម​ស៊ីវិល ដែល មាន​និន្នាការ​ប្រឆាំង គឺ​ពួកគេ​តែងតែ​ធ្វើការ​សន្និដ្ឋាន​និង​ចោទប្រកាន់ថា​ជាការ​រំលោភ​សិទ្ធិមនុស្ស ដោយ​មិន ខ្ចី​អើពើ​និង​ធ្វើការ​ពិចារណា​រលើ​ទិដ្ឋភាព​និង​នីតិវិធី​ច្បាប់ អង្គហេតុ អំពើ​ដែលជា​ធាតុ​ផ្សំ​នាំឱ្យ​កើតជា​បទល្មើស ហើយ​ដែលនាំឱ្យ​មានការ​ទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់ និង​ការចោទប្រកាន់​តាមផ្លូវ​តុលាការ​នោះទេ​។ ៣.​ការធ្វើ​របាយការណ៍​ដោយ​ដកស្រង់​យកតែ​ទស្សនៈ​មួយ​ជ្រុង និង​ជួប​សម្ភាសន៍​ជាមួយ​មនុស្ស​មួយក្រុម និង​អង្គការ​មួយចំនួន​ដែលជា​បក្សពួក​របស់ខ្លួន និង​មាន​និន្នាការ​ប្រឆាំងនឹង​រដ្ឋាភិបាល​ផង​នោះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×