បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហតុ ខណៈឈរពីក្រោយបញ្ជាអេស្កាវ៉ាទ័រកាយដីស្រែ ហើយអ្នកបើកមើលមិនឃើញ បានបើកថយកិនតែម្តង ។ តៃកុងអេស្កាវ៉ាទ័រ ត្រូវសមត្ថកិច្ចចាប់ខ្លួន ដោយចោទពីបទមនុស្សឃាតដោយអចេតនា។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៥និង២៥នាទី នៅចំណុចភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ។
ករណីមនុស្សឃាតដោយអចេតនាមួយនេះ សមត្ថកិច្ចបានចុះមកឃាត់ខ្លួនបុរសឈ្មោះ រី ចំរ៉ុង អាយុ៣៦ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ បានបើកអេស្កាកាយដីស្រែ ។ ចំណែកជនរងគ្រោះឈ្មោះ វ៉ើន វ័ន្ត អាយុ៤៨ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខណៈពេលជនរងគ្រោះកំពុងឈរបញ្ជានិងត្រួតពិនិត្យ បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ករណិនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ