ភ្នំពេញ ៖ កាលពីថ្ងៃអាទិត្យថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងលោក សន សោភ័ណ្ឌ នាយរដ្ឋបាលខណ្ឌ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ និងគណៈបញ្ចាការឯកភាពរដ្ឋបាលសង្កាត់ស្វាយប៉ាក ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណែត)មួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ។
ប្រតិបត្តិការនេះ ទទួលបានលទ្ធផលដូចខាងក្រោម ៖ ១-ឃាត់ខ្លួនមនុស្សចំនួន ១៣នាក់ (ស្រី០៥នាក់)២-ដកហូតម៉ូនីទ័រចំនួន ២០គ្រឿង៣-CPUចំនួន ១៤គ្រឿង៤-ថវិកាចំនួន ១,០៤៤ដុល្លា និង ៥,៥៣៥,០០០រៀល ។ ៥-តុឈើមូល ៣គ្រឿង៦-កៅអីជ័រ និងដែក ២៦គ្រឿង៧-ម៉ាស៊ីនព្រីនធ័រ ២គ្រឿង៨-ទូរទស្សន៍ ៤គ្រឿង៩-ម៉ូតូ ៤គ្រឿង១០-កង់១គ្រឿង។
បច្ចុប្បន្នគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សម្រេចបញ្ជូនមនុស្សទាំង១៣នាក់ និងវត្ថុតាងជាសម្ភារមួយចំនួនខាងលើនេះ យកទៅកាន់ អធិការរដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្ត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ