Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ល្បិច​ថ្មី​ទៀតហើយ ចាប់​ជនជាតិ​នី​ហ្សេ​រី​យ៉ា​២​នាក់ ! សូម​បងប្អូន​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការចាញ់បោក​តាមរយៈ ការ​រាប់អាន សុំ​ស្រឡាញ់ ហើយ​ផ្ញើ​អីវ៉ាន់​សម្ភារ ពី​ក្រៅប្រទេស​

​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department នៅ​ថ្ងៃទី​៨​ខែកុម្ភៈ​នេះ បានចេញ​ផ្សាយ​ព័ត៌មាន​ថា ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ការ​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង​ក្រោម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១ បានធ្វើការ​ស្រាវជ្រាវ រហូតដល់​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ៖ ១-​ឈ្មោះ KINGSLEY OBINNA NWEAZURA ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា និង ២-​ឈ្មោះ EMMA EKE ONYECHERE ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា នៅ​ចំណុច​ផ្ទះ​លេខ ភូមិ សង្កាត់ ខណ្ឌ រាជធានី​ភ្នំពេញ នាំមក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

​បច្ចុប្បន្ន ជនសង្ស័យ​ទាំងនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ប្រធាន​នាយកដ្ឋាន សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការប្រើប្រាស់​តាម​មធ្យោបាយ​បច្ចេកវិទ្យា​ព័ត៌មាន ។ សូមកុំ ការទទួល​មិត្តភក្តិ ( Accept Friend ) ដែល​មិនមាន​ប្រភព​ច្បាស់លាស់ ឬ​កុំ​ជឿ​តាម​ការ​លួងលោម ឬ​សន្យាថា​នឹង​ឲ្យ ឬ​ផ្ញើ​សម្ភារ ឬ​កាដូ​ពី​ក្រៅប្រទេស​ឡើយ តែ​តម្រូវ​ឲ្យ​យើង​ជួយ​បង់ថ្លៃ​សេវា​ផ្សេងៗ សម្រាប់​ការដឹកជញ្ជូន​មក​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×