Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ជួញដូរ​គ្រឿងញៀន ចាប់ខ្លួន​ជនសង្ស័យ ០៣​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង ១ គីឡូក្រាម​

​ភ្នំពេញ​៖​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ចាប់ខ្លួន ០៣​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង ១ គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ ។​

​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។​

កម្លាំង​ជំនាញ​(​ក​៨)​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ មាឃ ប៊ុន​ថុល នាយករង​មន្ទីរ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក ស៊ិត វណ្ណ​: ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​ឈានទៅ​ប​ង្រា​ប​ករណី​ជួញដូរ​គ្រឿងញៀន ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ០៣​គោលដៅ​ផ្សេងគ្នា​ជា​បន្តបន្ទាប់​:
គោលដៅ​ទី​១: នៅ​ថ្ងៃទី​០៥ ខែ កុម្ភ​: ឆ្នាំ​២០២១ នៅវេលា​ម៉ោង​១៨ និង​១៥​នាទី នៅ​ចំណុច​គល់ស្ពាន​ជ្រោយចង្វារ​ក្បែ​រង្វង់​មូល​បាយ័ន ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
គោលដៅ​ទី​២: នៅ​ថ្ងៃទី​០៥ ខែ កុម្ភ​: ឆ្នាំ​២០២១ នៅវេលា​ម៉ោង​១៩ និង​១០​នាទី នៅ​ចំណុច​មុខ​ផ្សារ​ដេប៉ូ ផ្លូវ​និ​រុស ក្នុង​សង្កាត់​ផ្សារ​ដេ​ប៉េ​២ ខណ្ឌទួលគោក​រាជធានី​ភ្ន​ពេញ​។​
​គោលដៅ​ទី​៣: នៅ​ថ្ងៃទី​០៦ ខែ កុម្ភ​: ឆ្នាំ​២០២១ នៅវេលា​ម៉ោង​៨ និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​លេខ​៥ ក្នុង​បូរី​ពិភពថ្មី​(​ចំការ​ដូង​) សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​លទ្ធផល​: ឃាត់​ជនសង្ស័យ ០៣​នាក់​: ១-​ឈ្មោះ ធឿន តុលា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ ខ្មែរ​។ ២-​ឈ្មោះ MATTEW DAVID SAMPLE ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ អាមេរិក កាន់​លិខិតឆ្លងដែន​លេខ​: ៥០៥៥៧៣២៦២​។ ៣-​ឈ្មោះ DAVID VINCENT ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ជនជាតិ នី​ហ្សេ​រី​យ៉ា​។ ចាប់យក​វត្ថុតាង : ១-​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ១ គ​.​ក្រ ០១៤,០៨ ក្រាម ។ ២-​ថ្នាំញៀន​ប្រភេទ​នី​មេ​តា​ហ្សេ​ប៉ា​ម​(ICE) ៣០០,៦០ ក្រាម ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×