Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន CD Projekt RED បានធ្វើការ​កែសម្រួល​ក​ម្ម​វិធី​ហ្គេម Cyberpunk 2077 ដើម្បី​ចៀសវាង​ពី​ការ​ជ្រៀតចូល​

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឹង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹងថា កាលពីដើម​សប្តាហ៍​មុន​ក្រុមហ៊ុន CD Projekt RED បានធ្វើ​ការព្រមាន​ដល់​អ្នកប្រើប្រាស់​ឱ្យ​ចៀសវាង​ប្រើ មុខងារ​បន្ថែម​ដែល​អាច​កែប្រែ​ទិន្នន័យ​សម្រាប់​កម្មវិធី​ហ្គេម Cyberpunk 2077 ដែល​បានមកពី​ប្រភព​មិន​ច្បាស់លាស់ ព្រោះ​វា​អាចឱ្យ​ជនខិលខូច​ជ្រៀតចូល​ទៅក្នុង​កុំព្យូទ័រ​របស់លោក​អ្នក​បាន​។ ភាព​ចន្លោះប្រហោង​នេះ​អាចឱ្យ​ជនអនាមិក​គ្រប់គ្រង​កុំព្យូទ័រ​ពី​ចម្ងាយ ហើយ​ពួកគេ​ថែមទាំង​អាច​ទាញយក​ឯកសារ និង​បញ្ចូល​កម្មវិធី​មេរោគ​បាន​ទៀតផង​។​

​ដើម្បី​ចៀសវាង​ពី​ការ​ជ្រៀតចូល​នេះ អ្នកប្រើប្រាស់​គួរតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ហ្គេម​នេះ​ជាមួយនឹង Cyberpunk 2077 Hotfix 1.12 ដែល​ក្រុមហ៊ុន​បានដាក់​ឱ្យប្រើ​ប្រាស់​កាលពី​ម្សិលមិញ​នេះ​។​

​ទាក់ទង​នឹង​ផ្នែក​សុវត្ថិភាព​ផងដែរ​នោះ ក្រុមហ៊ុន CD Projekt RED ទើបតែ​បានប្រកាស​កាលពី​ម្សិលមិញ​នេះ​ថា​ក្រុមហ៊ុន​បាន​រង​ការវាយប្រហារ​ពី​ជនអនាមិក ប៉ុន្តែ​ក្រុមហ៊ុន​បាន​ប្រកាន់​ជំហរ​ថា​នឹងមិន​ធ្វើការ​បង់ប្រាក់​តាម​ការ​ទាមទារ​របស់​ក្រុម​អ្នក​វាយប្រហារ​នោះទេ ទោះបីជា​ពួកគេ​បាន​គំរាមថា នឹងធ្វើ​ការផ្សព្វផ្សាយ​ទិន្នន័យ​ជាច្រើន​របស់​ក្រុមហ៊ុន​ជា​សាធារណៈ​មានដូចជា កូដ​របស់​កម្មវិធី​ហ្គេម Cyberpunk 2077, Witcher 3 និង​ព័ត៌មាន​ជាច្រើន​ទៀត​ទាក់ទង​នឹង​គណនេយ្យ​និង​ការគ្រប់គ្រង​ធនធានមនុស្ស​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×