Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួម​អបអរសាទរ ! លោក ឈាង រ័ត្ន ស្វាមី​អ្នកនាង​ស្រីអូន ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​ផ្តល់​គោរមងារ​ជា «​ឧកញ៉ា​»

​ភ្នំពេញ ៖ កាលពីពេល​ថ្មីៗ​នេះ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ផ្តល់​គោរព​ងា​ជា «​ឧកញ៉ា​» ដល់​ស្វាមី​អ្នកនាង​ស្រីអូន ម្ចាស់​សម្រស់​ធម្មជាតិ គឺ​លោក ឈាង រ័ត្ន​។​

​ការចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ផ្តល់​គោរព​ងារ​ជា «​ឧកញ៉ា​» នេះ​ផងដែរ គឺ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មាន​សេចក្តី​ក្រាបបង្គំ​ទួល​ថ្វាយ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ កន្លងទៅ​។​

​គួរ​បញ្ជាក់ថា លោក ឈាង រ័ត្ន និង​ភរិយា​លោកស្រី នួន ស៊ុ​ន្ទ​រី (​ហៅ​ស្រីអូន​) ម្ចាស់​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ គឺជា​បុគ្គល​ដ៏​មាន​ចិត្តធម៌​គួរ​ឲ្យ​សរសើរ​ខ្លាំង​បំផុត ដែល​ប្តី​ប្រពន្ធ​អ្នក​ទាំងពីរ​តែងតែ​លេចមុខ​ជួយ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទីទ័លក្រ និង​អ្នក​ជួប​ទុក្ខលំបាក​ជាច្រើន​រាប់មិនអស់ និង​ក៏​ដូច​ចូលរួម​យ៉ាងសកម្ម ជាមួយ​ការលះបង់​ធនធាន​ផ្ទាល់ខ្លួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុង​កិច្ចការងារ​សម្បុ​រសធម៌ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​ជាមួយ​រាជរដ្ឋាភិបាល​។​

​ជាក់ស្តែង ថ្មីៗ​នេះ លោកស្រី នួន ស៊ុ​ន្ទ​រី (​ស្រីអូន​) និង​ស្វាមី​លោក ឈាង រ័ត្ន បាន​ចូលរួម​ឧបត្ថម្ភ​នូវ​ថវិការ​ចំនួន ១៥០.០០០ (​មួយរយ​ហាសិប​ពាន់​) ដុល្លារ​អាមេរិក ដល់​រាជរដ្ឋាភិបាល​សម្រាប់​ទិញ​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ COVID-19 ដែលជា​កិច្ច​ជួយ​សម្រាល​ទម្ងន់​បន្ទុក​របស់​រាជរដ្ឋាភិបាល ក្នុងការ​ការពារ និង​ថែម​ទាំ​សុខុមាលភាព​របស់​ប្រជាជាតិ​កម្ពុជា ជាទី​ស្រឡាញ់​របស់​យើង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×