ភ្នំពេញ ៖ ខណៈដែលរដូវបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនឹងចូលមកដល់ឆាប់ៗនាថ្ងៃខាងមុខនេះ គេសង្កេតឃើញ មានវត្តមានដើមអង្គាសីល បង្ហាញខ្លួននៅគ្រប់ទីកន្លែង ព្រោះដើមអង្គារសីល ដែលគេមានជំនឿថា តំណាងឲ្យសិរីសួស្តី និងទ្រព្យសម្បត្តិ នោះ ចាប់ផ្តើមត្រូវប៉ាន់ហើយដើមអង្គាសីល ត្រូវបានក្រុមឈ្មួញទិញពីប្រជាជននៅតំបន់ភ្នំយកមក ដាក់លក់នៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញនិងជាយរាជធានីភ្នំពេញព្រោងព្រាត ហើយដើមផ្កាដ៏ស្រស់ស្អាតនេះ គឺជា ការពេញនិយមពីសំណាក់បងប្អូនខ្មែរកាត់សែស្រឡាយ ចិននិងវៀតណាម ។
នៅតាមបណ្តាផ្សារនិងទីតាំងលក់ផ្កាមួយចំនួនក្នុងរាជធានីភ្នំពេញ ត្រូវបានគេសងេ្កតឃើញមានដាក់តាំងលក់ផ្កាអង្គាសីល ផ្កាស្បៃរឿងជាដើម ដែលជាតម្រូវការរបស់ពលរដ្ឋដែលនិយមមានជំនឿនិងយកទៅតាំងលម្អដើម្បីទទួលទេវតាឆ្នាំថ្មីរបស់ចិន វៀតណាមឲ្យពួកគេមានសិរីសួស្តីរកស៊ីមានបានជាដើម តាមទំនៀមទម្លាប់របស់សាសនារបស់គេ ។
យោងតាមអ្នកលក់ដើមផ្កាអង្គាសីលដែលមានឈ្មោះ ម៉ន វិចិត្រ អាយុ៣២ឆ្នាំស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ មកលក់នៅផ្លូវ៦៨ មុខអគ្គីទួលសង្កែបាននិយាយថា គាត់លក់ដើមអង្គាសីលក្នុងមួយដើមមានតម្លៃផ្សេងៗគ្នា ចាប់ពី៣០០០០រៀលទៅ១០ដូល្លារ២០ដុល្លារ រទៅ៣០ដុល្លារនិងប្រភេទលេខ១ ច្រើនលក់បានរហូតដល់40$ទៅ50$ទៅតាមទំហំធំ តូច របស់វា។
លោក ម៉ន វិចិត្រ បានទៅទិញតាមខេត្តតំបន់ភ្នំ យកមកលក់មុនថ្ងៃចូលឆ្នាំចិនប្រហែលជា១ខែមុន ហើយដើមផ្កាអង្គាសីលច្រើនតែដុះនៅលើភ្នំ អូរ និងនៅកន្លែងត្រជាក់ បងប្រុសបន្តថា ពេលដឹកមកដល់កន្លែងលក់ត្រូវជួលទីតាំងដីរបស់អស់ក្នុង១រដូវ១លានរៀល ។ បងប្រុសនិយាយទៀតថា ក្នុងការលក់ដើមអង្គាសីលបើផ្កាយើងចេញផ្កាល្អគឺលក់បានហើយ គាត់លក់ផ្កានេះជារៀងរាល់ឆ្នាំក្នុងរដូវចូលឆ្នាំចិនម្តងៗ ។
គួរបញ្ជាក់ផងដែរថា អតិថិជន និងក្រុមហុ៑ននានា ដែលមានសែស្រឡាយកាត់ចិន និងវៀតណាម តែងតែចាប់ផ្តើមទិញផ្កាអង្គាសីលនេះ យកទៅតុបតែងភ្លើងពណ៌ ចងអាំងប៉ាវលម្អយ៉ាងស្រស់ស្អាត តាំងក្នុងលំនៅឋានតាមហាង និងក្រុមហ៊ុនផ្សេងៗចាប់ពីមួយសប្តាហ៍ទៅ ពីរសប្តាហ៍មុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណី ចិន-រៀតណាម ចូលមកដល់ដោយមិនគិតពីតម្លៃថ្លៃឬថោកនោះទេ។
បើតាមឯកសារមួយចំនួនសរសេរថា ប្រជាជនចិនច្រើននិយមហៅផ្កាអង្គារសីលនេះថា ជាផ្កាមើយហួរ គឺបង្ហាញពីភាពស្រស់ស្អាត និងអាយុយ៉ឺនយូរ ព្រមទាំងភាពទន់ភ្លន់ផងដែរ ហើយម្យ៉ាងទៀតប្រជាជនចិនគេច្រើនតែប្រៀបធៀបទៅ
នឹងស្ត្រី ព្រោះដើមផ្កាអង្គាសីលធន់នឹងកម្តៅថ្ងៃ ធន់នឹងអាកាសធាតុត្រជាក់ មិនតែប៉ុណ្ណោះក៏ជាផ្កាដែលរីកនៅពេលដើមឆ្នាំទៀត បើមានកម្មវិធីឡើងផ្ទះបើកហាង ឬកម្មវិធីផ្សេងៗទៀតដែលទើបនឹងចាប់ផ្តើមគេច្រើនតែយកដើមឬស្សី និងផ្កាអង្គាសីលជាតំណាងនៃកម្មវិធីនោះ ព្រោះអត្ថន័យរបស់គេគ្រប់គ្រាន់នូវនិមិត្តសញ្ញា ដូចជាដើមឬស្សីគឺជាការប្រមូលផល
ប្រយោជន៍ និងភាពរីកចម្រើន ឯផ្កាអង្គាសីលគឺជាការអត់ធ្មត់នឹងភាពទន់ភ្លន់ស្រស់ថ្លា និងទាក់ទាញចំណាប់អារម្មណ៍អ្នកដើរទៅដើរមក៕ រក្សាសិទ្ធិដោយ៖សារឿន