Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​ភ្នាក់ងារ​ស៊ើបអង្កេត​អា​មេ​រិច​ថា កូរ៉េខាងជើង​កំពុង​ស្ថិតនៅ​ចំនុច​មួយ ដែល​អាចមាន​សមត្ថភាព​វាយប្រហារ​អា​មេ​រិច​បាន​

​ប្រធាន​ភ្នាក់ងារ​ស៊ើបអង្កេត​ម​ជ្ឍិ​ម (CIA) គឺ​លោក Mike Pompeo កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​បានធ្វើ​ការព្រមាន​ថា កូរ៉េខាងជើង​កំពុងស្ថិត​ក្នុង​ចំនុច​ដ៍​ស្រួច​មួយ ដែល​នឹង​អាចមាន​សមត្ថភាព​វាយប្រហារ​អា​មេ​រិច​ដោយ​មី​ស៊ី​ល​បាន​។

​ទោះយ៉ាងណា​ក៍ដោយ លោក​បាន​សង្កត់ធ្ងន់ថា ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​ជ្រើស​រើសយក​ផ្នែក​ការទូត និង​ការដាក់ទណ្ឌកម្ម​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េ ហើយ​លោក​ក៍បាន​និយាយ​ដែរ​ថា វិធានការ​យោធា​ក៍​នៅតែ​ជា​ជំរើស​ផងដែរ​។​

​របប​ផ្តាច់ការ​ព្យុងយ៉ាង​ធ្លាប់បាន​អះអាងថា ខ្លួន​មាន​សមត្ថភាព​វាយប្រហារ​អា​មេ​រិច​បាន​រួចរាល់​ហើយ​។​

“​ឥឡូវនេះ​កូរ៉េខាងជើង​កំពុង​ខិតជិត​ដល់​សមត្ថភាព​មួយ ហើយ​បើតាម​ទស្សនៈ​នយោបាយ​អា​មេ​រិច ពួកយើង​ត្រូវធ្វើ​សកម្មភាព ទោះបីជា​យើង​ស្ថិតនៅ​ចំនុច​ដែល​អាច​ឲ្យ​ពួកគេ​សម្រេច​គោលដៅ​បាន​ក៍ដោយ​”​។​

​លោក​ថ្លែង​ព្រមាន​ថា ជំនាញ​មី​ស៊ី​ល​របស់​ក្រុង​ព្យុងយ៉ាង​ឥឡូវនេះ រីកចម្រើន​យ៉ាង​លឿន ដែល​វា​ពិបាក​ដល់​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​អា​មេ​រិច​ដឹង​ប្រាកដថា តើ​ពេលណា​គេ​បាន​ជោគជ័យ​។​

​កាលពី​អាទិត្យ​មុន រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Rex Tillerson បាន​និយាយថា ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ចង់​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយនឹង​កូរ៉េខាងជើង​តាមរយៈ​ការទូត​។​

​លោក ត្រាំ ក៍​ធ្លាប់បាន​ប្រា​ប់លោក Rex Tillerson ថា​កុំ​ឲ្យ​ខ្ជះខ្ជាយ​ពេលវេលា​ក្នុងការ​ស្វែងរក​ការចរចារ​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន​។​

 

×