ភ្នំពេញ ៖ នេះជារឿងគួរឲ្យចាប់អារម្មណ៍ និងក៏គួរឲ្យចេះស្វែងយល់ទាំងអស់គ្នាផងដែរ ខណៈលោក អាចារ្យធំ ដែលត្រូវបានគេចាត់ទុកថាជាអ្នកអភិរក្សាសិល្បៈ និងវប្បធម៌ជាតិ និងក៏ជាអ្នកយល់ដឹងជ្រៅជ្រះពីប្រវត្តិសាស្ត្រខ្មែរ បានចេញមុខឡាយវីដេអូរិះគន់ខ្លាំងៗ ក្រោយពីបានឃើញអ្នកខ្លះពុំជាប់ខ្សែស្រឡាយចិនទេ តែនាំគ្នាសែនព្រោងព្រាតដ៏គួរឲ្យហួសចិត្ត។
លោកអាចារ្យធំ បានរំលឹកឲ្យដឹងថា ជនជាតិចិនមានវត្តមាននៅក្នុងស្រុកខ្មែរ គឺមានតាំងពីសម័យហ្វូណន សម័យចេនឡា និងរហូតដល់សម័យអង្គរ មកម្ល៉េះ មិនមែនទើបតែកើតមាននៅសម័យបច្ចុប្បន្ននោះទេ។ ហើយលោកអាចារ្យធំ មិនរិះគន់ទៅលើបងប្អូនដែលមានខ្សែស្រឡាយចិនពិតប្រាកដនោះទេ ប៉ុន្តែ លោកសូមធ្វើការរិះគន់តែទៅលើអ្នកដែលមិនជាប់ខ្សែស្រឡាយចិនសូម្បីបន្តិច ដែលទើបតែមានបានដោយសារត្រូវប៉ាន់ដី នាំគ្នាភ្លេចគុណបុព្វការីជនខ្មែរ គឺជ័យវន្មន័ទី៧ ដែលបានបន្យល់ទុកដីខ្មែរ សម្រាប់ឲ្យអស់លោកពុះដីលក់ បែរជានាំគ្នាដាក់ផ្លាកដឹងគុន «គុនអី» ទៅវិញ។
លោកនិយាយបែបនេះ គឺលោកចង់ឲ្យប្រជាជនខ្មែរ ត្រូវចេះទទួលស្គាល់ការពិត ត្រូវដឹងគុណពីបុព្វការីជនខ្មែរដែលជាអ្នកខំការពារទឹកដី សាងសង់ប្រាសាទទុកជាកេរ្តិ៍ដំណែលដល់កូនខ្មែរគ្រប់ៗគ្នាបានឃើញ គឺស្តេចជ័យវរ្ម័នទី៧ មិនមែនម្នាក់ៗ ជាពិសេអ្នកពុះដីឡូត៍លក់ ទៅដឹងគុណ គុនអី ស្អីនោះទេ។
ក្រោយពីបានស្តាប់អាចារ្យធំ និយាយចប់ ក៏ឃើញមានបងប្អូនអ្នកលេងបណ្តាញសង្គមជាច្រើន នាំគ្នាសើច និងនិយាយចំៗថា «បងអាចារ្យធំ និយាយត្រូវហើយ អ្នកខ្លះកំពុងភ្លេចកំណើតដើម!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង