ភ្នំពេញ ៖ នេះជារឿងដ៏ចាក់ដោតខ្លាំងណាស់ ខណៈស្ត្រីម្នាក់សាច់សខ្ចី រីឯមុខមាត់ពោរពេញដោយមន្តស្នេហ៍ ដែលបានអះងាងថា ខ្លួនជាស្រីមេម៉ាយ បានប្រកាសស្វែងរកប្តីត្រង់ៗ តែមានលក្ខខណ្ឌ បង្កឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្តាញសង្គម។
ស្ត្រីរូបស្រស់វ័យស្របាល ៤០ ឆ្នាំ រូបនោះ បានប្រកាសយ៉ាងចំហរថា៖ «តើមានប្រុសណាពោះម៉ាយអត់ ខ្ញុំក៏មេម៉ាយដែរ ខ្ញុំចង់បានប្រុសៗពោះម៉ាយ តែជាពោះម៉ាយស្លាប់ណា អត់ពោះម៉ាយប្រពន្ធលែងនោះទេ ព្រោះថា ប្រពន្ធលែង មកពីមនុស្សប្រុសនោះមិនកើត មិនល្អ បានជាប្រពន្ធលែងក្បាលចោល ហើយឬមួយដែលប្រពន្ធផិតក្បត់ គាត់មានឈ្មោះពោះម៉ាយ គឺខ្ញុំយក តែបើពោះម៉ាយប្រពន្ធលែងក្បាល គឺខ្ញុំមិនយកនោះទេ ព្រោះខ្លាចឈឺចិត្តបន្តទៀត….»។
ទោះយ៉ាងណា យើងក៏មិនដឹងថា តើនេះជាប្រកាសការពិត ឬ យ៉ាងណានោះទេ? ហើយឬមួយក៏ស្ត្រីរូបនេះគ្រាន់តែនិយាយដើម្បីចង់បានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមប៉ុណ្ណោះ។ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺគាត់បានបញ្ជាក់ប្រាប់ថា មិនចង់ឈឺចាប់ស្អិតទ្រូងតទៅទៀត ដែលបានចាប់ប្តីមិនល្អនោះទេ ដែលនេះមានន័យថា គាត់បានសម្រេចចិត្តលែងលះប្តី ដែលមិនល្អ តែងធ្វើបាបចិត្តឥតល្ហែ។
ក្រោយពីបានឃើញការប្រកាសបែបនេះ ឃើញថា មានបុរសៗទាំងកំលោះ និងពោះម៉ាយជាច្រើន បានចូលខមិនដាក់ពាក្យព្រោងព្រាតតែម្តង។ ក្នុងនោះ អ្នកខ្នះបាននិយាយថា៖ «ខ្ញុំពោះម៉ាយប្រពន្ធស្លាប់ ចាស់ហើយ រូបក៏អាក្រក់ និងក្រទ្រព្យទៀត តើយកអត់ស្រីស្អាត, ខ្ញុំពោះម៉ាយ ៣ ឆ្នាំហើយ ឲ្យលេខមកចែ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង