Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតថា សុទ្ធតែ​អ្នកឯកទេស ក៏​សម្រេចចិត្ត​កែ​ច្រមុះ​លើកដំបូង តែ​ប៉ះចំ​កំពូល​គ្លីនិក លទ្ធផល ខូច​ទាំង​ច្រមុះ ខាតបង់​ទាំង​លុយរាប់​ម៉ឺន​ដុល្លារ​

​យោងតាម​កាសែត South China Morning Post បាន​ចុះផ្សាយ​ឲ្យ​ដឹងថា តារា​សម្តែង​ចិន​នាង Gao Liu បានធ្វើ​ការព្រមាន​ទៅដល់​អ្នកគាំទ្រ​របស់​នា​ង ឲ្យ​គិតពី​ហានិភ័យ​គ្រោះថ្នាក់ នៃ​ការកែ​សម្ផស្ស​ផង ខណៈដែល​ពេលនេះ រូបនាង​ផ្ទាល់​បាន​ជួប​ហើយ បន្ទាប់ពី​កែ​ច្រមុះ​នៅ​គ្លីនិក​មួយ​គ្មាន​ឯកទេស និង​ជំនាញ​ច្បាស់លាស់ ជា​លទ្ធផល បាន​បន្សល់ទុក​នូវ​ចុង​ច្រមុះ​របស់​នាង​រលួយ​បែបនេះ​។​

​នាង Liu បាន​ចែករំលែក​រូបភាព​ដ៏​រន្ធត់ នៃ​ច្រមុះ​របស់​នាង​ប្រែ​សភាព​ខ្មៅ និង​សាច់​ងាប់ ខណៈពេល​នេះ​នាង​បាន​បាត់បង់​ផ្នែក​នៃ​ការងារ​សម្តែង​មួយចំនួន ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ចង់តែ​ធ្វើអត្តឃាត​ម្តងៗ​។​

​នាង​បាន​និយាយថា “​ខ្ញុំ​បាន​គិតថា រយៈពេល ៤ ម៉ោង នៃ​ការវះកាត់​នេះ នឹងធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​ស្រស់ស្អាត ប៉ុន្តែ ខ្ញុំ​មិនបាន​ដឹងថា​ពួកគេ​នឹង​ចាប់ផ្តើម​ជា​សុ​បិ​ន្ត​អាក្រក់​បែបនេះ​នោះទេ​”​។​

​សូមបញ្ជាក់ថា ការវះកាត់​កែកុន​ខ្នាតតូច ដើម្បី​ផ្សាភ្ជាប់​ឆ្អឹងខ្ចី​ទៅ​ចុង​ច្រមុះ​របស់​នាង ត្រូវបាន​ឆ្លង​មេរោគ​ដែល​បណ្តាលឱ្យមាន​ការវះកាត់​បន្តទៀត ដែល​នាង​បាន​សម្រាក​នៅ​មន្ទីរពេទ្យ​រយៈពេល ៦១ ថ្ងៃ ហើយ​នាង​ត្រូវ​ចំណាយ​អស់ ៤០០,០០០ យ័ន (​ស្មើនឹង ៦ ម៉ឺន​ដុល្លារ​)​។​

​យោងទៅតាម​របាយការណ៍​របស់ AsiaOne នាង Liu ក្រោយមក​បានដឹងថា​ក​ន្លែ​ង​ដែល​ធ្វើការ​វះកាត់​លើ​នាង​ត្រូវបាន​ដកហូត ពី​ការធ្វើ​បែបបទ​បែបនេះ ហើយ​បច្ចុប្បន្នកំពុង​រង់ចាំ​ការស៊ើបអង្កេត​ឱ្យបាន​ពេញលេញ​។

​ជុំវិញ​ករណីនេះ​ផងដែរ បណ្តាញសារព័ត៌មាន​ចិន បាន​រាយការណ៍​ឲ្យ​ដឹងថា ការិយាល័យ​សុខភាព​ក្នុងស្រុក នៅ​ភាគខាងត្បូង​ទីក្រុង​ក្វាង​ចូ​វ ដែលជា​កន្លែង​គ្លីនិក​នេះ​ស្ថិតនៅ ក៏បាន​បញ្ជាក់ថា ខ្លួន​កំពុង​ស៊ើបអង្កេត​បញ្ហា​នេះ​។​

​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គភាព​ស្រាវជ្រាវ​ទីផ្សារ​ចិន iiMedia បាន​បញ្ចេញ​ឲ្យ​ដឹងថា ការវះកាត់​ផ្លា​ស្ទិ​ច​កំពុងតែ​រីកដុះដាល​ដូច​ផ្សិត នៅក្នុង​ប្រទេស​ចិន ដែលមាន​អ្នកជំងឺ​ជាង ១៥,២ លាន​នាក់ ត្រូវបាន​ប៉ាន់ប្រមាណ​ថា​បាន​ស្លាប់​ក្រោម​ផ្លែកាំបិត​វះកាត់ កាលពី​ឆ្នាំមុន​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×