Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​មហា​កិត្តិយស​មែន ! ផឹក​ទាល់តែ​គេ​សែង​អ៊ីចឹង ទើប​ហៅថា​អ្នក​ផឹក​ពិតៗ (​វីដេអូ​)

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ឃើញថា​ទាំង​បងប្អូន​ខ្មែរ ទាំង​អ្នក​កាត់​ខ្សែស្រឡាយ​ចិន ពិត​ជាមាន​ភាពសប្បាយ​រីករាយ​ខ្លាំងណាស់ នៅក្នុង​ឱកាស​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ចិន វៀតណាម​។ ហើយ​មកទល់ពេលនេះ ក៏​សង្កេតឃើញថា​ការជួបជុំ​ផឹកស៊ី និង​សំឡេង​ធុងបាស់​បាន​លាន់ឮ ចេញ​ផ្ទះមួយ​ផ្ទះ​២ នៅ​បន្ត​នៅឡើយ ពោលគឺ​នៅ​មិនទាន់​អស់​ចំណាយ​ឆ្នាំ​ចិន​ទេ​។​

​ពិតណាស់ គ្មាន​ការផឹកស៊ី​ជួបជុំ​ណាមួយ ដែលថា​មិន​ស្រវឹងធ្លាក់ភ្នែក​នោះទេ ដោយ​ក្នុងនោះ​អ្នកខ្លះ​ផឹក​ទាល់តែ​ត្រូវបាន​គេ «​សែង​» ឬ អាច​ដេក​នឹង​ដី​ឲ្យ​ឆ្កែ​លិឍ​មាត់​ក៏បាន​ដែរ អាហ្នឹង​បាន​គេ​ឲ្យ​ឈ្មោះថា ពិតជា​អ្នក​ផឹក​មែន​!​។​

​ជាក់ស្តែង ដូច​ស្រី​ស្អាត​ម្នាក់​ដែល​ទំនងជា​កាត់​ខ្សែស្រឡាយ​ចិន បាន​បង្ក​ឲ្យ​មានការ​ហួសចិត្ត និង​គួរ​ឲ្យ​អស់សំណើច​ជាខ្លាំង​ផងដែរ ខណៈ​នាង​ត្រូវបាន​ក្រុមគ្រួសារ​មិត្តភក្តិ សែង​ចេញពី​កន្លែង​ផឹកស៊ី​នៅក្នុង​បុរី​មួយ យកទៅ​ដាក់ចូល​នៅក្នុង​រថយន្ត ហើយ​ត្រូវបាន​អ្នកផឹកស៊ី​ជាមួយ​ព្រោះតែ​អស់សំណើច​ពេក ក៏បាន​ថត​យកមក​បង្ហោះ​ផ្អើល​ពេញ​បណ្តាញ​សង្គម​តែម្តង​។​

​តែ​ទោះយ៉ាងណា ក្រោយពី​បានឃើញ​បែបនេះ ក៏មាន​អ្នកខ្លះ​សម្តែង​ការមិន​ពេញចិត្ត​នោះទេ ដោយបាន​លើកឡើង​បែបនេះ​ថា​៖ «​ប្អូនគេ ប្អូន​យើង កូន​គេ កូន​យើង ប្រពន្ធ​គេ ប្រពន្ធ​យើង គាត់​ជា​ស្រី​ផង ឱ្យ​គាត់​ល្បី​ដោយសារ​រឿង​ចឹ​ង បាន​អី​មកវិញ​? ឬ​ជា យុទ្ធសាស្ត្រ​ថ្មី​អី​ទៀតហើយ​?»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​



×