Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រៃ​ជំនឿ កំពុង​រង​ការកាប់បំផ្លាញ យក​ដី​លក់​ទៅ​ឲ្យ​ក្រុម​ឈ្មួញ នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​

​ស្ទឹងត្រែង ៖ ព្រៃ​ជំនឿ​ដែល​ការពារ​ដោយ​សហគមន៍​នៅ​ភូមិ​រំដេង ឃុំ​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង កំពុង​រង​នូវ​ការកាប់បំផ្លាញ​ទន្ទ្រាន​យក​ដី ពី​សំណាក់​ក្រុម​ឈ្មួញ​ដោយ​គ្មាន​វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។​

​ប្រជាពលរដ្ឋ​លើកឡើងថា អ្នកការពារ​ព្រៃឈើ គឺជា​អ្នក​បើកដៃ​ឲ​មាន​ការកាប់​ព្រៃ​ទន្ទ្រាន​យក​ដី​លក់​ឲ្យ​ទៅ​ឈ្មួញ ហើយ​អាជ្ញាធរ​ភូមិ​ឃុំ​គឺជា​អ្នកផ្ដល់​ប័ណ្ណកម្មសិទ្ធិ​។ រីឯ​សហគមន៍​ដែលមាន​តួនាទី​ការពារ​នៅ​ទីនោះ បាន​សុំ​គ្រ​លុំ​គ្នា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បណ្ដែតបណ្ដោយ​ឲ្យ​មាន​ការកាប់​ទន្ទ្រាន​យក​ព្រៃ​សហគមន៍​។​

​ពលរដ្ឋ​ម្នាក់​បាន​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​លើកឡើងថា ព្រៃ​ដែល​ការពារ​ដោយ​សហគមន៍​ហើយ​អ្នកស្រុក​នៅ​ទីនោះ មាន​ជំនឿ​តាំងពី​ដូនតា​មកម្ល៉េះ គឺជា​ព្រៃ​ការពារ​ដោយ​សហគមន៍​នៅ​ភូមិ​រំដេង​។​

​ពីមុន​អ្នកស្រុក​មាន​ជំនឿ​ខ្លាំងណាស់ មិន​ហ៊ាន​និយាយ​ពាក្យ​អសុរោះ ឬ​និយាយ​អាក្រក់​ពេលដែល​ដើរចូល​ទៅក្នុង​ព្រៃ​នោះឡើយ​។ បើសិនជា​អ្នកណា​និយាយ​នៅក្នុង​ព្រៃ ដោយ​ប្រើ​សំដី​អាសអាភាស ឬ​មានបំណង​មិនល្អ និង​វង្វេង​មិនអាច​ចេញពី​ព្រៃ​បានទេ​។ មូលហេតុ​នេះ ហើយ​បានជា​អ្នកស្រុក​មាន​ជំនឿ​តរៀងមក​។​

​ក្រៅពី​ជំនឿ​ព្រៃ​សហគមន៍​នៅ​ទីនោះ សំបូរ​ទៅដោយ​សត្វ​បក្សាបក្សី ស្វា​ចតុបាទ​រាប់មិនអស់​។ លុះ​ពេល​ព្រៃ​ត្រូវ​រង​ការកាប់បំផ្លាញ ដោយ​ធ្វើ​ចម្ការ​លក់​បន្តទៅ​ឲ្យ​ឈ្មួញ និង​មានការ​បរបាញ់​សត្វ​ផង​នោះ​។ សត្វ​ដែល​រស់នៅ​ទីនោះ បាន​រត់​ទៅកាន់​តំបន់​ផ្សេង ហើយ​មួយចំនួន​ត្រូវបាន​អ្នកស្រុក​សម្លាប់​។​

​អ្នកភូមិ​មិន​ហ៊ាន​រាយការណ៍ ពី​សកម្មភាព​នៅក្នុង​តំបន់​នោះឡើយ ដោយសារ​ត្រូវគេ​គំរាម​បើសិនជា​នរណាម្នាក់ ហ៊ាន​ចេញមុខ​តវ៉ា​ប្រឆាំង ទៅនឹង​អ្នកពាក់ព័ន្ធ​កាប់​ព្រៃ​តំបន់​នោះ​។​

​លោក​ព្រះ ហែម មេឃុំ​ចំការលើ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១​ថា លោក​ពុំទាន់​បានទទួល​ព័ត៌មាន ពី​សកម្មភាព​កាប់​ព្រៃ​សហគមន៍​នៅ​ទីនោះ ព្រោះ​គ្មាន​អ្នករាយការណ៍​៕ រក្សា​សិទ្ធិ​ដោយ ៖ សំណាង​

×