ភ្នំពេញ ៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើល និងក៏ដូចការបញ្ចេញប្រតិកម្មយ៉ាងខ្លាំងៗតែម្តង នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីមានបុគ្គលម្នាក់ដែលមិនដឹងថា ជាមានគំនុំគុំកួន ឬ ស្អប់មិនចូលចិត្តយ៉ាងណា បានចេញមកទើសដែលមហាជនចោទថាហាក់ខុសទំនង ព្រោះតែបុគ្គលរូបនោះមិនពេញចិត្តទៅនឹងផ្លាកផ្សាយពាណិជ្ជកម្មរបស់អ្នកស្រី ទ្រី ដាណា ដែលត្រូវបានដាក់នៅពីលើក្បាលអ្នកធ្វើដំណើរ។
នេះបើតាមទំព័រហ្វេសប៊ុកមួយឈ្មោះថា SCN TV ដែលកំពុងរងព្យុះរិះគន់ បានសរសេរមិនពេញចិត្តយ៉ាងដូច្នេះថា៖ «ចេញផ្សាយ: ១០.០២.២០២១ តើ ទ្រី ដាណា ជាអ្នកណា? បានជាយករូបដាក់លើក្បាលប្រជាពលរដ្ឋអ៊ីចឹង? សឹងគ្រប់តាមបណ្តោយផ្លូវតែម្តង? សូមស្នើដល់មន្ត្រីដែលពាក់ព័ន្ធជួយបកស្រាយផងទាន!»។
ក្រោយពីបានឃើញម្ចាស់ផេកខាងលើ ហាក់ចេញមកទើសខុសរឿងបែបនេះ ស្រាប់តែមហាជនដាក់ឲ្យធ្ងន់ៗ ជាមួយហេតុផលលើកយមកបង្ហាញឲ្យភ្លឺភ្នែកថា៖ «មានអ្វីខុស ចុះរូបតារាមួយចំនួនផ្សាយស្រាបៀរដាក់លើក្បាលដូចគ្នាដែរ រហូតខ្លះដាក់ដល់លើក្បាលក្នុងបង្គប់ទឹក ម៉េចក៏មិនភ្លើប្រតិកម្ម?, គាត់ជួយសង្គមច្រេីនដែរ អ៊ីចឹងដាក់រូបគាត់ក៍មេីលទៅគ្មានបញ្ហា តែបេីដាក់រូបលោកវិញខ្ងុំនឹងតវ៉ា ព្រោះខ្ញុំមិនស្គាល់លោកជាអ្នកណា មិនអាចនៅលើក្បាលខ្ញុំបានទេ បើលោកអ្នកជួយសង្គមដែរ ប្រហែលជាស្គាល់គាត់ តែលោកមិនដឹងមកពីប្រភពណាទេ បានមិនស្គាល់គាត់, ជាង២ទសវត្សរ៍ហើយ ប្រទេសខ្មែរតែងតែដាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មធំៗ នៅលើផ្លូវ ជាពិសេសស្រាបៀរ កាន់ដបស្រា នៅលើក្បាលជិត ២០ ឆ្នាំហើយ មិនប្រកាច់ជេរទេ អានេះគេផ្សាយផលិតផលសោះរិះគន់គេយ៉ាប់ណាស់, សូមសិក្សា និងយល់ដឹងបន្ថែមទៀតថា ផ្លាកដែលលើកដាក់នៅលើចិញ្ចើមផ្លូវជាអ្វី? ផ្លាកដែលគេដាក់ឲ្យមើលឃើញហ្នឹង គឺជាផ្លាកផលិតផលមួយ ដែលមានរូបមីងទ្រីដាណា គឺជាម្ចាស់ផលិតផល មិនមែនរូបគាត់ និងក្រុមគ្រួសារគាត់ឡើយ ដូច្នេះ មានន័យថា វាដូចតែផលិតផលផ្សេងដែលគេតែងតែលើកដាក់នៅលើចិញ្ចើមផ្លូវអ៊ីចឹង ដូចជា៖ ស្រាបៀរ ធនាគារ និងពាណិជ្ជកម្មផ្សេងៗ,….»។
ក្រោយមានការរិះគន់មកលើប៉ាណូផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន NNP របស់លោកស្រី ទ្រី ដាណា ដែលមានអ្នកនៅពីក្រោយខ្នងឲ្យលាបពណ៌នោះ ស្រាប់តែក្មួយស្រីសម្ដេចតេជោនាយករដ្ឋមន្ដ្រី កូនស្រីបង្កើតលោកជំទាវ ហ៊ុន ស៊ីណាត ចេញសារប្រតិកម្មភ្លាមៗ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
តាមរយៈសារលើបណ្ដាញសង្គមហ្វេសប៊ុក លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានឲ្យដឹងថា បញ្ជាក់ប៉ាណូមួយៗមិនមែនចាយលុយ រាប់រយរៀលទេ គឺ រាប់រយលានរៀលណាទាន ហើយមានច្បាប់ត្រឹមត្រូវនិងបង់ពន្ធជូនរដ្ឋស្របច្បាប់។
អោយចូលឆ្នាំចិនសិន មិនមែនខ្ញុំមិនដឹងថា នរណានៅពីក្រោយខ្នងរឿងនេះទេ បើមិនចង់អោយគេដឹង ទាល់តែបក្សពួកនោះមិននិយាយ មិនធ្វើរឿងដ៏ថោកទាបនេះ ខ្ញុំទុកឱកាសអោយដឹងខ្លួន ព្រោះខ្ញុំមិនមែនមនុស្សគ្មានគុណធម៍ អាងខ្នង អាងខ្សែ រឺ អាងអន្តរាគមន៍ ពីខាងណាៗឡើយ។
កុំថាខ្ញុំមិនយល់មុខអោយសោះ លើនេះបកស្បែកទ្រុងទ្រាយធំ អោយពិភពលោកបានដឹង ថាតើយុត្តិធម៍មានសំរាប់ពលរដ្ឋគ្រប់លំដាក់ថ្នាក់រឺអត់???? ACE GROUP និង NNP តតាំងប្រើតែច្បាប់ទេ។
អ្នកនៅពីក្រោយខ្នងរឿងនេះ សូមត្រៀមខ្លួន ត្រៀមខ្នង ត្រៀមអែបអប ត្រៀមលាបពណ៍ឥន្ធនូចេញមកអោយអស់មក។ អត់ធ្មត់មានដែនកំណត់ ត្រូវចងចំពាក្យនេះអោយបានច្បាស់។ កុំបានតែបក្សពួកនិយមពេក មិចគ្នាអ្នកឯងមិនខុសសោះមែន រឺមើលឃើញតែកំហុសគេ?? ឃើញគេជាប្រជារាស្ត្រសាមញ្ញចង់ជាន់ក្បាលគេបានតាមចិត្តមែន??
សូមជម្រាបជូនថា ការថ្លែងសារប្រតិកម្មបែបនេះ ក្រោយមានបុគ្គលមួយចំនួនបានរិះគន់ទៅលើផ្ទាំងប៉ាណូក្រុមហ៊ុនលោកស្រី ទ្រី ដាណា។ ប៉ុន្ដែបុគ្គលនោះមិនបានរិះគន់ទៅលើការផ្សព្វផ្សាយផ្សេងៗ ដែលធ្លាប់នៅលើដងផ្លូវជាច្រើនឆ្នាំនោះដែរ។
ទោះបីជាយ៉ាងណា ផ្ទាំងប៉ាណូ គឺជាការផ្សព្វផ្សាយពាណិជ្ជកម្មស្របច្បាប់ ដោយមានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវ ដូច្នេះការរិះគន់បែបជាន់ពន្លិចពីសំណាក់បុគ្គលមួយចំនួនអាចប្រឈមផ្លូវច្បាប់ នេះបើតាមក្មួយស្រីសម្ដេចតេនាយករដ្ឋមន្ដ្រី បានបញ្ជាក់។
បណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា នរណាថាថៃអត់មានប៉ាណូបែបនេះ ? ក៏ឲ្យតូចចិត្តតូចថ្លើមថាស្រុកយើងមិនដូចស្រុកគេដាក់រូបមនុស្សលើក្បាលមនុស្សដើរ ចឹងយើងមើលស្រុកថៃ ខ្វះអីរូបមនុ្សសលើផ្លូវ ។ តែថៃគេល្អម្យ៉ាងត្រង់ថាមិនផ្សាយបារី ស្រា ហើយ កន្លែងសំខាន់ៗ គេដាក់រូបស្តេច និងខ្សែរស្រាយព្រះរាជា ព្រមទាំងទង់សាសនា ទង់ជាតិផងដែរ ដែលជារឿងគួរអោយកោតសរសើរ ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង