ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្តមួយចំនួនធំ ប្រាកដណាស់ជាបានជ្រាប និងក៏ដូចផ្ទុះកំហឹងរួចហើយ ទៅនឹងទង្វើរមហាសែនស្អប់របស់យុវជនមួយក្រុម ដែលបានរាំរែក (ក្លែម) នឹងបទចម្រៀងទើបបង្កើតថ្មី គឺជេរបន្ថោកតម្លៃស្ត្រីយ៉ាងសាហាវៗ ដែលមិនអាចទទួលយកបានឡើយ។
ក្រោយពីវីដេអូនេះ ត្រូវបានផ្ទុះឡើង ជាមួយនឹងកំហឹងមហាជនយ៉ាងខ្លាំងក្លារួចមក ក៏បានធ្វើក្រុមយុវជនបាតសង្គម ឬ ក្រុមខ្ទើយបាតផ្សារនេះ ដែលហាក់គ្មានភ័យសូម្បីបន្តិច ក៏បានចេញមកសុំទោសដ៏ហួសចិត្តថា៖ «វីដេអូហ្នឹង ទោះមានពាក្យសម្តីដ៏អសុរោះក៏ពិតមែន ប៉ុន្តែ ពួកគេគ្រាន់តែរាំសប្បាយៗតែជាមួយគ្នីគ្នារបស់ពួកគេប៉ុណ្ណោះ ដោយមិនបានទៅធ្វើឲ្យប៉ះពាល់ដល់បុគ្គលណាម្នាក់ បរិហាកេរ្តិ៍ ឬ ជាជេរប្រទេចអ្នកណាដែរ…»។
បើទោះជាចេញមកសុំទោសយ៉ាងណា តែមហាជនដែលពោរពេញដោយកំហឹង មិនអាចលើកលែងទោសឲ្យបានជាដាច់ខាត។ ក្នុងនោះផងដែរ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបញ្ចេញប្រតិកម្មធ្ងន់ៗបែបនេះថា៖ «ពួកអាកើតពីរន្ធស្រឡៅបៅដោះឆ្កែនេះ មិនគួរឲ្យវារួចខ្លួនសោះ ហៅវាទៅអប់រំចេញ ហើយធ្វើកិច្ចសន្យាកុំឲ្យវាជេរទៀត ទើបត្រឹមត្រូវ។
ម្យ៉ាងទៀត សកម្មភាពធ្វើនេះវាខុស ប៉ុន្តែ វាដឹងមុនថា សព្វថ្ងៃនេះវាមានវប្បធម៌ ធ្វើខុសសូមទោសមានទីផ្សារពេញនិយម ត្រូវប៉ាន់ល្អ ជេរម៉ាសប្បាយរួចខ្លួនបាត់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង