Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រោយ​ករណី មន្ត្រី​យោធា​កង​៥០៣ ចង ក សម្លាប់ខ្លួន​សង្ស័យ​តូចចិត្ត នឹង​មេ​គយ​ចល័ត​ក្រសួង​តំបន់​៥ ចាប់​ឡាន ៖ ថ្នាក់លើ​ចុះ​ស៊ើបអង្កេត​

​ប​ន្ឫ​យ​មានជ័យ ៖ ក្រោយ​ករណី មន្ត្រី​យោធា​កងការពារ​ព្រំដែន​លេខ​៥០៣ នៅឯ​ខេត្តបន្ទាយមានជ័យ​ធ្វើអត្តឃាត​ចង ក ដែល​ដា​កា់រ​រ​សង្ស័យ​មូល​ហេតុថា​ជនរងគ្រោះរ​ង​សម្ពាធ បង្ក​ឲ្យ​តូចចិត្ត​នឹង​មេ​គយ​ចល័ត​ក្រសួង​តំបន់​៥(​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ឬ​គយ​ក្រសួង​ប្រចាំខេត្ត​បន្ទាយមានជ័យ ដែល​ចាប់​ឡាន​ចង្កូត​ស្តាំ ហើយ​អង្វរ​សុំ​យ៉ាងណា​ក៏​មិនបាន​នោះ មកទល់​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០២១ ថ្នាក់លើ​គយ , កងទ័ព​ជើ​គោក​និង​រដ្ឋបាលខេត្ត បាន​ចុះ​ស្រាវជ្រាវ​នៅ​អង្គភាព​គយ​និង​យោធា ក៏​ដូច​ដែនដី​ខេត្ត​នោះ ។​

​លោក​ឈួន សោភា ចាប់​រថយន្ត​អង្គភាព​នោះ ថ្នាក់លើ​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត ។
​ប្រភព​ច្បាស់ការ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​(​ទីចាត់ការគយ​) បាន​ឲ្យ​ដឹង​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២១​ថា ៖ បន្ទាប់ពី​មាន​ករណី នេះ​កើតឡើង ថ្នាក់ដឹកនាំ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បញ្ជា​ឲ្យ​មន្ត្រី​អធិការកិច្ច​ក្រសួង​និង​គយ​អគ្គនាយកដ្ឋាន​ចុះ​ស្រាវជ្រាវ ។ ចំណែក​ខាង​ក្រសួងការពារជាតិ និង​កងទ័ពជើងគោក​ក៏មាន​ការចុះ​ស៊ើបអង្កេត ផងដែរ ។
​ក្នុងនោះ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ចាត់​តាំ​លោក​ងោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្ត​ឲ្យ​ដឹកនាំ​គណៈកម្មការ​ខេត្ត ជា​ម្ចាស់​ដែនដី​សម្រាប់​ធ្វើការ​ជាមួយ​ប្រតិភូ​អធិការកិច្ច​ខាងលើ​ផងដែរ ។​

​គឺ ក្រសួងការពារជាតិ បាន​ចាត់តាំង​ឲ្យ​ក្រុមអធិការកិច្ច​ក្រសួងការពារជាតិ និង​អគ្គនាយក​សម្ភារៈ​បច្ចេក​ទេស ចុះទៅ​ស្រាវជ្រាវ​រក​ការពិត ។

​ដំណើរការ​ការ​នេះ ខាង​ថ្នាក់លើ​គយ​បានចាប់ផ្តើម​ធ្វើ​ពី​ល្ងាច​ថ្ងៃទី​១៤ និង​ព្រឹក​ថ្ងៃទី​១៥​ខែកុម្ភៈ ហើយ​បាន​ចប់​នូវ​ការហៅ​មន្ត្រី​គយ​និង​អ្នកពាក់ព័ន្ធ​សួរ​បំភ្លឺ ។​
​ចំណែក​ខាង​ក្រុមអធិការកិច្ច​ក្រសួងការពារជាតិ និង​អគ្គនាយក​សម្ភារៈ​បច្ចេក​ទេស​ក្រសួងការពារជាតិ​នឹងធ្វើ​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែកុម្ភៈ ។​
​លទ្ធផល​ស្រាវជ្រាវ​របស់​ស្ថាប័ន​ទាំងពីរ មិនទាន់​ដឹង​នៅឡើយ ។​

​សូម​រំលឹកថា ការចាប់​រថយន្ដ​អង្គភាព​កងការពារ​ព្រំដែន ៥០៣ ដែល​ដឹកនាំ​ដោយ លោក ឈួន សោភា ប្រធាន​គយ​ចល័ត​ក្រសួង តំបន់ ៥ (​ប្រចាំខេត្ត​បន្ទាយមានជ័យ​) បាន​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន ពិសេស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ ទទួល​ជា​នាយសេនាធិការ​និង​មន្ត្រី​យោធា​ផ្សេងទៀត ផងដែរ ។​

​មានមតិ​ខ្លះ​បាន​លើកឡើងថា ៖ លោក​ឈួន សោភា ហាក់ដូច​គ្មាន​បទល្មើស​គេចពន្ធ​ត្រូវ​ចាប់ បែរជា​មក​ចាប់ រថយន្ត​កញ្ចាស់​មួយគ្រឿង ដែល​មន្ត្រី​យោធា​បាន​ប្រើប្រាស​ក្នុង​អង្គភាព ទោះជា​រថយន្ត​នោះ​ចង្កូត​ស្តាំ​ក៏ដោយ​ក៏​គួរ​អនុគ្រោះ កុម​ម៉ត់ចត់​តឹងតែង​ពេក ។ ហើយគ្នា​អង្វរក ធានា​ពី​ថ្នាក់លើ​អង្គភាព​និង​យោធភូមិ​ទី​៥​យ៉ាងណា ក៏​មិន​អត់អោន ។​

​លោក​នាង រិ​ទ្ធ​ឆ័យ អាយុ​៣៣​ឆ្នាំ​ភេទ​ប្រុស រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជា​យោធិន​វ័យក្មេង​ដែរ នៅ​កងការពារ​ព្រំដែន​លេខ​៥០៣ ខេត្តបន្ទាយមានជ័យ​មុន​ចង ក​អត្តឃាត​ត្រូវបាន​គេ​រកឃើញ​សម្តី​ចុងក្រោយ​ក្នុង​កិច្ច​ស​ន្ទា​នា​(​ឆាត​ក្នុង​ហ្វេ​ស​ប៊ុ​ក​) ជាមួយ​មិត្តភក្តិ​ភក្តិ​ថា ៖ (​មន្ត្រី​)​បាន​និយាយ​រឿង​តូចចិត្ត​ចំពោះ​គយ​ចល័ត​កូនចៅ លោក ឈួន សោភា ចាប់​រថយន្ត​របស់ខ្លួន​។
​ពោលគឺ​មន្ត្រី​នោះបាន​ខិតខំ អង្វ​ករ​និង​សុំ​អន្តរាគមន៍​សុំ​រថយន្ត​ដែល​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ធ្វើ​រួច​ដើម្បី​ស្នើ​ប្រើប្រាស​វិញ​នោះដែរ តែ​ខាង​គយ​នៅតែ​មិន​ព្រម ។​

​ក្នុង​បណ្តាញ​ទំនាក់​ទំ​ន​ហ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ឧ​ត្ត​ម​សេនីយ៍ សេង ធា​រិ​ន មេបញ្ជាការរង​យោធភូមិភាគ​៥ និង​ជា​នាយ​សេ​ធិ​ការ បាន​សំដែង​ការសោកស្តាយ​បាត់បង់​ជីវិត​យោធា​ការពារ​ព្រំដែន​ទិស​ខេត្តបន្ទាយមានជ័យ​វ័យក្មេង​ម្នាក់​ករណី​ធ្វើអត្តឃាត​ខ្លួនឯង​ដែល​គេ​ដាក់​ការសង្ស័យ​ការស្លាប់​នោះ​ដោយសារ​តូចចិត្ត​រឿង​គយ​ចល័ត​កូនចៅ​របស់លោក ឈួន សោភា មេ​គយ​ចល័ត​ក្រសួង​តំបន់​៥ ប្រចាំ​ប្រចាំ​ទិស​ខេត្តបន្ទាយមានជ័យ​ចាប់​រថយន្ត​ធ្លាប់​ជិះ​បម្រើ​អង្គភាព ការពារ​ព្រំដែន ថា​ជា​រថយន្ត​គេចពន្ធ​។
​គឺ​ក្រោយពី​រថយន្ត​នោះ​ទើប​ដោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បាន​ទៅ​ខ្ចីលុយ​គេ​ដោះស្រាយ​រួចហើយ ខណៈ​បើករថយន្ត​មក​អង្គភាព​វិញ​ក៏ត្រូវ​គយ​ចល័ត​ចាប់​រថយន្ត​នោះ​ថែមទៀត​។
​លោក​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១០​ខែកុម្ភៈ​ថា ៖ ពិតជា​អាណិត​សោក​ដល់​គ្រួសារ​រងគ្រោះ​ណាស់ ។ យោធិន​ដែលមាន​សមត្ថភាព​ដែរ ក៍​មិន​លើកទឹកចិត្ត​ឲ្យ​កងកម្លាំង​ប្រើ​រថយន្ត​(​ចង្កូត​ស្តាំ​) អត់​ពន្ធ​ដែរ លោក​មេ​គយ​ច​ល​ត័​តំបន់​៥(​គយ​ចល័ត​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ប្រចាំខេត្ត​បន្ទាយមានជ័យ លោក​ធ្លាប់មាន​បញ្ហា​អី​ខ្លះ ខ្លួន​លោក​ផ្ទាល់​(​មន្ត្រី​គយ​)​ដឹង​ហើយ ។​

​លោក​បាន​បន្តថា​៖ ខ្ញុំ​គិតថា​ការប្រមូល​ពន្ធ​ជា​រឿង​ចាំបាច់​ណាស់​ដែល​គួរ​លើកទឹកចិត្ត​ដល់​មន្ត្រី​គយ ដើម្បី​ធានា​ប្រាក់ចំណូល​ជាតិ ។​
​តែ​ក្នុងករណីនេះ​លោក​គយ​ប្រើ​ដៃ​ក្តៅ​ពេក​ទេ​ដឹង រថយន្ត​នេះ​ចាស់​ពេក​ហើយ មិនគួរ​ដុត​ឲ្យ​ខ្លោច​រោយ​ឲ្យ​ឆៅ​ទេ ។ រថយន្ត​ចាស់​មួយ តើ​ជា​កំហុស​យោធិន​កងការពារ​ព្រំដែន​គោក​លេខ​៥០៣ ឬ​ជា​កំហុស​គយ​ច​ល​ត័​តំបន់​៥ ។​

​គឺ​អនុសេនីយ៍ត្រី នាង រិ​ទ្ធិ​ឆ័យ ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​មួយ គាត់​បាន​ដោះស្រាយ​រួច​យក​រថយន្ត​ទៅ​ជួសជុល ដោយ​គ្មាន​លុយ​គាត់​បាន​ខ្ចីលុយ​គេ​ដោះស្រាយ ។​
​លុះ​ជួសជុល​រថយន្ត​ហើយ មក​អង្គភាព​វិញ (​មិនបាន​ពាក់​ផ្លាកលេខ​ព្រោះ​ទើប​ចេញពី​ជាង​) ក៏ត្រូវ​គយ​ច​ល​ត័​តំបន់​៥​ចាប់ ។​

​សូមបញ្ជាក់ថា​រថយន្ត​នោះ ម៉ាក​តូយ៉ូតា​វី​គោ ឆ្នាំ​ផលិត​២០១៣ ជា​រថយន្ត​មាន​ផ្លាកលេខ​កងយោធពល​ខេមរៈភូមិន្ទ​ប្រើប្រាស់​ច្រើន​ឆ្នាំ​ហើយ ។​

​លោក​មេបញ្ជាការ​កងការពា​រ​ព្រំដែន​៥០៣ រត់ការ​យ៉ាងណា​ក៏​ដោះស្រាយ​មិន​ចេញ ដោយសារ​ការ​រឿងនេះ នេះ​បាន​បម្រើ​អង្គភាព​មិនតិច​ទេ ។​

​អំពី​មូលហេតុ​នៃ​ការស្លាប់​របស់​មន្ត្រី​យោធា​វ័យក្មេង​រូបនេះ​លោក​វរសេនីយ៍ទោ ម៉ាន់ ធី អធិការរង​ទទួល​ផែន​យុ​ត្តិ​ធ​ម័​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ៖​កាលពី​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២១​វេលា​ព្រឹក​មាន​ករណី​អត្តឃាត​ចង​.​ក​.​សម្លាប់ខ្លួន​នៅ​ចំណុច​.​ប្រឡាយ​ភ្លោះ​ខាងកើត​ផ្លូវលំ​.​ចូល​ឃុំ​សំរោង​ស្ថិតនៅ​ភូមិ​កណ្តាល​.​ឃុំ​សំរោង​.​ស្រុក​អូរជ្រៅ​.​ខេត្តបន្ទាយមានជ័យ​។​

​ជនរងគ្រោះ​មានឈ្មោះ នាង រិ​ទ្ធ​ឆ័យ អាយុ​៣៣​ឆ្នាំ​ភេទ​ប្រុស​.​រស់នៅ​ភូមិ​អូរ​អំបិល​.​សង្កាត់​អូរ​អំបិល​.​ក្រុង​សិរីសោភ័ណ​.​ខេត្តបន្ទាយមានជ័យ ជា មន្ត្រី​យោធា​កងការពារ​ព្រំដែន​លេខ​៥០៣ ឈរជើង​នៅ​បន្ទាយ​នា​ភ្នំ​ខ្លែង​ពណ៌​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក ។​

​មន្ត្រីនគរបាល​បាន​បន្តថា​៖ មូលហេតុ​នៃ​អត្តឃាត​មកពី​ជនរងគ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត​។ វិបត្តិ​នឹង​រឿង​ជំពាក់​លុយ​បងប្អូន​ផង​និង​អ្នកដទៃ​ផង បន្ទាប់ពី​ឡាន​បាន​ខូច​ដោយ​គ្រោះថ្នាក់​បុក​និង​ត្រូវ​គយ​ចាប់ ។​
​មន្ត្រី​យោធា​រូបនេះ ស្រឡាញ់​រថយន្ត​នេះ​ណាស់ ដោយសារ​វា​មាន​ហុងស៊ុយ​ល្អ ។​ហេតុនេះ ដល់​រថយន្ត​នេះ​ត្រូវ​ចាប់ បុគ្គល​នេះ​ក៏​ខូចចិត្ត​ជាខ្លាំង ។​

​ទោះជា​យ៉ាងណា ក៏មាន​ប្រភព​ផ្សេងទៀត​បាន​បង្ហើប​ថា លោក​នាង នាង រិ​ទ្ធ​ឆ័យ នៅ​លីវ ជា​មន្ត្រី​យោធា​ការពារ​ព្រំដែន​៥០៣ ខេត្តបន្ទាយមានជ័យ​រូបនេះ ជា​មនុស្ស​រួសរាយ​រាក់ទាក់ និង​ក៏​ជាម​នុស្ស​ជំនិត​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឃួន ជឿន មេបញ្ជាការ​កងការពា​រ​ព្រំដែន​លេខ​៥០៣ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សេង ធា​រិ​ន ផងដែរ ។​
​ប្រភព​បន្តថា ក្រៅពី​ការចង ក​អត្តឃាត សង្ស័យ​ឈឺចិត្ត​នឹង​គយ​ចល័ត​ក្រសួង​តំបន់​៥​ចាប់​ឡាន​ច​ង្គុ​ត​ស្តាំ​កញ្ចាស់​១​គ្រឿង​នេះ ក៏មាន​មូលហេតុ​ផ្សេង​ដោយសារ​មន្ត្រី​រូបនេះ​ជា​មុខសញ្ញា​រត់ពន្ធ​រថយន្ត​ក្តៅ​ឬ​ហៅ​ចង្កូត​ស្តាំ ហើយ​ប្រើ​រថយន្ត​ចង្កូត​ស្តាំ​ថ្មី​បន្តបន្ទាប់ ដោយ​គ្រាន់តែ យក​ស្លាក​លេខ​ខេមរភូមិន្ទ​តែ​១​ដដែល​ទៅ​ពាក់ ។​
​ហេតុនេះ បានជា​គយ​តាមដាន ហើយ​ឆ្មក់​ស្ទាក់ចាប់ ។​
​ឬ​ជា​ឈ្នួ​ញ​នាំចូល​រថយន្ត​ចង្កូត​ស្តាំ ដែល​បែកការណ៍ ហើយ​ខូចចិត្ត ។​

​លោក​សុធា សុ​វណ្ណា​រី អនុប្រធាន​គយ​ចល័ត​អគ្គនាយកដ្ឋាន​ប្រចាំ​តំបន់​៥(​គយ​ចល័ត​ក្រសួង​ប្រចាំខេត្ត​បន្ទាយមានជ័យ​) ប្រាប់​តាម​ទូរស័ព្ទ​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២១ ថា ៖ ករណី​រថយន្ត​ចង្កូត​ស្តាំ​(​របស់លោក​នាង រិ​ទ្ធិ​ឆ័យ ) នោះ ត្រូវបាន​កម្លាំង​គយ​ចល័ត​ដឹកនាំ​ដោយ​ប្រធាន​បាន​ចាប់ ហើយ​រក្សាទុក​នៅ​ស្នាក់ការ​គយ​ចល័ត​ពី​ខែវិច្ឆិកា មក ។ មិនមែន​ទើប​ចាប់​កាលពី​ថ្មីៗ​នេះ​ទេ ៕
​ដោយ ៖ បន្ទាយ​

×