ភ្នំពេញ ៖ ករណីទាហានការពារព្រំដែន ៥០៣ សម្រេចចិត្តរត់ទៅចង.កសម្លាប់ខ្លួន ព្រោះតូចចិត្តនឹងមេគយចល័ត ឈួន សោភា ចាប់ឡានខ្លួនម៉ាក VIGO ដ៏កញ្ចាស់ ដែលត្រូវបានប្រើប្រាស់ចូលរួមបម្រើនៅក្នុងអង្គភាព ដូចជាតាមរយៈសកម្មភាពដឹកជញ្ជួនប្រជាពលរដ្ឋ ក្នុងគ្រោះទឹកជំនន់រាប់មិនអស់នោះ ឃើញថាកំពុងបង្កឲ្យមានការរិះគន់ជាខ្លាំង ដោយក្នុងនោះមហាជនបានលើកឡើងថា បើទោះជាលោកមេគយរូបនេះចាប់វាពិតជាត្រូវច្បាប់ក៏ពិតមែន ប៉ុន្តែ វាហាក់គ្មានគុណធម៌ និងការយោគយល់ទៅដល់មន្ត្រីទាហាន ដែលបានជួយការពារប្រទេសជាតិ និងប្រជាជនគ្រប់កាលៈទេសៈសូម្បីបន្តិចសោះឡើយ។
នេះជាសំណេររបស់នាយទាហាន គង់ សេរីវុទ្ឋ បានសរសេរដាក់លោកមេគយ ឈួន សោភា បែបនេះថា៖ «លោកអាគយឯងមិនបើកភ្នែកមើលផង អាលោកគយចង្រៃចង់ឈ្នះទាហានដើម្បីអ្វី????? ពេលស្រុកមានសង្គ្រាមទាហានក្លាហាន ពេលស្រុកសានត្រាន គយមកជាន់កទាហាន អយុត្តិធម៌ណាស់ ពេលប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ និងជួយប្រជាពលរដ្ឋរងទុក្ខ តើអាលោកគយនិងនៅឯណា????មេចមិនយកឡានមានពន្ធរបស់អស់លោកឯងមកជួយដឹកប្រជាពលរដ្ឋជំលាសចេញផង មិនបើកគ្រាប់ភ្នែកមើលផងចុងឆ្នាំ២០២០ទឹកជន់ នៅផ្ទះដេកឱបប្រពន្ធ ឬឱបស្រីដេកម៉ាស៊ីនត្រជាក់រំភើយ ចុះពួកទាហានវិញ គ្នាលំបាកទាំងយប់ទាំងថ្ងៃ ត្រូវឃ្លាតគ្រួសារលំបាកទាំងកាយចំណាយទាំងធនធានដើម្បីចាក់ប្រេងបម្រើអង្គភាព និងប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីប្រពលរដ្ឋបានសុខរួចផុតគ្រោះភ័យ»។
ជុំវិញរឿងរ៉ាវនេះផងដែរ លោក ផែង វណ្ណៈ ក៏បានបញ្ចេញប្រតិកម្មខ្លាំងៗថា «ចាប់វាត្រូវហើយ តែការចាប់បែបនេះ វាគ្មានគុណធម៌សោះ តើគាត់ (ឈួន សោភា) ខ្វះឡានចាប់មែន នៅបន្ទាយមានជ័យ ឡានអត់ពន្ធច្រើនណាស់! ថ្ងៃណាមួយ ឲ្យតែ ឈួន សោភា ស្ម័គ្រចិត្តថាយល់ព្រមចាប់ ផែង វណ្ណៈ នឹងទៅចង្អុលឲ្យមន្ត្រីខេត្តហ្នឹងឈរចាប់មុខកន្លែងប៉េអឹម មុខកន្លែងសាលាខេត្ត អត់ខ្វះទេ! ខ្ញុំនឹងចង្អុលឲ្យចាប់ ឲ្យលេខទូរស័ព្ទមក ខ្ញុំដឹកនាំឲ្យលោកឯងទៅចុះចាប់… ហើយមិនមែនចាប់ឡានកញ្ចាស់ដូចមន្ត្រីយោធាជិះទេ គឺចាប់ឡានទំនើបៗនៅក្នុងខេត្តបន្ទាយមានជ័យហ្នឹង ខ្ញុំស្គាល់ទាំងអស់»។ លោក ផែង វណ្ណៈ ក៏បានវិភាគថា ការចាប់ឡានមន្ត្រីទាហានដែលបានចង.សម្លាប់ខ្លួននេះ គឺជាការចាប់បែបមានគំនុំ ច្រើនជាងការចាប់បទល្មើសរត់ពន្ធ ដោយលោកថា ឡានកញ្ចាស់អែ តើបង់ពន្ធប៉ុន្មាន ឡានឲ្យឡើងកញ្ចាស់ ហើយបុកគ្នា ទើបជួសជុលតោនបាញ់ថ្នាំហើយ បែរជាគ្មានការយោគយល់ ទៅលើមន្ត្រីដែលធ្វើសកម្មភាពការពារព្រំដែន ហើយឡាននេះក៏បានបម្រើដល់អង្គភាពចង់ឡោកម៉ាស៊ីនទៅហើយ។
លោក ផែង វណ្ណៈ ក៏បានបញ្ជាក់ឲ្យដឹងផងដែរ មានមតិខ្លះ បានលើកឡើងថា លោក ឈួន សោភា ហាក់ដូចគ្មានបទល្មើសគេចពន្ធត្រូវចាប់ បែរជាមកចាប់រថយន្តរបស់រដ្ឋអោយបង់ពន្ធទៅវិញ។ មានទំនិញគេចពន្ធច្រើនណាស់ រួមទាំងរថយន្ដសេរីទំនើបៗផង ត្រូវចាប់ បែរជាមិនចាប់ មកចាប់រថយន្តកញ្ចាស់ ដែលប្រើ ប្រាស់ជិត ១០ ឆ្នាំ ទៅហើយ ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង