Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង ៖ មិន​ត្រូវយក​រថយន្ត ដែល​ប្រគល់ជូន​យកទៅ​ដឹកទំនិញ​គេចពន្ធ​ទេ​

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​បញ្ជាក់ថា រថយន្ត​ដែល​ប្រគល់ជូន​ស្នងការ​នគរបាល​ខេត្ត​ទាំង ១៩ នៅថ្ងៃនេះ គឺ​យកទៅ​ប្រើ​ឲ្យ​ចំ​គោលដៅ តួនាទី​ភារកិច្ច គឺ​មិនមែន​សម្រាប់​បុគ្គល​ណាមួយ និង​មិនមែន​ឲ្យ​យកទៅ​ដឹកទំនិញ​គេចពន្ធ គឺ​មិន​បា​នេះ​ដាច់ខាត​។

​ការបញ្ជាក់​របស់​សម្តេច​ក្រឡាហោម ស ខេង បានធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​រថយន្ត​ជូន​ស្នងការដ្ឋាន នគរបាល​ខេត្ត​ចំនួន ១៩​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បន្តថា រថយន្ត​ដែល​ផ្តល់ជូន​នេះ គឺជា​សម្បត្តិ​របស់​រដ្ឋ ហើយ​សុំ​ឲ្យ​ចុះបញ្ជី​ជា​សារពើពន្ធ​របស់​រដ្ឋ​។

​សូមជម្រាបថា រថយន្ត​ដែល​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន ១៩​ខេត្ត គឺមាន​ចំនួន ៥០​គ្រឿង​។ ការប្រគល់​រថយន្ត​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត គឺមាន​ចំនួន ៤​លើក​ហើយ សរូប​រថយន្ត​ចំនួន ១៤៥​គ្រឿង មានដូចជា លើក​ទី​១. នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ មាន​ចំនួន ២០​គ្រឿង​។ លើក​ទី​២. នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០​។ លើក​ទី​៣. នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០ និង​លើក​ទី​៤. នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១៕ រក្សា​សិទ្ធិ​ដោយ​: ចេស្តារ​

×