Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តីហួត ហាក់ បានស្នើដល់លោកអគ្គនាយកនៃមន្ទីរកិច្ចការបរទេស រដ្ឋបាលខេត្តសានស៊ី ជួយជំរុញទាក់ទាញអ្នកវិនិយោគចិន មកបណ្តាក់ទុន និងជួយបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា

ភ្នំពេញ ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Dong XiaoLin អគ្គនាយកនៃមន្ទីរកិច្ចការបរទេស រដ្ឋបាលខេត្តសានស៊ី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងខេត្តសានស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសកម្ពុជា ដើម្បីជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា និងជំរុញដល់ប្រជាជនចិន ជាពិសេសប្រជាជនខេត្តសានស៊ីមកធ្វើដំណើរកម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនឡើង។

ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់ លោកអគ្គនាយក ជួយជំរុញទាក់ទាញអ្នកវិនិយោគចិន មកបណ្តាក់ទុន និងជួយបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា ដែលពោរពេញដោយសក្តានុពលវិនិយោគ ដោយទទួលបានការការពារ ការអនុគ្រោះ និងការលើកទឹកចិត្តដល់វិនិយោគិនជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងនាមក្រសួងទេសចរណ៍ ក៏សូមអញ្ជើញប្រតិភូខេត្ត រួមជាមួយវិនិយោគិនចិនមកកម្ពុជាអោយបានច្រើនថែមទៀត ដើម្បីសិក្សា និងស្វែងរកឱកាសវិនិយោគផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏លើកទឹកចិត្តដល់សហគ្រាសទេសចរណ៍ពាក់ព័ន្ធរបស់ខេត្តសានស៊ី ចូលរួមសហការជាមួយសហគ្រាសទេសចរណ៍កម្ពុជា តាមរយៈក្រសួងទេសចរណ៍កម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍ និងធ្វើពិពិធកម្មផលិតផលទេសចរណ៍ ការគាំទ្រគ្នាទៅវិញទៅមកសម្រាប់ការផ្សព្វផ្សាយនិងការអភិវឌ្ឍទីផ្សារទេសចរណ៍ ព្រមទាំងផ្លាស់ប្តូរនិងលើកកម្ពស់វិស័យទេសចរណ៍រវាងកម្ពុជានិងខេត្តសានស៊ី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×