Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា រឿងបើកច្រកព្រំដែន កម្ពុជាសុំតែ៣លក្ខខណ្ឌប៉ុណ្ណោះ ហើយប្រសិនបើថៃអនុវត្ដបាន៣លក្ខខណ្ឌនេះ កម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង

កំពង់ឆ្នាំង ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត÷បញ្ជាក់ជាថ្មីថា រឿងបើកច្រកព្រំដែន កម្ពុជាសុំតែ៣លក្ខខណ្ឌប៉ុណ្ណោះគឺ

-ទី១. ថៃប្រកាសបើកមុនជាឯកតោភាគី និងត្រូវអះអាងថាមិនប្រើប្រាស់វិធានការបិទជាឯកតោភាគីទៀតទេ។

-ទី២. ត្រូវបើកគ្រប់ច្រកទាំងអស់ និង -ទី៣. បើកឱ្យដូចស្ថានភាពមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។

ប្រសិនបើថៃអនុវត្ដបាន៣លក្ខខណ្ឌនេះ កម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង ប៉ុន្ដែបើថៃធ្វើមិនបានកម្ពុជាមិនលេងឆ្មាចាប់កណ្ដុរជាមួយឡើយ ព្រោះកម្ពុជាចង់បានដំណោះស្រាយច្បាស់លាស់ ហើយឈប់យកករណីបិទព្រំដែននេះធ្វើជាលក្ខខណ្ឌដោះស្រាយបញ្ហាតទៅទៀត ដែលវាប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងសងខាង។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៥នេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរ ខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ជំហរ​របស់​កម្ពុជា គ្មាន​ការប្រែប្រួល​អ្វីនោះឡើយ ក្នុងដំណើរការប្តឹងទៅ ICJ។

ប្រមុខ​រដ្ឋាភិបាលបញ្ជាក់ថា ដំណើរប្តឹងទៅ ICJ មិនអាចធ្វើ​ឡើង​តាមបែបតក់ក្រហល់ដោយមិនគិតគូរគ្រប់ជ្រុងជ្រោយនោះឡើយ ហើយកម្ពុជាមាន​ក្រុមអ្នក​ច្បាប់របស់ខ្លួន​ក្នុងការចាត់ចែងរឿងនេះ។

សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ត្រង់ចំណុចទាំង៤ មិនអាច​ត្រូវរ៉ូវគ្នា​តាមយន្តការទ្វេរភាគីឡើយ ព្រោះ​ថៃតែងតែសម្រេច​ជាឯកតោភាគី។ សម្តេច​មិន​ចង់ឱ្យរឿងរ៉ាវព្រំដែននេះ បន្ត​ដល់កូនចៅជំនាន់ក្រោយនោះទេ ដូច្នេះ តុលាការយុត្តិធម៌អន្តរជាតិ ជាជម្រើសដ៏ល្អបំផុត។

សម្ដេចធិបតី នាយឧត្ដមសេនីយ៍ បានគូសបញ្ជាក់អំពីគម្រោងបង្កើនកញ្ចប់ថវិកាធ្វើទំនើបកម្មវិស័យការពារជាតិ និងបានគិតគូរអំពីវិស័យទ័ពអាកាសកម្ពុជា ដែលបច្ចុប្បន្នមានត្រឹមតែយន្តហោះស្លាប និងឧទ្ធម្ភាគចក្រប៉ុណ្ណោះ។

សម្ដេចធិបតី ថ្លែងជាសំណួរដូច្នេះ៖«ទ័ពអាកាស … យើងមានឧទ្ធម្ភាគចក្រ យន្តហោះស្លាប តើយើងត្រូវមានអ្វីទៀត? ដើម្បីស្របទៅតាមសំណូមពរភារកិច្ច បូកជាមួយធនធានដែលយើងមាន ត្រូវតែពិនិត្យ យើងធ្វើកំណែទម្រង់ ដើម្បីដាក់ទិសដៅនៅក្នុងហ្វឹកហ្វឺនបំពាក់ »៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×