ហាងលក់គ្រឿងអលង្ការមួយនៅហុងកុង បានបង្កើតយុទ្ធសាស្ត្រទីផ្សារដ៏…ក្តៅភ្នែក! ដើម្បីទាក់ទាញអតិថិជន ដោយពុំខ្វល់ពីភាពអាម៉ាសរបស់កម្មករពួកគេឡើយ ។ នារីអ្នកទទួលភ្ញៀវហាងរបស់ពួកគេ គឺត្រូវបានបង្ខំឲ្យជម្រុះសម្លៀកបំពាក់ និងចំហរល្វែងលើដោយបិទបាំងបន្តិចបន្តួចជាមួយគំនូរ «ត្បូងពេជ្រ» នៅលើចុងសុដន់ ស្ថិតនៅចំពោះមុខមនុស្សម្នាដែលមានការរន្ធត់ចិត្តជាខ្លាំង ។
នៅពេលដែលអតិថិជនចូលមកកៀកនាង ហើយនាំគ្នាថតរូប និងវីដេអូ នាងហាក់ដូចបង្ហាញទឹកមុខខ្មាស់អៀនជាខ្លាំង ពីស្ថានភាពបច្ចុប្បន្នរបស់នាង! ប៉ុន្តែ ពុំមានជម្រើស ព្រោះត្រូវបានធ្វើបញ្ជា ។ មនុស្សមួយចំនួនអាចត្រូវបានឃើញស្ថិតនៅក្នុងហាង ដើរកាត់នាង និងសម្លឹងរកមើលគ្រឿងអលង្ការនៅក្នុងទូកញ្ចក់ ដែលព័ទ្ធជុំវិញនាង ។
រលកកំហឹងបានផ្ទុះឡើងភ្លាមៗ បន្ទាប់ពីវីដេអូនៃហេតុការណ៍ដ៏ហួសចិត្តនេះ ត្រូវបានផុសឡើងបណ្តាញសង្គម ។ អ្នកលេងអ៊ីនធើរណេតជាច្រើន បានធ្វើការរិះគន់ម្ចាស់ហាងនោះ សម្រាប់ទង្វើអនុញ្ញាតឲ្យកើតមានរូបភាពដ៏ថោកទាបបែបនេះ ដើម្បីទាក់ទាញអតិថិជន ដោយពុំគិតពីភាពអាម៉ាសរបស់កម្មករ ៕ ចន្ទី