Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ នៅ​មិន​ស្ងៀម​ទេ ! ឧ​ត្តម​សេនីយ៍​ឯក ហ៊ុន ជា បង្ហោះ​សារជាថ្មី​ម្តងទៀត ឲ្យ​ចាត់ការ​លើ​រឿង «​ទុំ​ទាវ ២០២១» ឡើងវិញ បើ​មិន​ដូច្នោះ​ទេ គឺថា​…

​ភ្នំពេញ ៖ ប្រិយមិត្ត​បានទទួល​ជ្រាប​រួចហើយ ទាក់ទង​នឹង​រឿងរ៉ាវ​ក្រុម​អា​ជី និង​អា​ម៉ី ដែល​បាន​ថត​សម្តែង​រឿង «​ទុំ​ទាវ ២០២១» ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​តម្លៃ​ព្រះពុទ្ធសាសនា វប្បធម៌​ប្រពៃណី និង​សិ​ល​ធម៌​សង្គម យ៉ាងធ្ងន់ធ្ងរ​។​

​ពិតណាស់ ក្រោយ​រឿង «​ទុំ​ទាវ ២០២១» បង្ក​ឲ្យ​មហាជន​ផ្ទុះ​កំហឹង ថ្កោលទោស​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស នៅ​ទីបំផុត ក្រសួង​វប្ប​ធ​ម៍ និង​វិចិត្រសិល្បៈ ក៏បាន​សម្រេច​កោះហៅ​ក្រុម​នេះ​ឲ្យ​ចូលខ្លួន​បំភ្លឺ កាលពី​ព្រឹក ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ​។ ប៉ុន្តែ ក្រោយ​ជំនុំ​ដោះស្រាយ​អស់​មួយ​ព្រឹក​ធំ លទ្ធផល​ចុងក្រោយ គឺ​ក្រសួង​បាន​ត្រឹម​ឲ្យ​ក្រុម​អា​ជី សុំទោស​ជា​សាធារណៈ និង​ធ្វើ​កិច្ចសន្យា​៨​ចំណុច​បញ្ចប់រឿង​។​

​ទោះយ៉ាងណា ក្រោយពី​បានឃើញ​ចំណាត់​របស់​ក្រសួង​ទៅលើ​ក្រុម​អា​ជី រាក់​កំផែល​បែបនេះ មហាជន​ក៏បាន​នាំគ្នា​រិះគន់​ចំៗ​ថា ក្រសួង​ប្រហែលជា​ត្រូវ​ថ្នាំ​សណ្តំ​របស់​ក្រុម​អា​ជី អា​ម៉ី ហើយ បានជា​ធ្វើ​ចេញ​លទ្ធផល​បែបនេះ ព្រោះថា បើ​និយាយ​ពី​កំហុស​វិញ គឺ​ធ្ងន់​ជា​បុគ្គល ហេង យិន (​ហៅ​ចំប៉ី​ខ្មៅ​) ទៅទៀត ដែល​គ្រាន់តែ​ប្រមាថ​ពូជ​សាសនា ត្រូវ​ជាប់គុក ២ ឆ្នាំ ដែល​នេះ​ប្រហែលជា​ចំប៉ី​ខ្មៅ ក្រ​អត់លុយ មិន​ដូច​ក្រុម​អា​ជី លក់​ឡេ​មួយថ្ងៃ​រកចំណូលបាន​ពី ១០ ទៅ ២០ ម៉ឺន​ដុល្លារ ឯណោះ​។​

​តែ​យ៉ាងណាមិញ ក្រោយ​រឿងនេះ​ហាក់​ស្ងប់ស្ងាត់​ប៉ុន្មាន​ថ្ងៃ ដែល​គ្រប់គ្នា​គិតថា ក្រុម​អា​ជី តែ​ប៉ុណ្ណេះ​រួចហើយ នៅពេលនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ហ៊ុន ជា​ក្មួយប្រុស​សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​នៅ​មិន​ស្ងៀម​នោះ ដោយ​លោក​ស្នើ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ធ្វើការ​លើ​ឡើង​នេះ​វិញ បើ​មិន​ដូច្នេះ​ទេ លោក​នឹងធ្វើ​ដោយផ្ទាល់​ខ្លួនឯង​លោក​តែម្តង​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា បានបញ្ជាក់​នៅលើ​បណ្តាញ​សង្គម​ឲ្យ​ដឹងថា​៖ «​ខ្ញុំ ស្រឡាញ់​ជាតិ សាសនា ព្រះមហាក្សត្រ បើ​ស្ងាត់ឈឹង​ចឹ​ង​ដើរ​ចេញទៅ អស់លោក (​តើ​ខ្ញុំ​អាចដាក់​ពាក្យបណ្ដឹង ទុំ​ទាវ ២០២១ បានទេ ក្នុងនាម​ជា​កូន​ខ្មែរ ម្នាក់​ដែល​នោះ​?) តែ​ខ្ញុំ​មិន​ចង់​វែងឆ្ងាយ​នោះទេ ព្រោះ​ប្រទេស​មានច្បាប់​ដែរ​តើ បាទ តោះ​តោះ ជិះ​កង់​លេង​វិញ​ដើម្បី​សុខភាព ហាហា​ហា ខ្មាស់​កូនក្មេង​ណាស់​»​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា ក៏បាន​សង្កត់ធ្ងន់​បន្ថែ​ម​នៅក្នុង​ខ​មិន​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​មិនមាន​ចំណាត់ការ​រឿង​ហ្នឹង​ឡើងវិញ​ទេ ខ្ញុំ​នឹង​ចាប់ផ្ដើម​ឲ្យ​មេធាវី​ខ្ញុំ​រៀបចំ​ហើយ បងប្អូន​ជនរួមជាតិ បាទ វា​ឈឺ ណាស់ សម្រាប់​ខ្ញុំបាទ​នឹង​បងប្អូន​ដែល​គោរព​ស្រឡាញ់​ជាតិ សាសនា ព្រះមហាក្សត្រ នៃ​យើង បាទ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×