Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​បេះដូង ! ជាមួយ challenge បកស្បែក​ជើង នៅលើ Tik Tok (​វីដេអូ​)

​មនុស្ស​ជាច្រើន​ប្រាកដ​ណាស់​ជឿជាក់ថា ស្បែក និង​ជើង នឹង​ទទួលបាន​សភាព​រលោង​ស្អាត បន្ទាប់ពី​ពួកគេ​ប្រើ​វិធី «​ព្យាបាល​មួយ​នេះ​» ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​។ ប៉ុន្តែ វា​ក៏​អាចធ្វើ​ឲ្យ​ទស្សនា​ខ្សោយបេះដូង​ផងដែរ នៅពេល​មើល​វីដេអូ​ពី​ការប្រកួត​បកស្បែក​រប​ស់​ក្រុម «skin peeling challenge » នៅលើ​បណ្តាញ​សង្គម Tik Tok​។

​តែ​យ៉ាងណា ប្រសិនបើ​អ្នក​ចូលចិត្ត​បកស្បែក នោះ​ប្រហែលជា​នឹង​ចូលចិត្ត​វីដេអូ​គួរ​ឲ្យ​ដ៏​រន្ធត់​នេះ​។ ជាការ​ពិតណាស់ មាន​មនុស្ស​ជាច្រើន​នៅលើ​ពិភពលោក កំពុងមាន​ទំនោរ​ទន់​ទៅនឹង​ការ​ប្រាស់​ម៉ាស់​មុខ និង​ពិសេស​គឺ​ម៉ាស់​សម្រាប់​ជើង​។ អ្នក​ត្រូវ​ប្រើ​ម៉ាស់​នេះ​ក្នុង​រយៈពេល​រហូតដល់ ៩០ នាទី ដើម្បី​ឲ្យ​ឥទ្ធិពល​នៃ​ម៉ាស់​នេះ​ធ្វើការ​បានល្អ​។​

​អាស៊ីត​ផ្លែឈើ​នៅ​ខាងក្នុង​ម៉ាស់ បាន​បំបែក​ស្រទាប់​ស្នែង​រឹង និង​ស្បែក​ក្រិន ឬ​ផ្លែ ដែល​ប្រមូលផ្តុំ​នៅលើ​ជើង​អ្នក​ប្រើ​។ បន្ទាប់ពី​ការប្រើប្រាស់​ជាច្រើន​ដង អ្នកនឹង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ចំពោះ​បរិមាណ​ស្បែក​ដែល​ងាប់​ចេញពី​ស្បែកជើង​របស់​អ្នក​។​

​ជាក់ស្តែង បន្ទាប់ពី​ពីរ​បី​ថ្ងៃ ស្បែក​ខាងក្រៅ​នឹង​របក​ចេញ ហើយ​អ្នក​អាច​បក​វា​ចេញពី​ជើង​របស់​អ្នក​ដូចជា​សំបកចេក​។​

​បច្ចុប្បន្ននេះ មាន​វីដេអូ​រាប់ពាន់ ដែល​ត្រូវបាន​ចែកចាយ​ពី​សកម្មភាព​បកស្បែក​នេះ ដែល​ធ្វើឱ្យ​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​មានការ​ភិតភ័យ និង​ចង់ដឹង​។​

​មនុស្ស​ម្នាក់ បាន​និយាយ​ទាំង​អារម្មណ៍​រន្ធត់​ថា​៖ «​អូ​ម៉ា​យ​ហ្គ​ត​! ខ្ញុំ​ពិតជា​គួរ​ឲ្យ​ខ្លាច​ណាស់​! គ្មាន​នរណាម្នាក់​ចង់ឃើញ​ប្រភេទ​បែបនេះ​ទេ មើលទៅ​ពិតជា​គួរ​ឲ្យ​ឈឺ​ណាស់​»​។ តែ​យ៉ាងណា អ្នក​ដែល​ធ្លាប់​ធ្វើតាម​វិធី​នេះដែរ ក៏​អះអាងថា​៖ «​ខ្ញុំ​បាន​ប្រើ​ប្រភេទ​ម៉ាស់​នេះ​ពីមុន ហើយ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​ប្រសិទ្ធភាព​របស់​វា​»​។ រីឯ​អ្នក​ខ្លះទៀត ក៏បាន​ឆ្ងល់​ថា «​ស្បេ​ក និង​ប្រអប់​ចើ​ង​របស់ខ្ញុំ​ក៏​រលោង​ដែរ ប៉ុន្តែ មិន​ដល់​កម្រិត​នេះ​ទេ​។ តើ​នាង​ដាក់​វា​ឲ្យ​យូរ​ប៉ុនណា​ទៅ​? ខ្ញុំ​នឹងដាក់​វា​យូរ​ដែរ​ហើយ នៅពេល​ក្រោយ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×