Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុស្សេ​ខ្សែភ្លើង ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៧​ខ្នង នៅ​ខណ្ឌ​ជ្រោយចង្វា​

​ភ្នំពេញ ៖ ផ្ទះ​ប្រជាព​រដ្ឋ​ចំនួន​ប្រាំ​៧​ខ្នង​ធ្វើ​អំពី​ឈើ​លើ​និង​ក្រោម​ថ្ម ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង ទាំង​កណ្ដាលយប់​បង្ក​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង​និង​សមត្ថកិច្ច​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​បានកើត​ឡើង​កាល​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង​
​កែង​នឹង​ផ្លូវ​ទន្លេសាប ចំណុច​ជាប់​របង​វត្ត​ចាស់ ក្នុង​ក្រុម​២​ភូមិ​ជ្រោយចង្វា សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាព​រដ្ឋ​ម្នាក់ ដែល​រស​នៅជាប់​ផ្ទះ​ដែល​ឆាបឆេះ​នោះបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឮ​ស្នូ​សំឡេង​ផ្ទុះ​ចេញពីផ្ទះ ដែល​បើក​ជា​សិប្បកម្ម​ធ្វើ​តុ​និង​ទូ ខណៈ​
​ពេលដែល​ម្ចាស់ផ្ទះ​មិន​នៅបាន​ចាក់សោ​ចោល បណ្ដាល​ឲ្យ​ឡើង​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ស្រាប់តែ​គាត់​ឃើញបែបនេះ ក៏​ប្រញាប់ប្រញាល់​នាំ​ប្រពន្ធ​និង​កូន​រត់គេច​ចេញពី​អណ្តាតភ្លើង​មួយ​នេះ យក​បានតែ​ម៉ូតូ​កញ្ចាស់​មួយគ្រឿង​តែប៉ុណ្ណោះ​។ ហើយក៏​បាន​រាលដាល​បន្តទៅ​ដល់ផ្ទះ​ដែល​នៅជាប់ៗ​គ្នា ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ផ្អើល​រត់គេច​ចេញ និង​ទាក់ទង​ទៅដល់​សមត្ថកិច្ច​ឲ្យ​ចេញ​រថយន្ត​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង មក​បាញ់​ពន្លត់​ទើប​រលត់ទៅវិញ​ទាំងស្រុង​។​

​អ្វី​គួរ​ឲ្យ​សោកស្ដាយ​ផ្ទះ​ប្រជាព​រដ្ឋ​ត្រូវ​គ្រោះ​អគ្គិភ័យ​បាន​លេប​ត្របាក់​ទាំងស្រុង នៅសល់តែ​ផ្ទះ​គ្រោង​ឈើ​ក្លាយជា​ធ្យូង​។​
​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​គឺ​មិនមាន​អ្នកណា​បាត់បង់​ជីវិត​នោះទេ​។​
​ហើយ​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា គ្រោះ​អគ្គិភ័យ​ផ្ដើម​មកពី​ឆ្លង​ចរន្តអគ្គិសនី​។ ក្នុង​ប្រតិបត្តិ​ការបាញ់​ពន្លត់​នេះ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​១៧​គ្រឿង​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

×