Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តូប​ជិតគ្នា​សោះ បែរ​មានចិត្ត​ឈ្នានីស​ដល់​ម្លឹ​ង ! ទាំង​ប្តី​និង​ប្រពន្ធ ងើប​តាំង​ម៉ោង​៤ ដើម្បី​រៀបចំ​ធ្វើ​ពិធី​បែប​ផ្លូវ​ងងឹត​មិនដឹង​ជា​ស្អី​ខ្លះ​… (​វីដេអូ​)

​ភ្នំពេញ ៖ ជាការ​ពិតណាស់ នៅក្នុង​សង្គម​យើង​សព្វថ្ងៃនេះ គឺ​សំបូរ​ទៅដោយ​មនុស្ស​មានចិត្ត​ច្រណែន ឈ្នានីស និង​ចងគំនុំ ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​តែងតែ​ពោល​ពាក្យ​ថា «​មនុស្ស​គួរ​ឲ្យ​ខ្លាច​ជាង​ខ្មោច​ទៅទៀត​» ព្រោះថា មាន​មនុស្ស​តិចតួច​ណាស់ ដែល​ចាំ​អរ​សប្បាយចិត្ត​ជំនួស​ជាខ្លាំង នៅពេល​ឃើញ​យើង​ជោគជ័យ រីកចម្រើន​មុខរបរ​អ្វីមួយ ប៉ុន្តែ ផ្ទុយទៅវិញ គឺ​មានតែ​មនុស្ស​ដែល​ចាំតែ​ច្រណែន ឈ្នានីស និង​រហូត​ខ្លះ​រក​វិធី​ធ្វើយ៉ាងណា ដើម្បី​បំផ្លាញ​ឲ្យ​យើង​ដួល​ទៅវិញ​។​

​ជាក់ស្តែង ដូច​ករណី​ដ៏​ហួសចិត្ត និង​ក៏​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​នេះ​ជាដើម គឺ​នៅពេលដែល​ប្តី​ប្រពន្ធ​ជា​អាជីវករ​មួយ ព្រោះតែ​មានចិត្ត​ច្រណែន ឃើញ​តូប​អ្នក​ជិត​លក់ដាច់ បាន​ប្រើ​វិធី​ដ៏​ស្មោគគ្រោគ នាំគ្នា​ងើបឡើង​តាំងពី​ម៉ោង​៤​ទៀបភ្លឺ ដើម្បី​រៀបចំ​ពិធី​មិនដឹង​ជា​ផ្លូវ​ងងឹត​អ្វីខ្លះ​ទេ នៅ​គ្រប់​ជ្រុង និង​ក្នុង​តូប​អ្នកជិតខាង​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Jinxiang Heng ដែលជា​តូប​ជិតខាង បាន​បញ្ចេញ​វីដេអូ​ស្តែងៗ និង​សរសេរ​រៀបរាប់​ទាំង​ឆេះ​កំហឹង​ថា​៖ «​ថ្ងៃនេះ​មក​បកស្បែក​មុខ​មេ​ធ្មប់ មេ​អាគម​ន៍ ក្នុង​ផ្សារលើ​ខេត្ត​ព្រះសីហនុ​, សណ្តាន​ថោក​ទាំង​ប្តី​ទាំង​ប្រពន្ធ​, មិន​ហ៊ាន​លេង​ផ្លូវត្រង់ ផ្លូវ​ភ្លឺ​ចេះតែ​រក​វិធី​ថោកទាប​ផ្លូវ​ងងឹត​ដែល​មនុស្ស​ល្អ​មិនអាច​នឹកស្មាន​ដល់ ឃើញ​សំបក​ក្រៅ​មិន​និយាយស្តី​មឹះ​មឹះ​តែ​ចិត្តគំនិត​វិញ​កខ្វក់​សាហាវ​ជាង​សត្វ​ធាតុ​ទៅទៀត មេ​ធ្មប់​ប្តី​ប្រពន្ធ​នេះ​ងើប​តាំងពី​ម៉ោង ៤​និង​៤៦ ទាបភ្លឺ​ដើម្បី​ធ្វើ​សកម្មភាព​ដាក់​អំពើ​អាគម​ន៍​នៅ​តូប​របស់ខ្ញុំ​, សូម​បងប្អូន​មើល​វីដេអូ​ខាងក្រោម​នេះ​ទាំងអស់គ្នា សូមបញ្ជាក់​អ្នក​ដែល​រស់នៅ​កំពង់សោម​ប្រាកដជា​ស្គាល់​មេ​ធ្មប់​សណ្តាន​អាក្រក់​នេះ​ច្បាស់​ជាមិនខាន​»​។​

​ក្រោយពី​បានឃើញ​បែបនេះ បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដែល​មានការ​ស្អប់ខ្ពើម បានដាក់​ឲ្យ​ធ្ងន់ៗ​បែបនេះ​ថា​៖ «​មុខរបរ​ផ្សេងគ្នា​សោះ ច្រណែន​គេ​ដែរ​, បែប​គិតថា​ម៉ោង​ថ្មើរ​ហ្នឹង​ផ្សារ​មិនទាន់​បើកភ្លើង កាមេរ៉ា មិនទាន់​ធ្វើការ​, សម័យនេះ ទៅហើយ គេ​នាំគ្នា​ខំ​រក ពួកគាត់​វិញ​ខំ​រក​ដែរ តែ​ខំ​រក​វិធី​ស្មោគគ្រោក​បែបនេះ​»​។ រីឯ​ខ្លះទៀត​ស្អប់​ខ្លាំងពេក រហូត​ថ្នាក់​និយាយ​បែបនេះ​ថា​៖ «​ដាក់​ទូរទស្សន៍​មួយ​នៅមុខ​តូប ហើយ​ចាក់​វីដេអូ​ហ្នឹង តាំងពីព្រឹក​ដល់​ល្ងាច ធានាថា​មាន​មនុស្ស​អ៊ូអរ មក​មើល​វីដេអូ​ហ្នឹង ហើយ​អតិថិជន​នឹង​កើនឡើង​ស្រឺ​តៗ​នៅ​តូប​ខោអាវ បើ​គេ​សួរថា មានរឿង​អី​? កុំ​ស្តី ហើយ​ចង្អុល​អោយទៅ​សួរ​ពីរ​នាក់​ប្តី​ប្រពន្ធ​ហ្នឹង​ទៅ​»​។​

​តែ​យ៉ាងណា ក៏មាន​បងប្អូន​យើង​ខ្លះ ក៏បាន​ជួយផ្តល់​ជា​យោបល់​ឲ្យ​ម្ចាស់​តូប​រង​ការយាយី ត្រូវបាន​ការប្រុងប្រយ័ត្ន​សុវត្ថិភាព ព្រោះថា បើ​គេ​ប្រុង​មិន​ចូលចិត្ត​យើង​ហើយ គឺ​គេ​អា​ចរក​គ្រប់​វិធី ហេតុនេះ គួរតែ​ដាក់ពាក្យ​ប្តឹងទៅ​ទៅ​អាជ្ញាធរ​ទៅ ព្រោះ​មាន​ភស្តុតាង​ជាក់ស្តែង​ហើយ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×