Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេញចិត្ត​ស្តូក ! លោក ផែង វណ្ណៈ ព្រលះ «​អធិរាជ​ដងផ្លូវ​» ពិសេស​ឃើញ​ក្រុម​តុ​តុ​លេង​ភ្លើងពណ៌ ចាក់ធុងបាស់ កុំ​ឡើង​ជិះ ព្រោះថា​សុទ្ធតែ​… (​វីដេអូ​)

​ភ្នំពេញ ៖ ដូចដែល​បានដឹង​ហើយ ម៉ូតូ​កង់​បី​ឥណ្ឌា ឬ​ហៅថា PassApp គឺជា​មធ្យោបាយ​ដឹកជញ្ជូន ដែល​កំពុង​ពេញនិយម​ខ្លាំង សម្រាប់​បងប្អូន​អ្នកធ្វើដំណើរ​ទូទៅ ព្រោះថា ពុំ​ត្រឹម​ហៅ (Booking) រហ័ស​ទាន់​ចិត្ត​ប៉ុណ្ណោះ​ទេ តែ​តម្លៃ​ក៏​សមរម្យ​ទៀតផង​។​

​តែ​ទោះយ៉ាងណា ទន្ទឹមនឹង​ការផ្តល់​សេវាកម្ម​ដ៏​គួរ​ឲ្យ​ពេញចិត្ត​នេះ PassApp ក៏បង្ក​បញ្ហា​ដូចជា​ការបើក​គ្មាន​សណ្តាប់ធ្នាប់ បើកបរ​សាហាវៗ និង​រហូត​កើតមាន​ករណី​ប្លន់​អ្នកដំណើរ​ទៀង​ផង​។ ប៉ុន្តែ ករណីនេះ​កើតឡើង​តែ​សម្រាប់​អ្នករត់​កង់​បី​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ដល់​គេ​ល្អ​ត្រឹមត្រូវ​។​

​ជុំវិញ​រឿងនេះ លោក ផែង វណ្ណៈ បាន​ចេញមុខ​ព្រលះ​ធ្ងន់ៗ សំដៅទៅ​កាន់​ក្រុម​រត់ PassApp ច​រិ​កស្ទាវៗ​ថា «​បងប្អូន​តុៗ​ខ្លះ ពួកគាត់​ខិតខំ​រកស៊ី​ណាស់ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ប៉ុន្តែ អាតុ​តុ​មួយចំនួន​ណា​នោះ រហូត​បន្លំ​ធ្វើជា​អ្នករត់​តុ​តុ ហើយ​ប្លន់​គេ​ក៏មានដែរ ដឹក​គេ​ទៅធ្វើ​ស៊ី​ក៏មានដែរ ឥឡូវ មាន​ប្រភេទ​អាតុ​តុ​មួយក្រុម​ទៀត ឬ​ហៅថា​ក្រុមអ្នកលេង​តុ​តុ គេ​មាន​ចាក់ធុងបាស់​លើ​ហ្នឹង​ឌី​ង​ឌី​ង (​តំ​ឡង់​ពេញ​ផ្លូវ​) ដូច​ពួកក្រុម​អា​គ្រវីក្បាល​លេង​ថ្នាំ និង​តុ​តុ​គេ​ហ្នឹង គេ​តុបតែង​លេង​ភ្លើងពណ៌​ដូច​ភ្លើង​បារ​អ៊ីចឹង​»​។

​ហេតុនេះ លោក ផែង វណ្ណៈ ដែល​សម្តែង​នូវ​ការ​ស្អប់​ជាខ្លាំង ក៏​សូម​ផ្តាំ​ទៅ​បងប្អូន​អ្នកដំណើរ​ទាំងអស់ ជា​ពិ​សេ​សាច់ញាតិ​គ្រួសារ​របស់លោក ពេល​ប្រទះ​នឹង​តុ​តុ​ប្រភេទ​លេង​ភ្លើង ចាក់ធុងបាស់ កុំ​ឡើង​ជិះ​ឲ្យ​សោះ ព្រោះ​ពួកនេះ​សុទ្ធតែជា​ពួក​សូវ​មិនល្អ អាច​លេង​ថ្នាំ ដែល​ខ្លះ​ឪពុកម្តាយ​ខំ​ខ្ចីបុល​ធនាគារ​ដើម្បី​ទិញ​កង់​បី​ឲ្យ​កូន​រត់ តែ​មិន​កែ​ច​រិ​ក មិន​ខិតខំ​រកស៊ី​ទេ បែរជា​ទៅ​ប្រមូល​ផ្តុំគ្នា​តុបតែង​កង់​បី​បង្អួត​គ្នា ចាក់​ធុង​ឮៗ​គ្មាន​ខ្លាចចិត្ត​អ្នកណា​សោះឡើយ​។​

​តាមរយៈ​ការលើកឡើង​ខាងលើនេះ លោក ផែង វណ្ណៈ ក៏​សំណូមពរ​ដល់​សមត្ថកិច្ច​គួរតែ​ត្រួត​ពិនិត្យឡើងវិញ​ផង ជាពិសេស​ទៅលើ​ពួក​តុ​តុ​ប្រភេទ​នេះ ដោះ​គ្រវាត់ចោល​ធុងបាស់ ភ្លើងពណ៌​រញ៉េរញ៉ៃ​ស្អីៗ​ហ្នឹង​ឲ្យ​អស់ ព្រោះថា ក្រុម​នេះ​អាច​បង្កប់​ដាវ ដែក​ទីប ពូថៅ​…​ក្នុង​ហ្នឹង ដែល​ក៏​អាចជា​ក្រុម​កាប់​ចាក់ ឬ ជា​ចោរប្លន់​បន្លំ​ខ្លួន​ក៏​ថា​បាន​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×