Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់ ! តោ​១​ក្បាល​ផ្លោះ​ចូលក្នុង​សណ្ឋាគារ ហើយ​ប៉ុន្មាន​ទី​ក្រោយមក​គឺថា​… (​វីដេអូ​)

​កាមេរ៉ា​សុវត្ថិភាព​នៅ​សណ្ឋាគារ​មួយ​ក្នុងប្រទេស​ឥណ្ឌា បាន​ចាប់បាន​ពី​ខណៈពេលដែល​សត្វ​តោ​១​ក្បាល បាន​ផ្លោះ​ចូល​តាម​ច្រក​ទ្វារធំ ហើយ​ដើរចូល​បរិវេណ​សណ្ឋាគា​រ​។​

​កាមេរ៉ា​សុវត្ថិភាព​នៅឯ​សណ្ឋាគារ Sarovar Portico ក្នុង​ទីក្រុង Junagadh រដ្ឋ Gujarat ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា បានបង្ហាញ​សត្វ​តោ​១​ក្បាល​នោះ បាន​លោត​តាម​ទ្វារ​ខាងមុខ​សណ្ឋាគារ រហូតដល់​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​សន្តិសុខ​នៅ​ម៉ោងជាង ៥ ព្រឹក​ថ្ងៃ​ចន្ទ​។​

​តែ​ទោះយ៉ាងណា ក្រោយ​សត្វ​តោ​នេះ​បាន​ដើរ​ទៅដល់​កន្លែង​ចត​រថយន្ត វា​ក៏បាន​ចាកចេញ​មកវិញ​ប្រហែល​មួយ​នាទី​ក្រោយមក​។​

​លោក Sanjay Koradia អ្នកគ្រប់គ្រង​សណ្ឋាគារ Sarovar Portico ក្នុង​ទីក្រុង Junagadh បាន​ប្រាប់ The Indian Express ថា​៖ អ្នកយាម​ទ្វារ​បាន​ប្រុងស្មារតី និង​រក្សា​ភាព​ស្ងៀមស្ងាត់ នៅពេល​សត្វ​តោ​ចូលក្នុង​បរិវេណ​សណ្ឋាគារ​។ តាមរយៈ intercom គាត់​បាន​ព្រមាន​បុគ្គលិក​ផ្សេងទៀត​អំពី​វត្តមាន​របស់​សត្វ​នៅក្នុង​សណ្ឋាគារ ដោយ​សុំឱ្យ​ពួកគេ​បិទទ្វារ ក៏ដូចជា​បង្អួច​ផងដែរ​។​

​លោក Koridia បាន​និយាយថា គ្មាន​ការប្រឈមមុខ​ដាក់គ្នារ​វាង​តោ និង​មនុស្ស នៅក្នុង​បរិវេណ​សណ្ឋាគារ​ទេ​។​

​លោក Koradia បាន​និយាយថា “​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព​បានបង្ហាញ​ថា សត្វ​តោ​នោះ​ហាក់ដូចជា​វង្វេងផ្លូវ ហើយ​បាន​ចាក​ចេញពី​ទីតាំង​សណ្ឋាគារ​ភ្លាមៗ នៅពេល​វា​ត្រូវបាន​គេ​ដឹងថា​វា​កំពុង​ដើរ​ខុស​ទិសដៅ​។​

​អ្នកចាត់ការ​ទូទៅ​រូបនេះ​បាន​បន្ថែមទៀតថា មាន​ភ្ញៀវ​ជាច្រើន​ស្នាក់នៅ​សណ្ឋាគារ នៅពេលដែល​សត្វ​តោ​នោះ​ចូល «​មកលេង​» ប៉ុន្តែ ចាប់តាំងពី​ព្រឹក​ព្រលឹម ពួកគេ​ភាគច្រើន​កំពុង​គេង​នៅក្នុង​បន្ទប់ នេះ​ចាត់ទុកជា​សំណាង​មួយ​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×