រូបភាពជាច្រើនសន្លឹក នៃពីពិធីមង្គលការថ្មីមួយទៀតហើយ ដែលត្រូវបានគេចែករំលែកកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានកំពុងរីករាលដាល ជាមួយការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែគូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ មើលទៅហាក់ពុំទាន់គ្រប់អាយុនៅឡើយ បែរជាឆាប់រៀបការទាំងនៅវ័យក្មេងបែបនេះ។
យ៉ាងណាមិញ ជាមួយនឹងការចែករំលែកពីទិដ្ឋភាពនៃពិធីមង្គលការនេះផងដែរ ក្នុងនោះគណនីហ្វេសប៊ុកឈ្មោះ Boy Kaka ដែលប្រហែលត្រូវជាមីងបង្កើតរបស់កូនកំលោះកូនកំក្រមុំវ័យក្មេងនេះ បានភ្ជាប់សារមួយឃ្លាថា៖ «អ៊ីជូនពរក្មួយ អោយស្រលាញ់គ្នា ដល់ចាស់នឹងរកសុីមានបាន»។
ដោយឡែក ងាកមកចាប់អារម្មណ៍អ្នកពីអ្នកលេងបណ្តាញសង្គមវិញ គឺក្រោយពីបានឃើញគូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ហាក់នៅវ័យក្មេងខ្លាំងពេក ក៏បាននាំគ្នាខមិនបញ្ចេញមតិក្នុងន័យពេកជ្រាយចំអកឲ្យថា៖ «មិនដឹងការហើយរកសុីអីទេ ខ្ញុំសរសើរហើយ ដែលឪពុកម្តាយ បណ្តោយឱ្យកូនរៀបការទាំងក្មេងបែបនេះ, យកគ្នាហើយរកសុីអី? ហើយតើអាចទ្រាំជាមួយជីវិតគូបានយូរដែរទេ? បើនៅក្មេងៗយ៉ាងនេះ ចុះបើមានកូនហើយអ្នកដែលវេទនា តើជាអ្នកណា? ខ្លាចកូនគ្មានប្តីមែន?»។
រីឯអ្នកខ្លះទៀត ដែលវ័យរាងជ្រេចង់ហួសពេលការទៅហើយ ក៏បានបញ្ចេញមតិសុំសរសើរដល់ក្មេងប្រុសស្រីទាំងពីរថា៖ «គេក្មេងគេមានគួរឯងពាក់កណ្ដាល50ហើយគួរនៅណា រឺក៏គួរខ្ញុំភ្លេចចាប់ជាតិ, អញថាហេីយកាត់ចិត្តទៅពួកម៉ាក់ ជំនាន់ក្មេងគេការអស់ហេីយ ជំនាន់យេីងមានតែទៅបួស»។
សូមជម្រាបផងដែរថា ទាក់ទងចំពោះពិធីមង្គលការមួយនេះផងដែរ គេក៏ពុំបានដឹងថា ប្រារព្ធធ្វើឡើងស្ថិតនៅក្នុងភូមិស្រុកខេត្តណានោះទេ ។ ហើយចំណែកឯអាយុកូនកំលោះកូនក្រមុំវិញ ក៏ពុំត្រូវបានម្ចាស់គណនីខាងលើបញ្ជាក់ប្រាប់ឲ្យដឹងនោះដែរ ព្រោះតែមានបងប្អូនអ្នកខមិនរិះគន់ខ្លាំងពេក ប៉ុន្តែ បើតាមការប៉ាន់ស្មានពួកគេអាចមានអាយុខ្ទង់ចន្លោះ ១៤ ទៅ ១៥ ឆ្នាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង