នៅពេលដែលឃើញទឹក ជ្រោះនៅ Terrible Gully ជិតទីក្រុង Canterbury ប្រទេសនូវែលសេឡង់ នាង Donna Field មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានឃើញផ្ទាល់ភ្នែកនូវទឹកជ្រោះ (ឬហៅថាជ្រោះបំណែកថ្ម) ។
Field អោយដឹងថា ៖ ជ្រោះបំណែកថ្មចម្លែកនេះបានកើតឡើងក្រោយខ្យល់កំបុតត្បូងមួយ។ នាងបានយកទូរស័ព្ទមកថតទិដ្ឋភាពខាងលើ។
“ស្នួសម្លេងជ្រោះបំណែកថ្មពិតជាស្ថិរភាពណាស់។ ខ្ញុំមានអារម្មណ៍ដូចឡាន ដឹកជញ្ជូនថ្មចាក់ចុះអីចឹង”។
អ្នកភូមិសាស្ត្រ Dave Petley មកពីសាកលវិទ្យាល័យ Sheffield បានបង្ហាញថា បាតុភូតលំហូរថ្មដែលកើតឡើងគឺនៅពេលដុំថ្មមានទំហំដូចគ្នាត្រូវបានគេជំរុញពីចំណោតផ្លូវ ដែលធ្វើឱ្យពួកវាដំណើរការដូចទឹកហូរ។
លោក Petley ក៏បានបន្ថែមផងដែរថា ប្រភេទដុំថ្មនៅក្នុងវីដេអូ មានឈ្មោះថា Greywacke (ថ្មខ្យាច់) ។ ប្រភេទថ្មនេះមានភាពងាយស្រួលរិចរិលក្នុងអាកាសធាតុអាក្រក់៕ ចន្ទ្រា