នៅថ្ងៃទី 27 ខែកុម្ភៈ កងកម្លាំងសន្ដិសុខនៅទីក្រុងឡុងដ៍ បានជម្លៀសប្រជាពលរដ្ឋនៅជិតមហោស្រព Royal London នៅ Covent Garden ដោយហេតុផលសន្តិសុខ។
ផ្លូវនៅជុំវិញតំបន់នេះ ត្រូវបានគេបង្កកសម្រាប់ការស៊ើបអង្កេតរបស់ប៉ូលីស។ កងកម្លាំងពន្លត់អគ្គីភ័យក៏មានវត្តមាននៅកន្លែងកើតហេតុផងដែរ។
សាក្សីបាននិយាយថា ការជម្លៀសនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីកងកម្លាំងសន្តិសុខបានទទួលព័ត៌មានអំពីកញ្ចប់សង្ស័យមួយ។
ប៉ូលីសបានបញ្ជាក់ពីស្ថានភាពនេះ ហើយក៏បាននិយាយថា ស្ថានភាពនេះស្ថិតនៅក្រោមការគ្រប់គ្រង ហើយតំបន់នេះបានវិលត្រឡប់ទៅរកភាពធម្មតាវិញ៕ សូយន