ភ្នំពេញ ៖ មនុស្សចំនួន ២៥៦នាក់បានស្លាប់ និងរបួសចំនួន ៧១៨នាក់ ក្នុងនោះធ្ងន់ចំនួន ៤២៦នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល ៥១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារព័ត៍មាន CEN ទទួលបាននៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
របាយការណ៍បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានកើតឡើងចំនួន ១១លើក ស្លាប់ ៧នាក់ និងរបួសធ្ងន់ ១៤នាក់ ក្នុងនោះរបួសធ្ងន់ ១១នាក់ និងស្រាល ៣នាក់។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៥១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៤៧៤០៨គ្រឿង ក្នុងនោះម៉ូតូចំនួន ៣៥២១៧គ្រឿង និងរថយន្តចំនួន ១២១៩១គ្រឿង រថយន្តតូច ៩៩៤៤គ្រឿង និងធំ ២២៤៧គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ