ប្រព័ន្ធផ្សព្វផ្សាយប្រទេសកូរ៉េខាងជើងប្រកាសថា អាមេរិកត្រូវតែជាប្រទេសរំសាយចោលឃ្លាំងអាវុធនុយក្លេអ៊ែរមុន ប្រសិនបើគេប្រាថ្នាចង់បានពិភពលោកមួយដែលគ្មាននុយក្លេអ៊ែរ។
មេដឹកនាំករ៉េខាងជើង Kim Jong-Un កំពុងពិនិត្យមើលវត្ថុមួយត្រូវបានចាត់ទុកថា ជាក្បាលគ្រាប់នៃកាំជ្រួច Rodong Sinmun ស្ថាប័នសារព័ត៌មានផ្លូវការរបស់បក្សពលករកូរ៉េនៅថ្ងៃ ២៧កុម្ភៈ បានចុះផ្សាយអត្ថបទវិចារណកថា ស្តីបន្ទោស និងចោទប្រកាន់អាមេរិក ថាជាប្រទេសដំបូងលើពិភពលោកដែលផលិតអាវុធនុយក្លេអ៊ែរ និងជាប្រទេសតែមួយគត់មកទល់បច្ចុប្បន្ននេះ បានប្រើប្រាស់អាវុធប្រល័យលោកនេះ។ កាសែតនេះហៅអាមេរិកថា ជា “ឧក្រិដ្ឋជននុយក្លេអ៊ែរ”។
ថ្មីៗនេះប្រធានាធិបតីដូណាល់ ត្រាំ ពោលថា អាមេរិកនឹងទំនើបកម្មអាវុធនុយក្លេអ៊ែរ ដោយសារតែប្រទេសដទៃបានធ្វើបែបនេះ ហើយមេដឹកនាំអាមេរិករូបនេះ បានពោលបន្តថា ៖ ប្រសិនបើប្រទេសដទៃបោះបង់ចោលការអនុវត្តនុយក្លេអ៊ែ នោះអាមេរិកក៏ធ្វើដូចគ្នាដែរ ហើយចំណាយពេលត្រឹម “២នាទី” ប៉ុណ្ណោះ។
កាសែតបក្សកូរ៉េខាងជើងមួយនេះ បានថ្កោលទោសថា ៖ អាមេរិកបានចិញ្ចឹមមហិច្ឆតាត្រួតត្រាពិភពលោក ដោយកម្លាំងនុយក្លេអ៊ែខ្លាំងជាងគេ ហើយប្រសិនបើអាមេរិក ជ្រើសរើសយកការបោះបង់ចោលនុយក្លេអ៊ែរ នោះបញ្ហានុយក្លេអ៊ែលើពិភពលោក វានឹងវាយស្រួលសម្រាប់ដោះស្រាយ។
កាលពីថ្ងៃ ២៤កុម្ភៈ KCNA របស់កូរ៉េខាងជើង បានប្រកាសពីគោលដៅតែ១គត់ នៃអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង គឺសំដៅតតាំងនឹងការបង្កជម្លោះរបស់អាមេរិក ហើយថា អាមេរិក នឹងត្រូវរងទទួលការវាយបកដោយនុយក្លេអ៊ែរ ដ៏សាហាវ ប្រសិនបើក្រុងវ៉ាស៊ីនតោនមានទង្វើបង្កជម្លោះនឹងក្រុងព្យុងយ៉ាង។
KCNA នៅបានអះអាងទៀតថា អាវុធនុយក្លេអ៊ែរបស់ពួកគេគឺជាឧបករណ៍ការពារស្ថិរភាពសន្តិភាពលើឧបទ្វីបកូរ៉េ ហើយប្រទេសខ្លួនមិនបដែលមានបំណងចំណាយលុយច្រើនសន្ធឹកសន្ធាប់ដើម្បីផលិតកាំជ្រួច និងនុយក្លេអ៊ែសម្រាប់វាយប្រហារប្រទេសជិតខាងឡើយ៕ សូយន